backup og meta

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ថែទាំសុខភាពបែបណាពេលពពោះ​?

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ថែទាំសុខភាពបែបណាពេលពពោះ​?

​ប្រសិនបើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ និង​មាន​គម្រោង​ចង់​យក​កូន​ ការ​រៀបចំ​ខ្លួន​ឲ្យ​បាន​រួចរាល់​មុន​ពេល​យក​កូន​ គឺ​ជា​រឿង​សំខាន់​មួយ ដើម្បី​ការពារ​ខ្លួន​ឯង​ និង​​កូន​​ឲ្យ​មាន​សុខភាព​ល្អ​ ​មិន​ថា​ទាំង​នៅ​មុន​ពេល​​មាន​គភ៌​ អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​ពេល​សម្រាល​កូន​រួច​។

​ការ​ថែទាំ​ខ្លួន​មុន​ពេល​មាន​គភ៌​

​ពិត​ណាស់​ ការ​ថែទាំ​សុខភាព​ឲ្យ​រឹងមាំ​ មុន​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​ គឺ​ជា​រឿង​សំខាន់​បំផុត​។​ ដូច​នេះ​ ស្រីៗ​យើង​គប្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​ និង​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​អំពី​ប្រភេទ​ថ្នាំ​ដែល​យើង​កំពុង​ប្រើប្រាស់​​ជា​មុន​សិន​ ពីព្រោះ​ថា​ថ្នាំ​ និង​អាហារ​បំប៉ន​មួយ​ចំនួន​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​អំឡុង​ពេល​ពពោះ​ឡើយ​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ អំពី​ប្រភេទ​ថ្នាំ​ និង​អាហារ​បំប៉ន​នីមួយ​ៗ​ជា​មុន​សិន​ មុន​ពេល​ដែល​យើង​សម្រេច​ចិត្ត​យក​កូន​។

ការ​ថែទាំ​ខ្លួន​អំឡុង​ពេល​មាន​គភ៌​

​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អំឡុង​ពេល​មាន​គភ៌ អាច​បណ្ដាល​ឲ្យ​កូន​​លូតលាស់​ជ្រុល​ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការវិវត្តនៃ​សរីរាង្គ​ និង​​នាំ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​របស់​ទារក​​។​

យ៉ាង​ណា​មិញ​ ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ក៏​អាច​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ​ដូច​គ្នា​ ប៉ុន្តែ​វា​មាន​ភាព​ចាំបាច់​ក្នុង​ការ​តាមដាន​ពី​ផលវិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ដែល​អាច​ប៉ះពាល់​ដល់​​ការ​មាន​ផ្ទៃពោះ​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ភ្នែក និង​ជំងឺ​តម្រង​នោម​ជាដើម​។​ ហានិភ័យ​ដទៃ​ទៀត​រួម​មាន​៖

  • ជំងឺ​បម្រុង​ក្រឡា​ភ្លើង​
  • ភាព​ធន់​នឹង​អាំងស៊ុយលីន​
  • ការ​រលូត​កូន
  • កូន​មាន​ទំហំ​ធំ​ជាង​ធម្មតា
  • ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​

បន្ថែម​ពី​នេះ​ ស្រីៗ​យើង​គប្បី​យល់​ដឹង​អំពី​​ការ​ផ្លាស់ប្ដូរ​នៃ​តម្រូវ​ការ​អាំងស៊ុយ​លីន​។​ ជាក់​ស្ដែង ជាតិ​ស្ករ​ក្នុង​ឈាម​ទាប គឺ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្ត្រី​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១។​ ហេតុ​នេះ​ហើយ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​បរិមាណ​អាំងស៊ុយលីន​ដែល​យើង​ត្រូវចាក់​​ ដើម្បី​​ជៀសវាង​ផលវិបាក​ផ្សេង​ៗ​។

ការ​ថែទាំ​ខ្លួន​ អំឡុង​ពេល​ និង​បន្ទាប់​ពី​សម្រាល​កូន​រួច​

អ្វី​ដែល​យើង​គួរ​ធ្វើ​អំឡុង​ពេល​នេះ​ គឺ​តាមដាន​​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អាំងស៊ុយ​លីន​ ពីព្រោះ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​កើន​ឡើង​អំឡុង​ពេល​សម្រាល​ ប៉ុន្តែ​វា​អាច​ធ្លាក់​ចុះ​មុន​ពេល​សម្រាល​ ឬ​ភ្លាម​ៗ​ បន្ទាប់​ពី​សម្រាល​កូន​រួច​ មិន​ថា​យើង​សម្រាល​តាម​ធម្មជាតិ​ ឬ​វះ​កាត់​នោះ​ទេ។​ ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​ត្រូវ​ពាក់​សឺរ៉ាំង​សម្រាប់​ចាក់​អាំង​ស៊ុយ​លីន​ នៅ​អំឡុង​ពេល​សម្រាល​។

ជំងឺទឹកនោមផ្អែមប្រភេទ១

​មួយ​វិញ​ទៀត​ ស្រីៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ​ក៏​អាច​បំបៅ​ដោះ​កូន​ផង​ដែរ​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​ផលិត​ទឹក​ដោះ​យឺតយ៉ាវ​នៅ​ពេល​ដំបូង​។​ ពិត​ណាស់​ ការ​បំបៅ​ដោះ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ទាំង​ម្ដាយ​ និង​ទារក​។​ ​សម្រាប់​ម្ដាយ វា​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​ កាត់​បន្ថយ​ហានិភ័យ​នៃ​សម្ពាធ​ឈាម​ខ្ពស់​ មហារីក​ក្រពេញ​អូវែ និង​មហារីក​សុដន់​។​ រី​ឯ​សម្រាប់​ទារក​ ការ​បំបៅ​ដោះ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដ៏​ល្អ​បំផុត​ដែល​ជួយ​ឲ្យ​អា​អូន​មាន​សុខភាព​រឹងមាំ​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ហឺត​ ធាត់​ជ្រុល​ និង​ជំងឺ​សួត​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​​។​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ គប្បី​បំបៅ​ដោះ​កូន​ ទើប​ជា​ការ​ប្រសើរ​។​

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/diabetesmine/things-to-know-about-type-1-diabetes-and-pregnancy#3

https://www.cdc.gov/diabetes/library/features/type-1-and-pregnancy.html

កំណែ​ប្រែបច្ចុប្បន្ន

21/04/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺទឹកនោមផ្អែមងាយដំបៅជើង ពេលខ្លះឈានដល់កាត់ជើង មកពីមូលហេតុទាំងនេះ

សំខាន់សម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ចម្ងល់ ៣ ទាក់ទងនឹងជំងឺកូវីដ១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម