បញ្ហាដទៃទៀតដែលនាំឲ្យមានអាការៈឈាមច្រមុះ ប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថាអាចមកពីការរស់នៅកន្លែងដែលមិនល្អ មានក្លិនឈួល ឬកន្លែងក្ដៅខ្លាំងហើយលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនដូចជាជំងឺលើសសម្ពាធឈាម ឬបញ្ហាកំកកឈាម ( ជំងឺឈាមក្រកក) ក៏អាចបណ្ដាលឲ្យឈាមច្រមុះនេះផងដែរ។
លោកក៏បានបន្ថែមទៀតដែរថា ដើម្បីចៀសវាងបញ្ហានេះយើងគួរតែថែរក្សារាងកាយរបស់យើងឲ្យមានសំណើមមិនស្ងួត ដោយផឹកទឹកច្រើន នៅកន្លែងត្រជាក់ៗ និងញ៉ាំអាហារមានសម្បូរជីវជាតិ ជាតិទឹក ហើយចៀសវាងអាហារហឹរ ឬក្ដៅៗ។ មួយវិញទៀតបើមានឈាមហូរតាមច្រមុះ ត្រូវអង្គុយចុះឱនចុះ និងដាក់ក្បាលឲ្យខ្ពស់ជាងបេះដូង ហើយយកដៃទៅសង្កត់លើច្រមុះប្រហែល១០នាទី ឬក្រណាត់ទៅខ្ទប់ ដើម្បីទប់ស្កាត់កុំឲ្យហូរឈាមច្រើនពេក ប្រសិនបើនៅតែបន្តហូរឈាមខ្លាំងត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។