ខួរក្បាល គឺជាអង្គសំខាន់ក្នុងដំណើរការណ៍បញ្ជាគ្រប់គ្រងរាងកាយរបស់យើងគ្រប់គ្នា ដូច្នេះការញ៉ាំចំណីអាហារ ក៏ត្រូវគិតគូរឲ្យបានម៉ត់ចត់ដែរ ដើម្បីឲ្យដំណើរការតួអង្គមួយនេះ កាន់តែល្អប្រសើរ។ ខាងក្រោមគឺជារបបអាហារដែលមានសារៈសំខាន់ជួយទ្រទ្រង់ដល់សុខភាពខួរក្បាល៖
១-ខ្លាញ់ត្រី
ខ្លាញ់ត្រី ជាប្រភពផ្ដល់សារធាតុចិញ្ចឹមល្អបំផុតទៅដល់ខួរក្បាល។ ត្រីប្រភេទនេះរួមមានដូចជា ពពួកដូចជាត្រីសាល់ម៉ុន ត្រីសាឌីន និង ត្រីធូណា សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣។ ប្រហែល ៦០% នៃខួរក្បាល ត្រូវបានបង្កើតឡើងពីជាតិខ្លាញ់ ហើយពាក់កណ្តាលនៃជាតិខ្លាញ់នោះ គឺមានអាស៊ីតខ្លាញ់ អូមេហ្គា៣។ អូមេហ្គា ៣ ត្រូវបានដើរតួយ៉ាងសំខាន់ ដើម្បីបង្កើតកោសិកាខួរក្បាល និងសរសៃប្រសាទ ជាពិសេសជំនួយដល់ការចងចាំ។ ដូច្នេះ ការញ៉ាំខ្លាញ់ត្រី គឺជាជម្រើសដ៏ល្អសម្រាប់សុខភាពខួរក្បាល។
អត្ថបទគួរអាន៖
- ខ្លាញ់ត្រី ល្អសម្រាប់ក្មេងៗ និងចាស់ៗ ច្រើនយ៉ាង
- កាសិក្សាថ្មី បង្ហាញថា អាស្ពីរីន មានផលល្អចំពោះអ្នកជំងឺដាច់សរសៃឈាមខួរក្បាល
- ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ហើយរើសចំណីបែបណាទើបល្អៗ?
- អាហារសម្រាប់ខួរក្បាលទាំងនេះ ជួយដល់ការផ្ចង់អារម្មណ៍បានល្អ
- បើល្វើយអស់កម្លាំងឬងងុយហើយចង់ស្វាងវិញអាចសាកវិធីទាំងនេះ
- វ័យជំទង់កំពុងពេញរៀនសូត្រ ធ្វើម៉េចឲ្យខួរក្បាលដំណើរ និងចងចាំល្អ
២-កាហ្វេ
នៅក្នុងកាហ្វេមានសារធាតុសំខាន់ពីរប្រភេទ គឺកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានតួនាទីជួយទ្រទ្រង់សុខភាពខួរក្បាល។ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេមានឥទ្ធិពលវិជ្ជមាន ដូចជាការបង្កើនការប្រុងប្រយ័ត្ន និងរក្សាខួរក្បាលពីសារធាតុ អាឌីណូសិន(adenosine ) ជាសារជាតិគីមីដែលធ្វើឱ្យយើងមានអារម្មណ៍ងងុយគេង។ មិនត្រឹមតែប៉ុណ្ណោះ ការញ៉ាំកាហ្វេក្នុងរយៈពេលយូរក៏អាច កាត់បន្ថយហានិភ័យនៃជំងឺប្រព័ន្ធប្រសាទ ដូចជា ជំងឺភ្លេចភ្លាំងជាដើម។ ក្រៅពីនោះ ការសិក្សាក៏បានបង្ហាញផងដែរថា តែបៃតងក៏មានប្រសិទ្ធភាពស្រដៀងគ្នាផងដែរ។
៣-រមៀត
រមៀតមិនត្រឹមតែជាគ្រឿងផ្សំក្នុងម្ហូបអាហារយ៉ាងឆ្ងាញ់នោះទេ តែក៏ដើរតួយ៉ាងសំខាន់ក្នុងដំណើរការចិញ្ចឹមខួរក្បាល។ សារធាតុពណ៌លឿង (Curcumin )ដែលជាសារធាតុសកម្មនៅក្នុងរមៀត ត្រូវបានគេសិក្សាឃើញថា បានធ្វើការយ៉ាងសកម្មតាមសរសៃឈាម ចូលទៅក្នុងខួរក្បាលដោយផ្ទាល់ និងផ្តល់អត្ថប្រយោជន៍ដល់កោសិកានៅទីនោះផងដែរ។ លើពីនោះទៅទៀត សារធាតុ Curcumin អាចជួយបង្កើនការចងចាំចំពោះអ្នកដែលមានជំងឺភ្លេចភ្លាំង ហើយក៏អាចសម្រាលជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភផងដែរ។
៤-ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ ជាប្រភេទបន្លែដែលសម្បូរទៅដោយ វីតាមីន K ដែលមានតួនាទីជួយរំលាយជាតិខ្លាញ់ ដែលកក កើតមានក្នុងខួរក្បាល។ ភាគច្រើន សារធាតុខ្លាញ់ដែលមានភាពអសកម្មក្នុងខួរក្បាល រមែងធ្វើឲ្យយើងអារម្មណ៍ស្ទក់ យឺតយ៉ាវ នឹងភ្លេចភ្លាំងច្រើន។ ក្រៅពីបន្លែខាត់ណាខៀវទៅ នៅមាន គ្រាប់ធញ្ញជាតិក្រៀមៗ ដូចជាសណ្ដែកដី គ្រាប់ល្ពៅ និងគ្រាប់ផ្កាឈូរ័ត្ន ជាដើម ក៏មានវីតាមីននេះដែរ។
៥-ផ្លែក្រូច
ផ្លែក្រូចត្រូវបានគេស្គាល់ច្បាស់ណាស់ទៅហើយ ថាសម្បូរដោយវីតាមីន C ដែលជាវីតាមីនចាំបាច់សម្រាប់រាងកាយរបស់យើង។ វីតាមីន C ក៏មាន សារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិកាខួរក្បាល។ លើសពីនេះ វីតាមីន C ជួយដល់សុខភាពខួរក្បាលមនុស្សវ័យចំណាស់ ហើយអាចការពារពីស្ថានភាពដូចជាជំងឺបាក់ទឹកចិត្ត ថប់បារម្ភ ជំងឺវិកលចរិត និងជំងឺភ្លេចភ្លាំងជាដើម។
៦-ស៊ុត
ការទទួលទានស៊ុតក៏អាចរួមចំណែកជួយជួយទ្រទ្រង់ដល់ខួរក្បាល។ ព្រោះថា ស៊ុតគឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន B និង choline ដែលល្អចំពោះសុខភាពខួរក្បាល។
ចំណុចសំខាន់
[embed-health-tool-bmi]