ក្រោយសម្រាលកូនរួច ម៉ាក់ៗជាច្រើនប្រាកដជាជួបបញ្ហាជ្រុះសក់ជាក់ជាមិនខាន ដែលចាស់ៗនិយាយថាកូនស្គាល់មុខ។ ក្នុងនោះដែរ គ្មានវិធីណាទប់ស្កាត់មិនឲ្យមានបញ្ហាបែបនោះឡើយ តែអ្នកម៉ាក់ សៀន លីយ៉ា អ្នករស់នៅភ្នំពេញបានចែករំលែកពីវិធីជួយមិនឲ្យសក់ជ្រុះច្រើន។
អ្នកធ្វើការផ្នែកធនាគាររូបនេះបានពន្យល់ថា ការជ្រុះសក់ក្រោយសម្រាលកូន មកពីអ័រម៉ូនក្នុងរាងកាយយើងមានការប្រែប្រួល ឬខ្វះខាតវីតាមីន ដូចនេះត្រូវធ្វើដូចខាងក្រោម។
- កាត់សក់ឲ្យខ្លី កុំឲ្យជំពាក់ ឬស្អិតចុង
- ពិគ្រោះជាមួយគ្រូពេទ្យ ហើយលេបថ្នាំវីតាមីនជំនួយសក់
- កុំប្រើផលិតផលមានជាតិប្រេងដូចជាស្ព្រៃយ៍ ចាហួយលាបសក់
- ប្រើសាប៊ូគ្មានជាតិកាត់ ឬអាចជាសាប៊ូកក់សក់កូនក្មេង ព្រោះគ្មានជាតិប្រេង
- កុំប្រើម៉ាស៊ីនដើម្បីសម្ងួតសក់
- មុនគេងត្រូវរៀបចំខ្នើយកើយឲ្យមានរបៀប និងកុំប្រើស្រោមខ្នើយពពួកស្បៃព្រោះទាក់នឹងសក់
ចំណែកលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត វិញក៏បានឲ្យដឹងថាដែរ ជ្រុះសក់ក្រោយសម្រាលមិនមែនមកពីកូនស្គាល់មុខទេ តែមកពីអ័រម៉ូនប្រែប្រួល ហើយវាក៏អាចនឹងត្រលប់ទៅសភាពធម្មតាវិញបានដែរ តាមរយៈរបបអាហារ និងការរស់នៅ។ ដូចនេះដើម្បីកាត់បន្ថយម៉ាក់ៗត្រូវ៖
- ញ៉ាំអាហារផ្លែឈើសម្បូរជាតិសរសៃ ប្រូតេអ៊ីន
- ញ៉ាំពពួកវីតាមីន B6 វីតាមីន B12 និងជាតិស័ង្កសី
- គេងឲ្យបានគ្រប់គ្រាន់ ព្រោះបើគេងមិនបានឆ្អែតសក់ក៏កាន់តែជ្រុះខ្លាំង
- ឧស្សាហ៍កក់សក់ដោយកុំទុកឲ្យឡើងប្រេង។
អត្ថបទពាក់ព័ន្ធ៖
- មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?
- ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ
- សម្រាលកូនរួច ម៉ាក់ៗនាំគ្នាគិតច្រើនពីរឿងទាំងនេះ
- អាហារបែបណា ម៉ាក់ៗសម្រាលកូនរួចគួរ និងមិនគួរញ៉ាំ?
- ២ យ៉ាងម៉ាក់ៗសម្រាលកូនរួចនឹងជួបប្រទះ បើមិនធ្វើអ្វីសោះ
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន
- សម្រាលកូនរួចម៉ាក់ៗធ្វើបែបនេះ ជួយសុខភាពផ្លូវកាយ-ចិត្តបានល្អ
- ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់?
- ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]