ម៉ាក់ៗមួយចំនួនកើតអូនតូចហើយគីឡូមិនស្រកសោះ រាងនៅកាម៉ាប់ៗដដែល ឯក្បាលពោះវិញដូចមានកូនមួយទៀតអ៊ីចឹង ស្លៀកពាក់អីក៏មិនសមដែរ។ បញ្ហានេះអាចមកពីរបបអាហារ និងសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រីៗយើង ក្នុងនោះមានដូចជា៖
១- មិនបំបៅដៅដោះកូន
ការឲ្យកូនម៉ឹមដោះម៉ាក់ៗ មិនត្រឹមតែសន្សំសំចៃលុយកាក់ប៉ុណ្ណោះទេ កូនយើងក៏មានសុខភាពល្អ ឆ្លាតវៃ មិនសូវឈឺ។ ឯម៉ាក់វិញទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងពីការបំបៅដោះកូន ដូចជាជួយពន្យារកំណើត កាត់បន្ថយជំងឺមហារីកដោះ មហារីកមាត់ស្បូន/ដៃស្បូន ឯគីឡូក៏ងាយនឹងស្រក។
២-ខ្ជិលហាត់ប្រាណ
អ្នកណាក៏ដឹងដែរ លំហាត់ប្រាណជួយឲ្យសុខភាពល្អ ឯរាងវិញក៏ស្អាត។ មានម៉ាក់ៗតិចតួចប៉ុណ្ណោះដែលព្យាយាមហាត់ប្រាណក្រោយកើតអាអូនរួច ដូច្នេះទើបរក្សារាងរៅបានដូចកាលមិនទាន់មានកូន។
៣- ញ៉ាំមិនទំនេរមាត់
អាងតែអត់បំបៅដោះកូន ម៉ាក់ៗមួយចំនួនញ៉ាំគ្មានប្រណីទេ ឲ្យតែឃ្លានដាក់ឡើងហល់ ទាំងយប់ទាំងថ្ងៃ បែបនេះគីឡូស្រកទៅណារួច មានតែឡើងថែម។
[embed-health-tool-vaccination-tool]
៤- ស្ត្រេសពេក
ម៉ាក់ៗដែលមានកូនតូចច្បាស់ជាជួបបញ្ហាស្ត្រេសច្រើន តែស្រីៗគ្នាយើងមានដឹងអត់ ស្ត្រេសក៏ធ្វើឲ្យយើងធាត់ដែរ ដូច្នេះត្រូវព្យាយាមធ្វើចិត្តឲ្យសប្បាយរីករាយ។
៥- គេងមិនគ្រប់គ្រាន់
ស្រីៗពេលកើតកូនហើយតែងតែរវល់ជាមួយកូនទាំងយប់ថ្ងៃ ធ្វើឲ្យការគេងមិនគ្រប់គ្រាន់។ ម៉ាក់ៗគេងបានតិចជាង ៥ ម៉ោង/ថ្ងៃ ក៏អាចធ្វើឲ្យឡើងគីឡូលឿនដែរ។
អត្ថបទពាក់ព័ន្ធ៖
- កើតអាអូនរួច ម៉ាក់ៗនៅតែមានរាងស្អាតដូចដើម បើធ្វើតាម ៥ វិធីនេះបាន
- តិចនិកថែទាំស្បែក និងសរសៃសក់ក្រោយសម្រាល ស្រីៗគួរដឹង
- ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច?
- បញ្ហាជាប់ស្មាលើទារក ២ប្រភេទ អាចជួបតាមការសម្រាលដោយធម្មជាតិ
- សញ្ញាគ្រោះថ្នាក់ទាំង ៤ ពេលសម្រាលកូន ម៉ាក់ៗពពោះគួរដឹង