backup og meta

​ស្រី​ៗ​មិន​ទាន់​ចង់​បាន​កូន​នៅ​វ័យ​ក្មេង​ វិធី​បង្កកស៊ុត​អាចជា​ជម្រើស​មួយ​

​ស្រី​ៗ​មិន​ទាន់​ចង់​បាន​កូន​នៅ​វ័យ​ក្មេង​ វិធី​បង្កកស៊ុត​អាចជា​ជម្រើស​មួយ​

ពិត​ណាស់​ នៅ​ពេល​បច្ចុប្បន្ន​​នេះ មាន​គូ​ស្នេហ៍​ជា​ច្រើន​ព្យាយាម​យក​កូន​នៅ​អាយុ​កាន់​តែ​​ច្រើន ហេតុ​នេះ​ហើយ​​​ ការ​បង្កក​ស៊ុត​ដើម្បី​ទុក​បង្ក​កំណើត​ទៅ​ថ្ងៃ​ក្រោយ​​ បាន​ក្លាយជា​​រឿង​ដែល​កើត​ច្រើន​ដែរ​នៅ​បណ្ដាប្រទេស​មួយ​ចំនួន​​។ ជាក់​ស្ដែង ស្រី​ៗ​យើង​មួយ​ចំនួន​បាន​ជ្រើសរើស​ការ​បង្កក​ និង​រក្សា​ទុក​ស៊ុត ពីព្រោះ​ថា​ឱកាស​មាន​កូន​​នឹង​ត្រូវ​ថយ​ចុះ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ទៅ​។

តើ​​យើង​គួរ​បង្កក​ស៊ុត​នៅ​វ័យ​ណា​ល្អ​?

​​ជាក់​ស្ដែង លទ្ធភាព​មាន​កូន​ត្រូវ​បាន​​ថយ​ចុះ​​ចាប់​ពី​អាយុ​ ៣០​ឆ្នាំឡើង ហើយ​នឹង​ធ្លាក់​ចុះ​កាន់​តែ​ខ្លាំង​ក្រោយ​អាយុ​៤០​ឆ្នាំ។ ដូច្នេះ​ហើយ​ វ័យ​ដែល​ល្អ​បំផុត​ក្នុង​ការ​បង្កក​​ស៊ុត​​គឺ​នៅ​អាយុ​២០​ឆ្នាំ​ជាង​។ យ៉ាង​​ណា​មិញ ស្រី​ៗ​យើង​ក៏​អាច​បង្កក​ស៊ុត​នៅ​អាយុ​៣០​ឆ្នាំ ទៅ​៣៥​ឆ្នាំ​ផង​ដែរ​។ ចំណែក​អ្នក​ដែល​មាន​អាយុ​៤០​ឆ្នាំ ឬ​លើស​ពី​នេះ​ នៅ​តែ​អាច​បង្ក​ស៊ុត​បាន​ ប៉ុន្តែ​​ដោយ​សារ​តែ​ចំនួន​ស៊ុត​ដែល​រាងកាយ​ផលិត​ត្រូវ​បាន​កាត់​បន្ថយ​ ការ​បង្កក​ក៏​មាន​ចំនួន​តិចតួច​ដូច​គ្នា។ អត្រា​មាន​ផ្ទៃពោះ​​​នឹងមាន​កម្រិត​ទាប​ ​នៅ​ពេល​ដែល​យើង​បង្កក​ស៊ុត​ក្រោយ​អាយុ​៣៥​ឆ្នាំ​។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

​យើង​គួរ​បង្កក​ស៊ុត​ចំនួន​ប៉ុន្មាន​? មាន​អត្រា​ជោគជ័យ​ប៉ុន្មាន​ភាគរយ​?

