ក្បាលពោះធំ ឬដុះក្បាលពោះ ពិបាកក្នុងការសម្រក ហើយក៏អាចមានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា កើតជំងឺបេះដូង និងសរសៃឈាម ទឹកនោមផ្អែមជាដើម។ ក្រៅពីចំណីអាហារដែលយើងញ៉ាំ ទម្លាប់ប៉ុន្មានខាងក្រោមនេះ សុទ្ធតែអាចធ្វើឲ្យក្បាលពោះដុះកាន់តែធំ។
១.ញ៉ាំរហូតមិនឈប់
គ្នាយើងច្រើនគឺអាចមានទម្លាប់នេះ ឬអាចហៅបានថា ទម្លាប់ញ៉ាំកំដរការអផ្សុកក៏បាន។ ការញ៉ាំមិនឈប់នេះ មិនត្រឹមតែធ្វើឲ្យដុះក្បាលពោះទេ តែវាបន្ថែមកាឡូរីកាន់តែច្រើនទៅក្នុងរាងកាយរបស់យើង។ ដូចនេះ គួរប្តូរទម្លាប់អផ្សុកមាត់នេះ ដោយញ៉ាំអាហារពេលឲ្យឆ្អែតៗ ឬគួរប្តូរមកញ៉ាំទឹកឲ្យបានច្រើនជំនួសវិញ។
២.បង្អត់អាហារ
អ្នកខ្លះចង់ឆាប់ស្គម ឬឆាប់ស្រកក្បាលពោះសុខចិត្តបង្អត់អាហារខ្លួនឯង តែវាកាន់តែធ្វើឲ្យធាត់ និងអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៀតផង។ ការបង្អត់អាហារខ្លួនឯងនេះ ធ្វើឲ្យការរំលាយអាហារថយចុះ និងធ្វើឲ្យរាងកាយដុតបំផ្លាញកាឡូរីបានតិចទៀតផង។ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ជាម៉ូដែលមួយរូប បានចែករំលែកថា ក្រៅពីការបង្អត់អាហារ យើងគួរញ៉ាំអាហារតាមពេលឲ្យបានត្រឹមត្រូវក្នុងបរិមាណសមរម្យវិញ ហើយហាត់ប្រាណទើបមិនប៉ះពាល់ដល់សុខភាព និងអាចបំផ្លាញក្បាលពោះធំបាន។
អត្ថបទពាក់ព័ន្ធ៖
- មធ្យោបាយងាយៗជួយសម្រកទម្ងន់ពេលយប់
- បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត
៣.ញ៉ាំទឹកក្រូចច្រើន
បើញ៉ាំទឹកក្រូច១កំប៉ុង/ថ្ងៃ ជាពិសេសចំពោះយុវវ័យ ច្បាស់ណាស់ថា ក្បាលពោះកាន់តែដុះធំទៅៗ ហើយអាចប៉ះពាល់ដល់សុខភាពទៀតផង។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ទឹកក្រូចកំប៉ុងពោរពេញទៅដោយជាតិស្ករដែលមិនល្អចំពោះសុខភាព វាអាចបង្កើនហានិភ័យក្នុងការកើតជំងឺផ្សេងៗ ហើយក៏អាចធ្វើឲ្យកើតជំងឺធាត់លើសទម្ងន់បានផងដែរ។
៤.ញ៉ាំទឹកតិចពេក
ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ គឺសំខាន់ណាស់ចំពោះរាងកាយ វាមិនត្រឹមតែជួយកម្ចាត់ជាតិខ្លាញ់ដែលនៅសេសសល់ក្នុងរាងកាយប៉ុណ្ណោះទេ វាក៏ជួយរក្សាជាតិទឹក និងទប់ទល់បញ្ហាទល់លាមក និងហើមពោះដែរ។ ដូចគ្នានេះដែរ ការញ៉ាំទឹកបានត្រឹមត្រូវ ក៏ជួយឲ្យយើងមិនសូវឃ្លានផ្តេសផ្តាសធ្វើឲ្យធាត់ដុះក្បាលពោះដែរ។
៥.ចូលចិត្តញ៉ាំអាហារយប់ៗពេក
ដូចផ្នែកផ្សេងទៀតនៃរាងកាយដែរ ប្រព័ន្ធរំលាយអាហារចាំបាច់ត្រូវសម្រាកនៅពេលយប់។ នៅពេលដែលយើងញ៉ាំអាហារនៅពេលយប់ៗពេក រាងកាយនឹងមិនដុតបំផ្លាញកាឡូរីបានល្អទេ ជាហេតុធ្វើឲ្យយើងធាត់បាន និងមានផលពិបាកក្នុងការសម្រកវិញ។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ
- អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច
- ៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា
- ចង់ឲ្យទម្ងន់ស្រកចុះតាមផែនការ ត្រូវព្យាយាមអនុវត្តវិធីទាំងនេះ
- កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ
- ប្រយ័ត្នអ្នកម៉ាប់ៗ! លើសគីឡូពេកអាចបង្កើនជំងឺ ឬគ្រោះថ្នាក់ដល់ជីវិត
- ចង់ស្រកគីឡូ ដាច់ខាតត្រូវដឹងរបៀបញ៉ាំទាំងនេះសិន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]