backup og meta

កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ?

កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ?

ជា​ធម្មតាម៉ាក់ៗ​អាចបែកទឹកភ្លោះមុន ឬអំឡុងពេលសម្រាល ប៉ុន្តែ​ប្រសិន​បើ​បែក​ទឹក​ភ្លោះ​មុនពេលសម្រាល តើកូន​ក្នុង​ផ្ទៃ​អាច​រស់​បាន​ប៉ុន្មាន​?

ទាក់​ទង​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត  ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ឲ្យ​ដឹង​ថា ក្នុង​ករណី​​ស្រ្តី​មាន​ផ្ទៃ​ពោះ​បែក​ទឹក​ភ្លោះ កូន​ក្នុង​ផ្ទៃ​អាច​រស់​នៅ​បាន​ពី​៤៨​ម៉ោង ឬ​អាច​យូរ​ជាង​នេះ។ ប្រសិន​បើ​បែក​ទឹក​ភ្លោះ​យូរ​តែ​នៅ​មិន​ទាន់​សម្រាល​ក្នុង​រយៈ​ពេល​៤៨​ម៉ោង ឬ​យូរ​ជាង​នេះ ស្រ្តី​ពពោះ​ត្រូវ​មាន​ការ​តាម​ដាន​សុខភាព​ឲ្យ​បាន​ដិត​ដល់​ពី​ក្រុម​គ្រូពេទ្យ។

យ៉ាង​ណា​មិញ បើម៉ាក់ៗ​បែក​ទឹក​ភ្លោះ​បាន​៤៨​ម៉ោង ឬ​យូរ​ជាង​នេះ ហើយ​នៅ​​មិន​ទាន់​សម្រាល ​ត្រូវ​​សម្រាលដោយ​វះ​កាត់​ឬ​យ៉ាង​ណានោះ  លោក​វេជ្ជបណ្ឌិត បាន​ពន្យល់​ឲ្យ​ដឹង​ថា “សម្រាប់​បញ្ហា​នេះ យើង​មិន​អាច​និយាយ​បាន​ទេ​ថា គួរ​សម្រេច​វះ ឬ​អត់ គឺ​វា​អាស្រ័យ​ទៅ​លើ​​បច្ចេក​ទេស​របស់ខាងក្រុម​គ្រូពេទ្យផ្ទាល់’

ជុំ​វិញ​រឿង​នេះ បន្ទាប់​ពី​បែក​ទឹក​ភ្លោះ​ហើយ ត្រូវ​ប្រា​កដ​ថា ស្រ្តី​ពពោះ​ទទួល​បាន​ការ​តាម​ដាន​សុខភាព​ឲ្យ​បាន​ដិត​ដល់​មែន​ទែន ព្រោះ​កាល​ណា បើ​បែក​ទឹក​ភ្លោះ​ហើយ ស្រ្តីមិន​ទទួល​ការ​ថែ​ទាំ​សុខភាព​បាន​ល្អ វា​អាច​បណ្តាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ធ្ងន់​ធ្ងរ ហើយ​ម៉ាក់ៗ​ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ ឬជួបបញ្ហា​សុខភាព​ផ្សេងៗផងដែរ។​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អាកាសធាតុក្ដៅ! ស្រ្តីពពោះគួរដឹងតិចនិកហាត់ប្រាណ និង​របៀបស្លៀកពាក់​

ឃ្លាន​ផ្តេស​ផ្តាស​ពេល​ពពោះ ដោយ​សារ​កត្តា​អ្វី មាន​ទាក់​ទង​នឹង​ភេទ​គភ៌​ដែរ​អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម