ការញ៉ាំអាហារបីពេល ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្ដែយើងក៏ត្រូវមានពេលវេលាច្បាស់ ការកំណត់បានឲ្យត្រឹមត្រូវ ព្រោះថាពេលវេលាញ៉ាំនេះ មានឥទ្ធិពលដល់សុខភាពរបស់យើងផងដែរ។
១.អាហារពេលព្រឹក
អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតមួយ ដែលយើងមិនគួររំលងនោះទេ។ ពេលវេលាដែលល្អបំផុតសម្រាប់ការញ៉ាំអាហារពេលព្រឹកគឺចន្លោះពេល ៣០ ទៅ ៤០នាទី ក្រោយពេលក្រោកពីគេង។ យើងមិនអាច ដកឃ្លាចន្លោះពេលយូរបន្ទាប់ពីក្រោកពីគេងនោះទេ ឬអាចឈានទៅដល់ម៉ោង ៩ព្រឹកទើបញ៉ាំនោះដែរ យើងត្រូវដឹងថារាងកាយចាប់ផ្ដើមត្រូវការថាមពលបន្ដទៀតសម្រាប់កម្មភាពថ្ងៃថ្មី បន្ទាប់ពីក្រោកពីគេង។
២.អាហារថ្ងៃត្រង់
ការញ៉ាំអាហារថ្ងៃត្រង់គួរនៅរង្វង់ម៉ោង១២។ បរិមាណអាហារអាចអាស្រ័យទៅលើ តម្រូវការជាក់ស្ដែងនៃរាងកាយរបស់យើងម្នាក់ៗ។ កុំបណ្ដោយឲ្យពេលវេលាអាហារថ្ងៃត្រង់ឈានដល់លើសម៉ោង១ ព្រោះរាងកាយរបស់យើងត្រូវស្រូបយកថាមពលថ្មី បន្ទាប់ពី ៤ម៉ោងនៃអាហារពេលព្រឹក។
អត្ថបទគួរអាន៖
- អាហារព្រឹកល្អបំផុតចំពោះសុខភាព ប៉ុន្តែមនុស្សតិចណាស់ដឹង
- សម្រាប់មនុស្សប្រុសវ័យពេញកម្លាំង ទាំងនេះជារបបអាហារដែលត្រូវញ៉ាំ
- របបអាហារត្រឹមត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយអ្វីបានទៀតឬអត់?
- របបអាហារជួយកាត់បន្ថយហានិភ័យជំងឺមហារីក គ្រប់គ្នាគួរដឹង
- របបអាហារសំខាន់បី សម្រាប់សុខភាពស្រ្តីវ័យចំណាស់
- របបអាហារមានវីតាមីនសំខាន់ៗ ជួយសុខភាពភ្នែក
៣.អាហារពេលល្ងាច
ការញ៉ាំអាហារពេលល្ងាចស្ថិតក្នុងចំនុចសំខាន់ដែលត្រូវយកចិត្ដទុកដាក់ ផងដែរ។ យើងមិនគួរញ៉ាំអាហារពេលល្ងាចលើសពីម៉ោង ៦ឬ ៧ ទេ បើគ្មានការចាំបាច់។ ពេលដែលស័ក្ដិសមបំផុត គឺនៅចន្លោះម៉ោង ៥ល្ងាច ព្រោះថា បើយើងអូសបន្លាយពេលពេលវេលាយូរជាងនេះ អាចនឹងធ្វើឲ្យយើងកាន់តែឃ្លានខ្លាំង ហើយរាងកាយក៏លែងសូវមានតម្រូវការថាមពេលទៀតដែរ។ មនុស្សភាគច្រើនតែងតែមានតម្រូវការញ៉ាំអាហារសម្រន់ក្នុងចន្លោះម៉ោង ៥ ព្រោះអាចជាការមមាញឹកនឹងការងារ តែនេះក៏ជាវិធីល្អផងដែរ។
៤.បើមិនឃ្លានគួរធ្វើបែបណា?
ចំពោះអាហារពេលព្រឹក មានអ្នកខ្លះមានទម្លាប់រំលងអាហារមួយនេះ។ ដូច្នេះ អាចថាជាការពិបាកខ្លាំងណាស់ដែលត្រូវកែប្រែទម្លាប់ក្រោកពីគេង ហើយមានអារម្មណ៍ថាឃ្លាននោះ។ ប៉ុន្ដែនេះមិនមែនមានន័យថា គ្មានវិធីសាស្ដ្រដោះស្រាយនោះដែរ ដោយយើងអាចកែប្រែទម្លាប់បន្ដិចម្ដងៗ ដោយទម្លាប់ញ៉ាំ ពីបរិមាណតិចតួច ដូចជា ការញ៉ាំផ្លែឈើជំនួស (ចេក១ផ្លែ) ស៊ុតស្ងោរ១គ្រាប់ ជារៀងរាល់ព្រឹក នោះទម្លាប់ឃ្លាននឹងកើតមានវិញជាមិនខាន។
ចំណុចសំខាន់
[embed-health-tool-bmi]