backup og meta

បញ្ហាធាត់លើសទម្ងន់ ធ្វើ​ឲ្យយើងឈឺសន្លាក់ដែរឬអត់?

បញ្ហាធាត់លើសទម្ងន់ ធ្វើ​ឲ្យយើងឈឺសន្លាក់ដែរឬអត់?

យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​បញ្ហា​ធាត់​លើស​ទម្ងន់ គឺ​មិន​មែន​ល្អ​សម្រាប់​សុខ​ភាព​យើង​នោះ​ទេ។ បញ្ហា​ធាត់​លើស​ទម្ងន់​អាច​​ប្រឈម​ជាមួយ​​នឹង​ជំងឺ​បេះ​ដូង ស្ទះ​សរសៃ​ឈាម និង​ទឹក​នោម​ផ្អែម នឹង​​ប្រឈម​កាន់​តែ​ខ្ពស់​នៅពេល BMI របស់​យើង​កាន់​តែ​កើន​ឡើង។ ដូច​គ្នា​ដែរ​​បញ្ហា​ឈឺ​តាម​សន្លាក់​ដែល​តែង​តែ​កើត​ឡើង​ជា​រើយ​ៗ​នោះ ក៏​មាន​ទាក់​ទង​ជាមួយ​ការ​ឡើង​ទម្ងន់​នេះ​ដែរ ហើយ​មួយ​ទៀត​នោះ​វា​មិន​មែន​កើត​តែ​លើ​សន្លាក់​ដែល​ទ្រ​ទម្ងន់​នោះ​ទេ។

១-តើទម្ងន់ធ្វើឲ្យប៉ះពាល់ដល់សន្លាក់ដូចម្ដេច?

សន្លាក់​មាន​តួនាទី​សំខាន់​ដើម្បី​ឲ្យ​ខ្លួន​របស់​យើង​ធ្វើ​ចលនា​បាន​ពេញ​លេញ។ ប៉ុន្តែ​មាន​ធ្លាប់​​ឆ្ងល់​ទេ​ថា តើ​ទម្ងន់​ខ្លួន​របស់​យើង​​អាច​​​មាន​​ឥទ្ធិពល​ដល់​ការ​ធ្វើ​ចលនា​របស់​ដង​ខ្លួន​​បាន​ដូច​ម្ដេច​? ពេល​យើង​​ដើរ​លើ​ដី​រាប​ស្មើ ជង្គង់​នឹង​ទ្រ​ទម្ងន់​១ដង​កន្លះ​នៃ​ទម្ងន់​​សរុប​​នៃ​ដង​​ខ្លួន​របស់​យើង​។ បាន​ន័យ​ថា បើ​មនុស្ស​ម្នាក់​មាន​​ទម្ងន់ ៨០​គីឡូក្រាម​ នោះ​ជង្គង់​របស់​យើង​​ត្រូវ​ទ្រ​​ទម្ងន់​រហូត​ដល់ ១២០​គីឡូ​ពេល​មនុស្ស​យើង​​បោះ​ជំហាន​ម្ដង​ៗ។​

ក្នុង​ករណី​​យើង​ដើរ​លើ​កន្លែង​មិន​រាប​ស្មើ​វិញ ទម្ងន់​ដែល​ជង្គង់​ត្រូវ​ទ្រ​គឺ​កាន់​តែខ្លាំង​ទៅ​ទៀត​។ កម្លាំង​ដែល​ជង្គង់​ត្រូវ​ទ្រ​នឹង​ឡើង​ដល់ ២ ទៅ​ ៣ដង​នៃ​ទម្ងន់​សរុប​របស់​ដង​ខ្លួន នៅ​ពេល​​ដើរ​ឡើង​ទី​ខ្ពស់ និង​ពេល​យើង​ចុះ​ជណ្ដើរ ឬ​ឱន​ចង​ខ្សែ​ស្បែក​ជើង ហើយ​បើ​ពេល​ឱន​​រើស​របស់​ជ្រុះ​វិញ កម្លាំង​នោះ​នឹង​ឡើង​ដល់ ៤ ទៅ ៥​ ដង​នៃ​ទម្ងន់​ដង​ខ្លួន​ឯ​ណោះ។

ពេល​សន្លាក់​ត្រូវ​រង​ទម្ងន់​ធ្ងន់​កាន់​តែ​យូរ យើង​នឹង​ប្រឈម​ជាមួយ​ការ​កើត​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ ដោយ​សារ​តែ​លើស​ទម្ងន់​ជា​​មិន​ខាន។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី ក៏​បញ្ហា​រលាក​ឆ្អឺង​ និង​សន្លាក់​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​លើស​ទម្ងន់​តែមួយ​មុខ​នោះ​ទេ។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​បញ្ហា​រលាក​ទៅ​វិញ​ទេ​ជា​មូលហេតុ​ចម្បង​នោះ។

អត្ថបទពាក់ព័ន្ធ៖

២- លើសទម្ងន់ ជាមួយជំងឺរលាកសន្លាក់

ដោយ​សារ​ជំងឺ​រលាក់​សន្លាក់​ឆ្អឹង និង​ឆ្អឹង អាច​កើត​មាន​ឡើង​ទាំង​សន្លាក់​ដែល​ទ្រ​ទម្ងន់​ និង​សន្លាក់​ដែល​មិន​​ទ្រ​​ទម្ងន់ ទើប​បង្ហាញ​​​ថា​ការ​រលាក​​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខ្លួន អាច​ផ្ដល់​ការ​ពន្យល់​បាន​ពី​ការ​ដែល​ទម្ងន់​ខ្លួន​ធ្ងន់​ពេកអាច​នាំ​ឲ្យ​មាន​បញ្ហា​នេះ។ ទាំង​នេះ​ក៏​បាន​ពន្យល់​ដែរ​ថា ហេតុ​អ្វី​បាន​ជា​ទម្ងន់​ខ្លួន​យើង​ក៏​អាច​ទាក់​ទងនាំ​ឲ្យ​មាន​ជំងឺ​រលាក់​សន្លាក់ Rheumatoid ដែល​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង ​នាំ​ឲ្យ​មាន​ការ​រលាក​នៅ​ក្នុង​ខ្លួន និង​នាំ​ឲ្យ​ឈឺ​សន្លាក់។