ចំនួន​ស៊ុត​ដែល​អាច​បង្កក​បាន​គឺ​​ផ្អែក​លើ​អាយុ​ស្ត្រី​​ផ្ទាល់​។ ជា​ទូទៅ ស៊ុត​​៦​ក្នុង​ចំណោម​៨ អាច​រស់រាន​មាន​ជីវិត​ក្នុង​ដំណាក់កាល​នៃ​ការ​​បង្កក និង​​ការ​រលាយ​ ហើយ​ឱកាស​នៃ​កំណើត​គឺ​នៅ​ចន្លោះ​៣២% និង​១៨%។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​​បង្កក​​ស៊ុត​ប្រមាណ​៣០-៤០ ដើម្បី​​ទទួល​បាន​អត្រា​មាន​កូន​​។ ទោះ​​បី​ជា​ស៊ុត​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​នៅ​តែ​មិន​អាច​ធានា​​អត្រា​មាន​កូន​បាន​​ឡើយ​។

អត្ថបទ​គួរ​អាន៖

​​ការ​បង្កក​ស៊ុត​​មាន​ដំណើរការ​យ៉ាង​ម៉េច​ខ្លះ​?

១. មុន​ពេល​បង្កក​ស៊ុត យើង​ត្រូវ​ធ្វើ​តេស្ត​ឈាម​រក​មើល​ជំងឺ​ឆ្លង​ (ជំងឺ​រលាក​ថ្លើម​ ឬ​អេដស៍​)

២. យើង​ត្រូវ​ចាក់​ថ្នាំ​ជំរុញ​ការ​លូតលាស់​ស៊ុត​ច្រើន​នៅ​ក្នុង​អូវែ​

៣. បន្ទាប់​មក​ស៊ុត​ត្រូវ​បាន​ប្រមូល​ និង​បង្កក​

៤.នៅ​ពេល​ដែល​ស្រី​ៗ​យើង​ចង់​ព្យាយាម​យក​កូន​ ស៊ុត​នឹង​ត្រូវ​រំលាយ​ ព្រម​ទាំង​បង្ក​កំណើត​ដោយ​ចាក់​បញ្ចូល​មេ​ជីវិត​ឈ្មោល​​ទៅ​ក្នុង​ស៊ុត​។

បង្កកស៊ុត

ចំណុចសំខាន់

អ្នក​ដែល​ចង់​បាន​កូន​នៅ​វ័យ​ចំណាស់​​ គួរ​បីយល់​ដឹង​ពី​ការ​បង្ក​កស៊ុត ដើម្បី​ទទួល​បានអត្រាបង្ក​កំណើត​​ខ្ពស់​​។ ជា​ទូទៅ ស្រី​ៗ​យើង​​យក​​ល្អ​​បង្កក​ស៊ុត​នៅ​វ័យ​២០​ឆ្នាំ​ជាង​​ ពីព្រោះ​ចាប់​ពី​អាយុ​៣០​ឆ្នាំ​ទៅ​ លទ្ធភាព​បង្ក​កំណើត​នឹង​ធ្លាក់​ចុះ។ ​យើង​គប្បី​បង្កក​ស៊ុត​ប្រមាណពី​៣០​ទៅ៤០ ទើប​ជា​ការ​ប្រសើរ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​8 common questions about freezing eggs for a later pregnancy

https://carefertility.com.au/resources/blog/8-common-questions-about-freezing-eggs-for-a-later-pregnancy

Egg Freezing Age Limit: Why Age Matters

https://share.upmc.com/2021/04/egg-freezing-age-limit/

Egg Freezing

https://www.fertilityiq.com/egg-freezing/the-age-when-you-freeze-understanding-the-implications-and-tradeoffs

Why age matters when it comes to fertility

https://www.medibank.com.au/health-support/pregnancy/article/age-fertility-relationship/

Six things you should know if you are considering freezing your eggs

https://theconversation.com/six-things-you-should-know-if-you-are-considering-freezing-your-eggs-94039

កំណែ​ប្រែបច្ចុប្បន្ន

23/02/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលណាមេជីវិតញីធ្លាក់ រួមភេទទៅឆាប់មានកូន?

មេជីវិតញី និងឈ្មោលផ្ដល់សញ្ញាទាក់ទងគ្នា​មុនបង្កកំណើត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម