ប្រសិនបើគ្នាយើងប្រឈមនឹងការឈឺសន្លាក់ធ្ងន់ធ្ងរ ឬខូចទ្រង់ទ្រាយសន្លាក់ នោះអាចបណ្ដាលមកពីកម្រិតអាស៊ីដអ៊ុយរិកខ្ពស់នៅក្នុងឈាម ដែលមានចំនួនលើសពី៧មិល្លីក្រាមក្នុងមួយដេស៊ីលីត្រឈាម។
ពិតណាស់ អាស៊ីដអ៊ុយរិកជាកាកសំណល់នៅក្នុងឈាម ដែលកកើតឡើងនៅពេលដែលរាងកាយបំបែកសារធាតុគីមីមួយឈ្មោះថា Purines។ ភាគច្រើន អាស៊ីដប្រភេទនេះរលាយនៅក្នុងឈាម ហើយឆ្លងទៅកាន់តម្រងនោម និងបញ្ចេញពីរាងកាយជាទម្រង់ទឹកនោម។ ប៉ុន្តែនៅពេលដែលអាស៊ីដច្រើនជ្រុល គឺអាចនាំឲ្យកកើតជាសារធាតុគ្រីស្តាល់ និងចូលទៅក្នុងសន្លាក់ ក៏ដូចជាបង្កជាបញ្ហារលាកសន្លាក់ដ៏ឈឺចាប់។ មួយវិញទៀត គ្រីស្តាល់ទាំងនេះក៏អាចចូលទៅក្នុងតម្រងនោម និងបង្កជាក្រួសតម្រងនោមដូចគ្នា។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញានៃកម្រិតអាស៊ីដអ៊ុយរិកខ្ពស់នៅក្នុងឈាម
- ឈឺសន្លាក់ធ្ងន់ធ្ងរ
- ចុករួយសន្លាក់
- ពិបាកធ្វើចលនាសន្លាក់
- ហើម និងក្រហម
- ខូចទ្រង់ទ្រាយសន្លាក់ ។
កត្តាបង្កឲ្យកម្រិតអាស៊ីដអ៊ុយរិកខ្ពស់
អាស៊ីដអ៊ុយរិកខ្ពស់ ជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលមានទំនាក់ទំនងជិតស្និទ្ធទៅនឹងរបបអាហារ និងពពួកភេសជ្ជៈមួយចំនួនដែលផ្ទុកបរិមាណសារធាតុPurinesខ្ពស់ ដូចជាគ្រឿងសមុទ្រ សាច់ក្រហម (សាច់ពពែ សាច់គោ) អាហារ និងភេសជ្ជៈដែលមានfructose corn syrupខ្ពស់ ក៏ដូចជាគ្រឿងស្រវឹង។
[embed-health-tool-heart-rate]
ភេសជ្ជៈដែលជួយគ្រប់គ្រងអាស៊ីដអ៊ុយរិកខ្ពស់
១. តែបៃតង
យោងតាមការសិក្សាបានបង្ហាញថា ការញ៉ាំភេសជ្ជៈមួយនេះក្នុងបរិមាណសមល្មម អាចជួយកាត់បន្ថយកម្រិតអាស៊ីដអ៊ុយរិកក្នុងឈាម ហើយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងតែបៃតង ក៏អាចជួយប្រឆាំងនឹងការរលាកដែលពាក់ព័ន្ធនឹងរោគឈឺសន្លាក់ឆ្អឹងផងដែរ។
២. ទឹកដោះគោមានជាតិខ្លាញ់ទាប
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់ទាប មានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយវត្តមានអាស៊ីដអ៊ុយរិកក្នុងឈាម។ អីចឹងហើយ ទើបភេសជ្ជៈមួយប្រភេទនេះល្អបំផុតក្នុងការប្រឆាំងនឹងរោគឈឺសន្លាក់ឆ្អឹង ។
៣. ទឹកក្រូចឆ្មារ
បន្ថែមពីនេះ ដើម្បីដោះស្រាយបញ្ហាឈឺសន្លាក់ ឬអាស៊ីដអ៊ុយរិកខ្ពស់ គ្នាយើងក៏អាចញ៉ាំទឹកក្រូចឆ្មារស្រស់ ឬពពួកផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ដូចជាផ្លែក្រូច នៅក្នុងបរិមាណសមល្មម ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
៤. កាហ្វេ
ចំណែកឯភេសជ្ជៈមួយមុខចុងក្រោយនេះ គឺកាហ្វេ។ អ្នកជំនាញបានណែនាំឲ្យអ្នកដែលប្រឈមនឹងជំងឺរលាកសន្លាក់ឆ្អឹង ញ៉ាំកាហ្វេ ជាមួយនឹងទឹកដោះគោដែលមានជាតិខ្លាញ់ទាប ដោយមិនបន្ថែមស្ករ ប៉ុន្តែយើងមិនគួរញ៉ាំច្រើនជាង២ពែងក្នុងមួយថ្ងៃឡើយ។