ថ្ងៃសម្រាលមកដល់ម៉ាក់ៗភ័យផងអរផង អរព្រោះតែជិតបានឃើញមុខកូនជាទីស្រលាញ់ ឯរឿងភ័យបុកពោះនោះ គឺបារម្ភចំពោះសុវត្ថិភាពពេលសម្រាល ខ្លាចឈឺពោះខ្លាំងយូរពេក ទ្រាំមិនបាន។
ថ្ងៃសម្រាលមកដល់ម៉ាក់ៗភ័យផងអរផង អរព្រោះតែជិតបានឃើញមុខកូនជាទីស្រលាញ់ ឯរឿងភ័យបុកពោះនោះ គឺបារម្ភចំពោះសុវត្ថិភាពពេលសម្រាល ខ្លាចឈឺពោះខ្លាំងយូរពេក ទ្រាំមិនបាន។

ម៉ាក់ៗកុំគិតច្រើន ថប់បារម្ភអី យកពេលថែទាំសុខភាពវិញល្អជាង ការសម្រាលកូនស្រួល ឬពិបាក អាស្រ័យលើខ្លួនយើង ពិសេសឥរិយាបថដែលយើងប្រព្រឹត្តរាល់ថ្ងៃ។ លោកស្រី អ៊ួង លីដា នាយសាល ផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានបញ្ជាក់ថា ការសម្រាលកូនមិនមែនជាជំងឺនោះទេ គឺជាច្បាប់ធម្មជាតិ តម្រូវឲ្យម៉ាក់ៗរស់នៅតាមបែបធម្មជាតិដែរ នោះទើបសម្រាលកូនស្រួល។
ការរស់នៅតាមបែបធម្មជាតិ ដែលនាយសាល ផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រៀបរាប់នេះ សំដៅលើរបៀបរស់នៅ ការតុបតែងខ្លួន របបអាហារ ចៀសវាងការប្រើប្រាស់ ឬប៉ះពាល់ជាមួយសារធាតុគីមី សារធាតុពុលនានា មិនផឹកស្រា ជក់បារី ផឹកថ្នាំឱសថបុរាណ ជាដើម ទើបមិនបង្កឲ្យប៉ះពាល់ដល់ការលូតលាស់កូនក្នុងពោះ ឯការសម្រាលក៏មិនជួបការលំបាក។
អត្ថបទពាក់ព័ន្ធ៖
បន្ថែមពីនោះ ចំណុចដែលម៉ាក់ៗគួរយកចិត្តទុកដាក់បំផុតនោះទាក់ទងនឹងឥរិយាបថដេក ដើរ ឈរ អង្គុយ បើម៉ាក់ៗរវៀសរវៃ សកម្ម ក៏ជាផ្នែកមួយជួយឲ្យការសម្រាលកូនបានស្រួលដែរ។
“ចាស់ៗពីដើមនិយាយមិនខុសទេ ធ្វើអីបានហ្នឹង ដូចរឿងសម្រាលកូនអ៊ីចឹង រឿងសម្រាលកូនស្រួល ឬពិបាក មកពីខ្លួនយើងហ្នឹង ពេលពពោះយើងរហ័សរហួន មិនស្ពឹកស្រពន់ ងូតទឹកពីភ្លឺ ហូបចុកឲ្យបានគ្រប់គ្រាន់ កូនក៏ស្រួលកើតតាមហ្នឹងដែរ’ លោកស្រី អ៊ួង លីដា រៀបរាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
14/07/2020
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