ដំឡូងមីគឺជាអាហារមួយប្រភេទ មិនត្រឹមតែអាចញ៉ាំជំនួសបាយបានម្ដងម្កាលនោះទេ ថែមទាំងបានលាក់នូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលយើងមិននឹកស្មានដល់។ សារធាតុសំខាន់ៗទាំងនោះមាន ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត ជាតិសរសៃ វីតាមីនចម្រុះ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងទង់ដែង។ សារធាតុសំខាន់ទាំងនេះ គឺជាចំណីដែលរាងកាយត្រូវការជាចំាបាច់ប្រើការចាំថ្ងៃ។
១.ពង្រឹងប្រព័ន្ធរំលាយអាហារ
ដំឡូងមី ក៏មានមុខងាពិសេសជួយ ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ព្រោះក្នុងបរិមាណដំឡូងមី១០០ក្រាម មានផ្ទុក កាបូអ៊ីដ្រាត ៤០ក្រាម ជាតិសរសៃ ២ក្រាម ខ្លាញ់ល្អ ៣ក្រាម ដែលសមាសធាតុចិញ្ចឹមសំខាន់ទាំងនេះ មានមុខងារជួយជំរុញឲ្យប្រព័ន្ធរំលាយអាហារដំណើការល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២.ជួយដល់សម្ពាធឈាម
អត្ថប្រយោជន៍ដំឡូងមី មិនខុសគ្នានឹងដំឡូងដទៃនោះទេ ព្រោះមានកម្រិតប៉ូតាស្យូមខ្ពស់។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ២៩០ មិល្លីក្រាម ស្មើនឹង១៦%នៃតម្លៃប្រើប្រាស់ រាងកាយប្រចាំថ្ងៃ។ កម្រិតប៉ូតាស្យូមខ្ពស់អាចជួយ រក្សាតុល្យភាព សម្ពាធឈាមបានល្អ ពិសេសការប្រែប្រួលសម្ពាធឈាម ដោយការញ៉ាំអាហារដែលមានកម្រិតសូដ្យូមខ្ពស់ គឺជាហេតុបង្កការលើសឈាមបានតែម្ដង។
[embed-health-tool-vaccination-tool]
៣.ជួយរក្សាទំងន់
ថ្វីដ្បិតតែដំឡូងមីមានកម្រិតកាឡូរីខ្ពស់ដល់ទៅ ១៦០កាល់ឡូរី ក្នុងបរិមាណ ១០០ក្រាម ធ្វើឲ្យគ្រប់គ្នាយល់ថាជាកត្ដាប្រឈមធ្វើឲ្យយើងងាយឡើងគីឡូ ប៉ុន្ដែមិនដូច្នោះទេព្រោះដំឡូងមីមានជាតិសរសៃ និងសារធាតុម្សៅធន់ ជាចំណុចល្អជួយពង្រឹងដល់ ពពួកបាក់តេរីល្អក្នុងពោះវៀនតូច។ តាមការសិក្សាបានបង្ហាញថា ជាតិសរសៃ នៅក្នុងរបបអាហារ អាចធ្វើឲ្យអ្នកញ៉ាំ ឆ្អែតបានយូរ និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមបានល្អ។ ដូច្នេះជាមូលហេតុអ្នកញ៉ាំដំឡូងមីបានបន្ដិចបន្ដូចតែមានអារម្មណ៍ឆាប់ឆ្អែត ហើយបានយូរ។
៤.ពង្រឹងប្រព័ន្ធភាពស៊ាំ
របបអាហារដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំគឺពពួកប្រូតេអ៊ីន និង វិតាមីន C ។ ជាក់ស្ដែងណាស់ សមាសធាតុសំខាន់ទាំងពីរនេះ ក៏មាននៅក្នុងដំឡូងមីផងដែរ។ ក្នុងបរិមាណដំឡូងមី ១០០ក្រាម មានវីតាមីន C ២០% នៃបរិមាណតម្រូវការប្រចាំថ្ងៃ។
កត្ដាគួរដឹងអំពីគ្រោះថ្នាក់របស់ដំឡូងមី
ការសិក្សាបង្ហាញថាយើងមិនអាចញ៉ាំដំឡូងមីឆៅច្រើននោះទេ ព្រោះអាចពុល បង្កគ្រោះថ្នាក់ និង ប៉ះពាល់ដល់សុខភាព។ ដំឡូងមីឆៅមានផ្ទុកសារធាតុគីមី Cyanogenic Glycosides ដែលអាចបញ្ចេញសារធាតុ Cyanide នៅក្នុងខ្លួន។ សារធាតុពុល ប្រភេទនេះ អាចបង្កឲ្យចុះខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត និងសរសៃប្រសាទ។ បន្ថែមពីនេះទៀត ដំឡូងមី មុននឹងច្នៃជា អាហារ ឬយកទៅស្ងោរ ចាំបាច់ ត្រូវបកសំបកឲ្យបានស្អាត និងយកទៅត្រាំទឹកឲ្យបានយ៉ាងហោច ៤៨ម៉ោងដើម្បីកាត់បន្ថយសារធាតុគីមីពុលនោះបានច្រើន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង