ក្រោយសម្រាលកូនរួច កម្រិតអ័រម៉ូនEstrogen និងProgesterone នឹងធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឲ្យម៉ាក់ៗមានរោគសញ្ញាដូចជា ថប់បារម្ភ ប្រែប្រួលអារម្មណ៍ និងឆាប់ខឹង។ រោគសញ្ញាទាំងនេះ អាចបណ្តាលឲ្យស្រីៗយើងពិបាកថែទាំខ្លួនឯង ក៏ដូចជាកូនដែលទើបនឹងកើតផងដែរ។ ដូច្នេះហើយ ម៉ាក់ៗគួរស្វែងយល់ពីរោគសញ្ញានៃការប្រែប្រួលកម្រិតអ័រម៉ូន និងរកដំណោះស្រាយឲ្យបានសមស្រប។