backup og meta

ម៉ាក់ៗញ័រខ្លួនក្រោយសម្រាល តើបណ្ដាលមកពីមូលហេតុអី?

ម៉ាក់ៗញ័រខ្លួនក្រោយសម្រាល តើបណ្ដាលមកពីមូលហេតុអី?

ស្ត្រី​ជា​ច្រើន​ចាប់​ផ្ដើម​ញ័រ​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​សម្រាល​កូន​រួច អាការៈ​បែប​នេះ​ហាក់​ដូច​ជា​រោគសញ្ញា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ការ​ញ័រ​ខ្លួន​ក្រោយ​សម្រាល​កូន គឺ​ជា​បញ្ហា​ទូទៅ​មួយ កើត​ឡើង​លើ​មនុស្ស​ស្រី​ស្ទើរ​គ្រប់​គ្នា។ ចុះ​មូលហេតុ​អ្វី​បាន​ម៉ាក់ៗ​សម្រាល​កូន​រួច​មាន​អាការៈ​ញ័រ​ខ្លួន​បែប​នេះ?

តាម​ពិត​ទៅ​មក​ដល់​ពេល​នេះ អ្នក​ជំនាញ​មិន​ទាន់​ប្រាកដ​ថា អាការៈ​ញ័រ​ខ្លួន​ក្រោយ​សម្រាល​កូន​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ទ្រឹស្ដី​ជា​ច្រើន​ទាក់​ទង​នឹង​បញ្ហា​នេះ​ដូចជា៖

  • ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន៖ រាងកាយ​របស់​ស្ត្រី​រង​ការ​ប្រែប្រួល​អ័រម៉ូន​ខ្លាំង​នៅ​ពេល​ឆ្លង​ទន្លេ ដែល​អាច​បន្ថយ​សីតុណ្ហភាព​រាងកាយ បណ្ដាល​ឲ្យ​មាន​ការ​ញាក់។
  • បរិយាកាស​ត្រជាក់៖ គ្រាន់​តែ​ចំណាយ​ពេល​យូរ​នៅ​ក្នុង​បរិយាកាស​មន្ទីរពេទ្យ​ដ៏​ត្រជាក់ ក៏​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាងកាយ​បាន​ដែរ។
  • ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់៖ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ពិសេស​គឺ​ថ្នាំ​ស្ពឹក​ប្រើ​មុន​ពេល​សម្រាល (Epidural) អាច​ប៉ះពាល់​ដល់​សមត្ថភាព​រាងកាយ​របស់​ម៉ាក់ៗ​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ស្នូល ដោយ​ការ​បើក​សរសៃ​ឈាម​នៅ​លើ​ស្បែក។ កាល​ណា​មាន​លំហូរ​ឈាម​កាន់​តែ​ច្រើន​ទៅ​កាន់​ស្បែក​របស់​ម៉ាក់ៗ នោះ​វា​នឹង​បង្កើន​ដល់​ការ​បាត់បង់​កម្ដៅ​រាងកាយ ជាហេតុ​អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗ​ញ័រ​ខ្លួន​ក្រោយ​សម្រាល។
  • ព្យួរសេរ៉ូមអំឡុងពេលសម្រាល ៖ ការ​ទទួល​បាន​ថ្នាំ​ស្ពឹក ឬ​សារធាតុ​រាវ​ផ្សេង​ទៀត​អំឡុង​ពេល​សម្រាល អាច​បង្កើន​ការ​បាត់​បង់​កម្ដៅ​ក្នុង​ខ្លួន​បន្ថែម​ទៀត។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

មាន​ហេតុផល​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ?

តាម​វេជ្ជបណ្ឌិត Rebecca Russell ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ស្ត្រី​មាន​អារម្មណ៍​ញាក់​ស្រដៀង​នឹង​ពេល​ឈឺ​គ្រុន​ផ្ដាសាយ (លក្ខណៈ​ឈឺ​រហូត​មាន​អារម្មណ៍​ថា​ឈឺ​ដល់​ឆ្អឹង) នេះ​មាន​ន័យ​ថា ស្ត្រី​អាច​ក្ដៅ​ខ្លួន ហើយ​វា​អាច​ជា​សញ្ញា​ថា ស្ត្រី​ឆ្លង​មេរោគ

ប៉ុន្តែ​ប្រសិនបើ​ម៉ាក់ៗ​សង្កៀត​ធ្មេញ ហើយ​មាន​អារម្មណ៍​ដូច​យើង​ទៅ​ឈរ​ក្រៅ​ផ្ទះ ក្នុង​អាកាសធាតុ​ក្រោម​សូន្យ អត់​មាន​ពាក់​អាវ នោះ​ជា​ធម្មតា ជា​សញ្ញា​នៃ​អាការៈ​ញ័រ​ខ្លួន​ក្រោយ​សម្រាល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ៗ​គួរ​តែ​ប្រាប់​គ្រូពេទ្យ ឬ​គិលានុបដ្ឋាយិការ​ឲ្យ​បាន​ដឹង ដើម្បី​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ថា អាការៈ​ញ័រ​ខ្លួន​នេះ​មិន​មែន​ដោយ​សារ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​អ្វី​ផ្សេង។

ទោះ​បី​ជា​មាន​ផែនការយកកូន ឬសម្រាល​កូន​ល្អ​បំផុត​ក៏​ដោយ ក៏​រឿង​នឹក​ស្មាន​មិន​ដល់​អាច​កើត​ឡើង​បាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​ម៉ាក់ៗ​ត្រូវ​ចាំ​ថា អាការៈ​មិន​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ​ទេ ហើយ​វា​ក៏​មិន​មាន​ន័យ​ថា មាន​អ្វី​មិន​ប្រក្រតី​កើត​ឡើង​លើ​ម៉ាក់ៗ ឬ​ទារក​ដែរ។

ចំណុចសំខាន់

ស្ត្រី​ជា​ច្រើន​ចាប់​ផ្ដើម​ញ័រ​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​សម្រាល​កូន​រួច អាការៈ​បែប​នេះ​ហាក់​ដូច​ជា​រោគសញ្ញា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ការ​ញ័រ​ខ្លួន​ក្រោយ​សម្រាល​កូន គឺ​ជា​បញ្ហា​ទូទៅ​មួយ។ ប៉ុន្តែ នក​ជំនាញ​មិន​ទាន់​ប្រាកដ​ថា អាការៈ​ញ័រ​ខ្លួន​ក្រោយ​សម្រាល​កូន​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ទ្រឹស្ដី​ជា​ច្រើន​ទាក់​ទង​នឹង​បញ្ហា​នេះ​ដូចជា៖
១. ការផ្លាស់ប្ដូរអ័រម៉ូន
២. បរិយាកាសត្រជាក់
៣. ថ្នាំបំបាត់ការឈឺចាប់
៤. ព្យួរសេរ៉ូមអំឡុងពេលសម្រាល ៕

ញ័រ​ខ្លួន​ក្រោយ​សម្រាល​កូន

អត្ថបទ​គួរ​អាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Postpartum chills https://www.babycenter.com/baby/postpartum-health/postpartum-chills_40009060

Intense Shivering After Your Baby’s Born? You’ve Got Postpartum Chills https://health.clevelandclinic.org/intense-shivering-after-your-babys-born-youve-got-postpartum-chills/

Postpartum chills phenomenon: is it a feto-maternal transfusion reaction? https://pubmed.ncbi.nlm.nih.gov/11167210/

Your body after the birth https://www.nhs.uk/pregnancy/labour-and-birth/after-the-birth/your-body/

What are Postpartum Chills? – https://health.clevelandclinic.org/intense-shivering-after-your-babys-born-youve-got-postpartum-chills/

កំណែ​ប្រែបច្ចុប្បន្ន

13/02/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច?

ពិសេសសម្រាប់ស្រីៗ សំណួរ-ចម្លើយ ជុំវិញការរួមភេទក្រោយសម្រាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 13

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម