ម៉ាក់ៗគួរដឹង! SYNBIOTICS សំខាន់ខ្លាំងសម្រាប់កូនសម្រាលដោយវះកាត់
ការសិក្សាមួយបានរកឃើញពីភាពខុសគ្នារវាងបាត់តេរីល្អដែលកូនទទួលបានពីម្ដាយ រវាងកូនកើតតាមធម្មជាតិ និងកូនកើតដោយវះកាត់។ ការសិក្សារកឃើញថាកូនកើតតាមធម្មជាតិបានទទួលបាក់តេរីល្អច្រើនពីម្ដាយ ខណៈកូនកើតដោយការវះកាត់មិនបានទទួលបាក់តេរីទាំងនេះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីឆ្នាំ២០១៩។ យ៉ាងណា ការសិក្សានេះបានបញ្ជាក់ដែរថា ភាពខុសគ្នារវាងបាក់តេរីនេះនឹងបាត់ទៅវិញនៅពេលកូនមានអាយុចន្លោះពីប្រាំមួយខែទៅប្រាំបួនខែ ដោយសារថានេះជាពេលដែលកូនអាចញ៉ាំអាហារបន្ថែមបានដែលជួយដល់ការលូតលាស់របស់បាក់តេរីក្នុងពោះវៀនកូន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែន សុខលើកឡើងថា តាមគោលការក្រសួង ក៏ដូចជាអង្គការសុខភាពពិភពលោក ម៉ាក់ៗគួរបំបៅដោះកូនឲ្យបានយ៉ាងតិចប្រាំមួយខែ ឬច្រើនជាងនេះតាមលទ្ធភាពដែលអាចធ្វើបាន មិនថាកូនកើតតាមធម្មជាតិ ឬដោយវះកាន់នោះទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោកបន្ថែមថា ក្រោយអាយុបានប្រាំមួយខែ ម៉ាក់ៗអាចបន្ថែមរបបអាហារដល់កូនដែលមានបន្លែចម្រុះ ត្រីសាច់ តាមរយៈអ្វីដែលគេហៅថាបបរខាប់គ្រប់គ្រឿង។ ការបន្ថែមរបបអាហារនេះ លោកថាអាចជួយដល់សុខភាពក្រពះពោះវៀនលូតលាស់បានល្អ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកូនមិនងាយធ្លាក់ខ្លួនឈឺទៀតផង។ អាហារល្អចំពោះសុខភាពក្រពះពោះវៀន និងជួយដល់បាក់តេរីល្អលោកថា គឺជាអាហារសម្បូរ Probiotics និង Prebiotics ដែលអាចរកបានពីចេក ទំពាំងបារាំង ខ្ទឹមស ខ្ទឹមបារាំង និងផ្លែប៉ោម ជាដើម។ ក្រៅពីនេះ ទឹកដោះគោម្សៅមួយចំនួនក៏មានសារធាតុ SYNBIOTICS ដែរ ដែលជាការសំយោគរវាង Prebiotics និង Probiotics បញ្ចូលគ្នា មានប្រយោជន៍ចំពោះសុខភាពក្រពះពោះវៀនកូន ប្រព័ន្ធភាពស៊ាំ និងការពារកូនមិនងាយឈឺផងដែរ។ មួយវិញទៀត […]