សារធាតុ​គីមី​ដែល​ធ្វើឲ្យរលាក​មាន​ក្នុង​ខ្លាញ់ ត្រូវ​បាន​គេ​រក​ឃើញ​ថា​វា​ទៅ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សាច់​ដុំ និង​ឆ្អឹង ​ប្រព័ន្ធ​បេះ​ដូង​ និងសរសៃ​ឈាម​បេះដូង។ ក្នុង​នោះ​មាន adipokines ដែល​ផលិត​​ឡើង​ចេញ​ពីកោសិកា​ខ្លាញ់ និង​ធ្វើ​ឲ្យ​មាន​ការ​រលាក​កើត​ឡើង។ កត្តា​បង្ក​ការ​រលាក​នេះ អាច​បក​ស្រាយ​ថា​ មិន​ថា​សន្លាក់​ដែល​ទ្រ​ទម្ងន់ ឬ​មិន​ទ្រ​ទម្ងន់​ដូច​ជា​សន្លាក់​នៅ​តាម​ដៃ​ជា​ដើម ក៏​អាច​ប៉ះ​ពាល់​ដូច​គ្នា។

៣- វិធីកាត់បន្ថយការឈឺសន្លាក់ដោយការ​សម្រកទម្ងន់

ការ​សម្រក​ទម្ងន់​បន្តិច​ម្ដងៗ ត្រូវ​ប្រើ​ពេល​យូរ​ក្នុង​ការ​កាត់​បន្ថយ​សម្ពាធ​នៅ​លើ​ជង្គង់ និង​ការ​ពារ​សន្លាក់​ពី​បញ្ហា​រលាក។ ការ​សិក្សា​បាន​បង្ហាញ​ថា ពេលយើង​សម្រក​គីឡូ​បាន ១០ ទៅ ១៥​ ផោន ឬ​ប្រហែល​ពី​៤​ទៅ៦​គីឡូក្រាម​​ នោះ​យើង​អាច​កាត់​បន្ថយ​ការ​ប្រឈម​ជាមួយ​ជំងឺ​រលាក​ឆ្អឹង និង​សន្លាក់​នៅ​ពេល​ខាង​មុខ​បាន។

ប៉ុន្តែ​ការ​ប្រើ​ចលនា​​ច្រើន អាច​មាន​ការ​លំបាក ជា​ពិសេស​ពេល​សន្លាក់​របស់យើង​​កំពុង​តែ​ឈឺ ហើយ​ការ​ហាត់​ប្រាណ​តែ​មួយ​មុខ ក៏​មិន​អាច​ជួយ​ឲ្យ​យើង​​ស្រក​គីឡូ​បាន​ងាយ​នោះ​ទេ។​ តែយើង​​ក៏​​អាច​ចាប់​ផ្ដើម​ហាត់​ប្រាណ​បន្ដិច​ម្ដង​ៗ និង​ព្យាយាម​គ្រប់​គ្រង​កម្រិត​​កាឡូរី​ដែល​យើង​​ញ៉ាំ​ចូល ដើម្បី​ឲ្យ​ងាយ​ស្រួល​ស្រក​គីឡូ ក៏​ដូច​ជា​ជួយ​ឲ្យ​​មាន​សុខភាព​ល្អ​ដូច​គ្នា។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Publishing HH. Why weight matters when it comes to joint pain [Internet]. Harvard Health. [cited 2019 Jan 14]. Available from: https://www.health.harvard.edu/pain/why-weight-matters-when-it-comes-to-joint-pain

How Excess Weight Contributes to Joint and Arthritis Pain [Internet]. JointFlex. 2016 [cited 2019 Jan 14]. Available from: https://www.jointflex.com/weight-gain-and-arthritis-pain/

Does body weight matter when it comes to the patellofemoral joint? | BJSM blog – social media’s leading SEM voice [Internet]. BJSM blog –  social media’s leading SEM voice. 2018 [cited 2019 Jan 14]. Available from: https://blogs.bmj.com/bjsm/2018/05/14/does-body-weight-matter-when-it-comes-to-the-patellofemoral-joint/

The Link Between Weight Loss and Knee Pain [Internet]. Healthline. 2015 [cited 2019 Jan 14]. Available from: https://www.healthline.com/health/osteoarthritis/knee-pain/link-between-weight-loss-and-knee-pain

Information NC for B, Pike USNL of M 8600 R, MD B, Usa 20894. Exercise, weight loss and osteoarthritis [Internet]. Institute for Quality and Efficiency in Health Care (IQWiG); 2014 [cited 2019 Jan 14]. Available from: https://www.ncbi.nlm.nih.gov/books/NBK279588/

 

កំណែ​ប្រែបច្ចុប្បន្ន

18/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តិចនិក​ហាត់​ប្រាណ​សម្រាប់អ្នកមានជំងឺរលាក​ឆ្អឹង​សន្លាក់​

ហេតុផលធំៗ៤ ជួយដាស់តឿន មិនឱ្យអង្គុយកោងខ្នង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 18, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម