១– អ្វីជាការធ្លាក់ឈាមក្រោយសម្រាល?
ការធ្លាក់ឈាមក្រោយសម្រាល (PPH) គឺជាការហូរឈាមច្រើនពេកក្រោយពេលសម្រាលដែលអាចបណ្តាលឲ្យស្រ្តីទើបសម្រាលកូនស្លាប់បាន។ ការធ្លាក់ឈាមនេះត្រូវបានគេបែងចែកជា ២ ប្រភេទដោយផ្អែកលើកត្តាពេលវេលាដែលកើតមាន។
– ការធ្លាក់ឈាមក្រោយសម្រាលបឋម៖ ការបាត់បង់ឈាមច្រើនជាង ៥០០ មិល្លីលីត្រក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយពេលសម្រាល។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ២០ នាក់អាចមានបញ្ហានេះ។ ចំពោះករណីធ្ងន់ធ្ងរវិញ មិនសូវកើតមានទេមានតែ ៣នាក់ ក្នុងចំណោម ៥០០ នាក់ប៉ុណ្ណោះដែលមានបញ្ហានេះ។
– ការធ្លាក់ឈាមក្រោយសម្រាលបន្ទាប់៖ ជាការហូរឈាមខ្លាំង និងមានភាពមិនធម្មតានៃទ្វារមាសចាប់ពី ២៤ ម៉ោងទៅ ១២ សប្តាហ៍បន្ទាប់ពីសម្រាលកូន។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០ នាក់អាចមានអាការៈបែបនេះ។
រោគសញ្ញានៃការធ្លាក់ឈាមក្រោយសម្រាល
រោគសញ្ញាទូទៅរួមមាន៖
– ការហូរឈាមដែលមិនអាចទប់បាន
– កាត់បន្ថយសម្ពាធឈាម
– ចង្វាក់បេះដូងកើនឡើង
– កាត់បន្ថយចំនួនកោសិកាឈាមក្រហម
– ហើម និងឈឺចាប់នៅទ្វារមាស និងនៅតំបន់ជុំវិញទ្វារមាស
វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗយើងប្រទះឃើញមានបញ្ហាអ្វីមួយនោះសូមពិគ្រោះជាមួយគ្រូពេទ្យ។
មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល
ករណីភាគច្រើននៃ PPH គឺមកពីស្បូនមិនកន្រ្តាក់ខ្លាំងគ្រប់គ្រាន់ ដោយសារតែការឈឺពោះខ្លាំងពេក ស្បូនហើមខ្លាំង កូនភ្លោះ ទឹកភ្លោះច្រើនពេក ឬទារកមានទំហំធំ។ ពេលខ្លះការវិវឌ្ឍនៃដុំសាច់ស្លូត ឬសល់សុកក៏អាចប៉ះពាល់ដល់ការកន្រ្តាក់របស់ស្បូនដែរ។
កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល
ស្ថានភាពនេះច្រើនកើតមានលើស្ត្រីដែលមានអាយុលើសពី ៣៥ ឆ្នាំ។ ស្រីៗយើងអាចគ្រប់គ្រងជំងឺនេះបានដោយកាត់បន្ថយនូវកត្តាហានិភ័យរបស់បញ្ហានេះ។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។
២– កត្តាដែលបង្កើនហានិភ័យនៃការធ្លាក់ឈាមក្រោយសម្រាល
មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃការវិវត្ត PPH មានដូចជា៖
– ធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាលពីមុន
– ភាពធាត់
– ធ្លាប់សម្រាលកូនច្រើនដង
– ធ្លាប់ពរពោះកូនច្រើន
– សុកពាំងមាត់ស្បូន៖ ជាស្ថានភាពមួយដែលសុកគ្របដណ្តប់ ឬជិតនឹងតំបន់ដែលមាត់ស្បូនបើក។
– សុកស្អិតជាប់ស្បូន៖ ការភ្ជាប់សុកទៅនឹងស្បូនមុនពេលកំណត់។
– មានជំងឺបំរុងក្រឡាភ្លើង ឬជំងឺលើសឈាម
– ការវះកាត់
– ការកើតកូន
– សល់សុក
– កាត់ទ្វាមាស
– ប្រើប្រាស់ការទាញ ឬបូមសំរាប់ជាជំនួយក្នុងការសម្រាល
– ឈឺពោះកើតកូនរយៈពេលយូរ (ច្រើនជាង ១២ ម៉ោង)
– ទារកទើបនឹងកើតមានទម្ងន់លើសពី ៤ គីឡូក្រាម
– មានកូនដំបូងនៅអាយុលើសពី ៤០ ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- កូនគ្រប់អាយុ៦ខែ ម៉ាក់ៗគួរជ្រើសរើសអាហារទាំង៣ក្រុមនេះមកចម្អិនបបរឲ្យញ៉ាំ
- ម៉ាក់ៗវ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ
- ប៉ាម៉ាក់ត្រូវដឹងវីធីដោះស្រាយទាំងនេះ ពេលជួបបញ្ហាកូនមិនចង់ញ៉ាំអាហារ
- ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ
- កូនក្មេងរលាកបំពង់ករ៉ាំរ៉ៃ អាចវិវត្តទៅកើតជំងឺធ្ងន់ធ្ងរមួយនេះ
៣. យល់ដឹងពីការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ជំងឺនោះទេ។ គ្នាយើងគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
រោគវិនិច្ឆ័យនៃការធ្លាក់ឈាមក្រោយសម្រាល
នៅផ្ទះយើងត្រូវតាមដានពីជីពចរ និងសម្ពាធឈាមដើម្បីដឹងពីរោគសញ្ញា shock។ ប្រសិនបើយើងមានការកើតឡើង PPH ភ្លាមៗគ្រូពេទ្យនឹងធ្វើការពិនិត្យមើលពីការកន្រ្តាក់របស់ស្បូនដែលស្ថិតនៅផ្នែកខាងក្រោមនៃពោះ។ បន្ទាប់មកគ្រូពេទ្យនឹងពិនិត្យមើលពីសំណល់នៃសុកនៅក្នុងស្បូន។ ប្រសិនបើមាត់ស្បូនបិទ ប៉ុន្តែមានការហូរឈាមតាមទ្វារមាស នោះការប្រើថ្នាំសន្លប់ ឬថ្នាំស្ពឹកនឹងត្រូវបានធ្វើសម្រាប់ការពិនិត្យបន្ថែម។
ប្រសិនបើយើងធ្លាប់មាន PPH ពីមុន គ្រូពេទ្យនឹងធ្វើការពិនិត្យអេកូដោយបញ្ចូលឧបករណ៍អេកូទៅក្នុងទ្វារមាសដើម្បីពិនិត្យរកសំណល់សុកដែលមាននៅក្នុងស្បូន។ គ្រូពេទ្យក៏អាចយកសំណាកនៅទ្វារមាសដើម្បីពិនិត្យរកការឆ្លងមេរោគដែរ។
ការព្យាបាលការធ្លាក់ឈាមក្រោយសម្រាល
ប្រសិនបើការធ្លាក់ឈាមដំបូងបណ្តាលមកពីការចុះខ្សោយនៃស្បូន គ្រូពេទ្យនឹងចាក់ថ្នាំអ័រម៉ូនដើម្បីជួយឲ្យស្បូនកន្រ្តាក់ ឬធ្វើការម៉ាស្សាស្បូនដើម្បីជួយជំរុញដល់ការកន្ត្រាក់ស្បូន។ ប្រសិនបើស្បូននៅតែបន្តការហូរឈាម យើងប្រហែលជាត្រូវធ្វើការវះកាត់ចុះ (laparotomy) ឬធ្វើការវះកាត់ស្បូនចេញ ដែលនេះកើតមានក្នុងករណីកម្រ។ នីតិវិធីក្នុងការយកសំណល់សុកនៅក្នុងស្បូនចេញនឹងត្រូវបានធ្វើឡើង។
– ប្រសិនបើមានការរហែកស្បូន ឬទ្វារមាស គ្រូពេទ្យនឹងធ្វើការបិទការរហែកនោះដោយការដេរ។
– ប្រសិនបើមូលហេតុមកពីការឆ្លងមេរោគ ការប្រើថ្នាំផ្សះនឹងត្រូវបានចេញឲ្យប្រើដោយមានវេជ្ជបញ្ជា។
– ប្រសិនបើនៅតែបន្តមានការហូរឈាម គ្រូពេទ្យនឹងត្រូវធ្វើការវះកាត់ដើម្បីពិនិត្យស្បូន និងយកសុកដែលសល់ចេញ។ ការបាត់បង់ឈាមដែលបណ្តាលមកពីការធ្លាក់ឈាមក្រោយសម្រាល គឺតម្រូវឲ្យមានការបញ្ចូលឈាម។
ការមើលថែមុនពេលមានផ្ទៃពោះអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងការកើតភ្លាមៗនៃការធ្លាក់ឈាមក្រោយសម្រាល។ ប្រសិនបើមានការសង្ស័យលើការធ្លាក់ឈាមក្រោយសម្រាល នោះគ្រូពេទ្យនឹងគៀប ហើយកាត់ទងផ្ចិតភ្លាមៗបន្ទាប់ពីសម្រាល។
៤. ការផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលនៅផ្ទះ
ស្រីៗយើងនឹងអាចគ្រប់គ្រង ឬការពារ PPH បានប្រសិនបើធ្វើតាមការណែនាំដូចខាងក្រោម៖
– ការបំពេញបន្ថែមនូវជាតិដែក៖ អាហារបំប៉នជាតិដែកអាចកំណត់ឱកាសរបស់យើងក្នុងការចាក់បញ្ចូលឈាមនៅពេលដែលមានការធ្លាក់ឈាមក្រោយសម្រាល។ ជាទូទៅស្ត្រីគួរតែទទួលទានថ្នាំគ្រាប់ជាតិដែក ប្រសិនបើខ្លួនប្រឈមនឹងភាពស្លេកសាំងដោយសារការខ្វះជាតិដែក។
– ទៅពិនិត្យជាមួយគ្រូពេទ្យជាប្រចាំ៖ ប្រសិនបើយើងធ្លាប់មានការវះកាត់សម្រាលកូនពីមុន សុកយើងនឹងមានការស្អិត និងស្លាកស្នាមនៅស្បូនដែលជាកន្លែងដែលយើងបានវះពីមុន។
ប្រសិនបើស្រីយើងព្រួយបារម្ភអំពីសុខភាព ត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានដំបូន្មានស្តីពីការព្យាបាលដែលល្អបំផុត។
[embed-health-tool-ovulation]