ការប្រើប្រាស់ពេលវេលា យ៉ាងហោចកន្លះម៉ោងទៅ១ម៉ោងបង្ហូរញើសក្នុងបន្ទប់កម្ដៅជាប្រចាំ ដើម្បីសុខភាពរាងកាយ និង ស្មារតី សុទ្ធតែជាក្ដីបំណងរបស់អ្នកធ្វើសូណាទាំងអស់។ ដូច្នេះការគិតគូពីរបបអាហារ ដែលត្រូវញ៉ាំបន្ទាប់ពីនោះ ក៏ជារឿងចាំបាច់ ដែលមនុស្សគ្រប់រូបមិនអាចប្រកែកបាន។ ជាក់ស្ដែងណាស់ថា ការធ្វើសូណាគឺជាពេលវេលាដែលរាងកាយត្រូវបញ្ចេញជាតិពុល តាមរយៈការបែកញើស ក្នុងរយៈពេល យ៉ាងហោច ១០ ទៅ ២០នាទី ក្នុងមួយពេល ដែលការធ្វើបែបនេះ បានធ្វើឲ្យរាងកាយត្រូវថយចុះជាតិទឹក និងប៉ះពាល់ដល់បរិមាណអេឡិចត្រូលីតក្នុងរាងកាយ។ ជាការណែនាំ គួរតែស្គាល់អាហារបីមុខនេះដែលយើងចាំបាច់គួញ៉ាំ បន្ទាប់ពីធ្វើសូណា។
១. ចេកទុំ
នៅពេលដែលមានការបែកញើសច្រើន នោះរាងកាយត្រូវថយចុះជាតិទឹក ដែលអាចប៉ះពាល់ទៅដល់សារធាតុ អេឡិចត្រូលីត ដែលជាបណ្ដុំនៃភាគល្អិតសារធាតុរ៉ែមាន សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាត ដែលមាននៅក្នុងឈាម និងសារធាតុរាវដែលមានក្នុងរាងកាយរបស់យើង។ ដូច្នេះផ្លែចេកគឺជាប្រភេទអាហារ ដែលសម្បូរទៅដោយ ប៉ូតាស្យូមខ្ពស់ មានបរិមាណ ដល់ទៅ ៤២២ មីលីក្រាមក្នុងចេក ១ផ្លែ។
២.ឪឡឹក និងទឹកដូង
ឪឡឹក ជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុទឹកច្រើនរហូតដល់ទៅ៩០% និង ប៉ូតាស្យូមក៏មិនតិចដែរ។ ជាមធ្យមក្នុងឪឡឹកមួយផ្លែទំងន់៤,៥គីឡូមានផ្ទុកបរិមាណប៉ូតាស្យូម ដល់ទៅ ៥,០៦០ មីលីក្រាម ដូច្នេះបរិមាណនេះមិនចាញ់ផ្លែចេកនោះទេ។ ក្រៅពីនោះ យើងក៏អាចញ៉ាំទឹកដូងបានដែរព្រោះទឹកដូងក៏មានផ្ទុកនូវប៉ូតាស្យូមដូចគ្នា។
៣.ផ្លែប៊ឺ
ផ្លែប៊ឺក៏ជាប្រភេទផ្លែឈើដែលយើងគួរញ៉ាំ សម្រាប់បំពេញសារធាតុទឹកឲ្យរាងកាយក្រោយពេលបែកញើស។ ផ្លែឈើប្រភេទនេះជាបណ្ដុំទៅដោយសារធាតុចិញ្ចឹមដល់រាងកាយស្ទើតែ១០០មុខ ដោយរាប់ចាប់ត្រឹមពីមុខងារផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកប្រព័ន្ធសរសៃឈាម និងសុខភាពផ្លូវភេទផងដែរ។ ប្រភេទអាហារដែលផ្ដល់ថាមពល បំពេញជាតិទឹក និងសម្រួលផ្នែកសរសៃឈាម គឺជាជម្រើសសម្រាប់របបអាហារគួរញ៉ាំក្រោយពេលសូណា។
ចំពោះប្រភេទអាហារដែលមិនគួរឲ្យញ៉ាំគឺពពួកអាហារដែលសម្បូរទៅដោយសារធាតុខ្លាញ់ឆ្អែត គឺមិនគួរញ៉ាំនោះទេ។ ជារួម ការញ៉ាំអាហារមួយចំនួន ដែលយើងត្រូវគិតគឺពពួកអាហារដែលមផ្ទុកនូវសារធាតុដូចដែលបានរៀបរាប់ខាងលើ ហើយអាហារទាំងនោះក៏មានចូលរួមដូចជា ខាត់ណា ផ្លែបឺរ ផ្កាខាត់ណាខៀវ ដំឡូង សណ្តែក អាល់ម៉ុន សណ្តែកដី សណ្តែកសៀង តៅហ៊ូ ផ្លែស្ត្របឺរី ឪឡឹក ក្រូច ចេក ប៉េងប៉ោះ ទឹកដោះគោ ទឹកដោះគោជូរ ទឹកដោះគោស្រស់ ត្រី សាច់មាន់ សាច់សត្វ អូលីវ ស៊ុត និងបន្លែបៃតង។ ការញ៉ាំអាហារដែលល្អ ត្រឹមត្រូវហើយឆ្លើយតមទៅនឹងតម្រូវការរាងកាយ ក្រោយពេលធ្វើស៊ូណា គឺវិធីយ៉ាងល្អបំផុតសម្រាប់ជំរុញឲ្យការខិតខំធ្វើសូណារបស់យើងកាន់តែមានប្រសិទ្ធភាព។
អត្ថបទគូរអាន៖
- ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយអត់កូន?
