brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ពិនិត្យសុខភាពក្រោយសម្រាល ផ្ដល់ប្រយោជន៍អីខ្លះដល់ម៉ាក់?

ពិនិត្យសុខភាពក្រោយសម្រាល ជា​រឿង​ចាំបាច់​សម្រាប់​ម៉ាក់​ៗ​គ្រប់​រូប ដើម្បី​តាម​ដាន​សុខភាព​របស់​ខ្លួន​យើង។ ធម្មតា នៅ​ពេល​ម៉ាក់​ៗ​សម្រាល​កូន​រួច​បាន​មួយ​រយៈ គ្រូពេទ្យ​នឹង​ណាត់​ម៉ាក់​ៗ​ឲ្យ​ជួប​តាមដាន​សុខភាព ហើយ​ការ​ពិនិត្យ​សុខភាព​ក្រោយ​សម្រាល​នេះ ផ្ដល់​ប្រយោជន៍​ដល់​ម៉ាក់​ៗ​ច្រើន។

ពិនិត្យសុខភាពក្រោយសម្រាល ផ្ដល់ប្រយោជន៍អីខ្លះដល់ម៉ាក់?

តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត ​នៅ​រយៈ​ពេល​ ១​ខែ​កន្លះក្រោយ​សម្រាល​កូន ម៉ាក់​ៗ​គ្រប់​រូប​​ត្រូវ​តែទៅជួប​វេជ្ជបណ្ឌិតជំនាញ​។ គ្រូពេទ្យ​កំណត់​យក​ពេល​វេលា​នេះ​សម្រាប់​ណាត់​ជួប​ ដោយសារ​​ជា​រយៈ​ពេល​ដែល​រាងកាយ និង​ស្បូន​ស្ត្រី​ត្រលប់​មក​សភាព​ដើម​វិញ។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

អត្ថប្រយោជន៍​នៃ​ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល

១. ពិនិត្យ​មើល​ស្នាម​របួស​ដែល​មាន​ក្រោយ​សម្រាល ថា​តើ​ជា​របួស​ជា​សះស្បើយ​ល្អ ឬ​នៅ

២. ពិនិត្យ​មើល​សុដន់​ម៉ាក់ៗ ថា​តើ​មាន​បញ្ហា​អ្វី ឬ​អត់ ពេល​បំបៅ​ដោះ​កូន (ឧ. មាន​ដុំ​ទឹកដោះ ស្ទះ​រន្ធ​ទឹកដោះ មាន​ខ្ទុះ​ដោះ)

៣. ពិនិត្យ​មើល​មាត់​ស្បូន និង​ស្បូន​ថា​តើ​វា​ត្រលប់​មក​សភាព​ល្អ​ដូច​ដើម ឬ​នៅ

៤. ពិសេស​នោះ ក៏​ជា​ពេល​វេលា​មួយ​សម្រាប់​ពិគ្រោះ​ពី​ការ​ពន្យារ​កំណើត​ផង​ដែរ ព្រោះ​នេះ​ជា​រយៈ​ពេល​ដែល​ប្ដី​ប្រពន្ធ​រស់​នៅ​ជាមួយ​គ្នា​បាន​វិញ ហើយ​តែង​យល់​ច្រឡំ​ថា នេះ​ជា​រយៈ​ពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី ដែល​តែង​តែ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជា​ថ្មី ដោយ​ការ​គ្រោង​ទុក​ជា​មុន

៥. ពិនិត្យ​មើល​អំពី​សុខភាព​ម៉ាក់​ៗ​ផ្ទាល់ ថា​តើ​ម៉ាក់​ៗ​បាន​សម្រាក​គ្រប់​គ្រាន់ ឬ​ទេ និង​បាន​ញ៉ាំ​ចំណី​អាហារ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​គាត់ និង​កូន​ហើយ ឬ​នៅ(ដោយ​បំបៅ​ដោះ)។

ពិនិត្យផ្ទៃពោះ

ហេតុ​ដូច​នេះ ម៉ាក់​ៗ​គ្រប់​រូប​ក្រោយ​ពី​សម្រាល​រយៈ​ពេល​៦​សប្ដាហ៍ គួរ​តែ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​បាន​នូវ​សុខុមាល​ភាព​មាតា​ក្រោយ​សម្រាល។

ពិនិត្យសុខភាពក្រោយសម្រាល

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 20/10/2022