- ប្រុសៗផឹកថ្នាំជំនួយឲ្យសាច់ដុំស្អាត ប្រយ័ត្នអត់កូន
- ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន
- មូលហេតុប្រុសៗរៀបការរាប់ឆ្នាំ តែគ្មានកូន (វីដេអូ)
- បើអត់កូនដោយសារខាងប្រុស មានថ្នាំជួយបានអត់?
- បច្ចេកទេសបង្កើនគុណភាពមេជីវិតជួយប្រុសៗ ឆាប់បានកូន
តើអាចផឹកស្រាបានទេ ក្រោយពេលធ្វើសូណា?
បន្ទាប់ពីសូណាហើយ យើងអាចផឹកស្រាបាន ប៉ុន្ដែរឿងដែលព្រួយបារម្មណ៍មិនមែនពេលវេលាក្រោយសូណានោះទេ គឺពេលវេលា មុនពេល និងកំលុងពេលសូណាគឺមិនអាចជាដាច់ខាត។ ការផឹកស្រាក្រោយពេលសូណា មិនមានផលប៉ះពាល់អ្វីដល់សុខភាពនោះទេ ក្នុងលក្ខខណ្ឌដែលផឹកបរិមាណតិចតួច។ យើងអាចផឹកបានដូចពេលធម្មតា ដោយគ្មានការបារម្ភនោះឡើយ ប៉ុន្ដែយើងអាចកំណត់ពេលវេលាសម្រាកពីសូណា យ៉ាងហោចឲ្យបាន ២០ នាទី នោះយើងនឹងអាចញ៉ាំបាន។
តើហាត់កីឡា ឬហាត់ប្រាណហើយអាចធ្វើសូណាបានទេ?
ការហាត់កីឡា និង ការហាត់ប្រាណធ្វើឲ្យដំណើរការចរន្ដសរសៃឈាម បេះដូង និងសាច់ដុំធ្វើចលនាបានល្អមួយកម្រិត ហើយបើយើងបានធ្វើសូណាទៀត គឺកាន់តែប្រសើរ។ ដូច្នេះហើយទើបនៅតាមបណ្ដាកន្លែងសូណាភាគច្រើន ក៏មានភ្ជាប់មួយកន្លែងហាត់កីឡាសុខភាពជាមួយផងដែរ។ ប៉ុន្ដែបញ្ហាមួយដែលគួរពិចារណា គឺថាតើរាងកាយរបស់យើងអាចទ្រាំទ្របានដែរទេ ព្រោះក្រោយពេលរាងកាយរបស់យើងធ្វើការខ្លាំង នោះក៏ត្រូវថយចុះថាមពលផងដែរ។ ប៉ុន្ដែប្រសិនបើលក្ខខណ្ឌរាងកាយនៅមានថាមពល នោះយើងក៏អាចធ្វើសូណាបាន ក្រោយពេលហាត់ប្រាណ។ ការធ្វើសូណាមិនបានធ្វើឲ្យមានកម្លាំងនោះទេ ព្រោះវាត្រូវបង្ហូរញើស បញ្ចេញជាតិពុលច្រើន ខ្លួនប្រាណត្រូវប្រឈមនឹងការអស់កម្លាំងខ្លាំង ហើយការហាត់ប្រាណក៏ធ្វើឲ្យអស់កម្លាំងខ្លាំងផងដែរ ដូច្នេះគួរគិតត្រង់ចំណុចនេះ បើយើងមានថាមពលអាចបន្ដបាន គួរតែធ្វើទៅគឺជារឿងល្អ។
[embed-health-tool-bmr]