ស្នៀតពោត មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែក៏ផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើន។ ជាក់ស្តែង បន្លែមួយប្រភេទនេះ ជាប្រភពនៃអាហារូបត្ថម្ភដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនមុខ។
តើកំពូលអាហារមួយមុខនេះ ផ្តល់អត្ថប្រយោជន៍សុខភាពអ្វីខ្លះ?
១. សម្បូរទៅដោយវីតាមីន និងជាតិរ៉ែ
ស្នៀតពោតសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដែលមានសារៈសំខាន់ដល់សុខុមាលភាពទាំងមូល។ វីតាមីនB ដែលមាននៅក្នុងស្នៀតពោត មានគុណប្រយោជន៍ជួយទ្រទ្រង់ការផលិតថាមពល ក៏ដូចជាជួយឲ្យស្បែក និងសក់មានសុខភាពល្អ។ បន្ថែមពីនេះ ស្នៀតពោតក៏ផ្ទុកទៅដោយជាតិដែក ម៉ាញេស្យូម និងប៉ូតាស្យូម ដែលមានសមត្ថភាពជួយថែទាំកោសិកាឈាម ទ្រទ្រង់សាច់ដុំ និងមុខងារបេះដូង ផងដែរ។
២. មានកាឡូរីទាប និងជាតិសរសៃខ្ពស់
ចំពោះស្រីៗដែលចង់គ្រប់គ្រងទម្ងន់ខ្លួន ស្នៀតពោតគឺជាជម្រើសដ៏ល្អឯកដែលគួរបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ពីព្រោះបន្លែមួយប្រភេទនេះមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃដែលជួយសម្រួលដល់ការបន្ទោបង់ និងសម្រកទម្ងន់តាមបែបធម្មជាតិ។
៣. ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ជាមួយគ្នានេះ ស្នៀតពោតក៏ជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជាសារធាតុ Beta-carotene និងវីតាមីន C ដែលជួយការពាររាងកាយទប់ទល់នឹងជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង និងមហារីកមួយចំនួន។ ជាងនេះទៅទៀត ស្នៀតពោតក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗផងដែរ។
៤. គ្រប់គ្រងជាតិស្ករក្នុងឈាម
ទន្ទឹមនឹងនេះដែរ ស្នៀតពោតមានសន្ទស្សន៍ជាតិស្ករទាប ដែលអាចជួយបញ្ចៀសការកើនឡើង និងធ្លាក់ចុះភ្លាមៗនៃជាតិស្ករក្នុងឈាម ហើយកម្រិតជាតិសរសៃនៅក្នុងស្នៀតពោតក៏អាចជួយពន្យឺតការស្រូបយកជាតិស្ករ ដែលល្អបំផុតក្នុងការគ្រប់គ្រងជាតិស្ករសម្រាប់អ្នកទឹកនោមផ្អែម ឬអ្នកមានហានិភ័យនៃការវិវដ្តទៅរកជំងឺទឹកនោមផ្អែម។
[embed-health-tool-bmi]
៥. ទ្រទ្រង់សុខភាពភ្នែក
មិនត្រឹមតែប៉ុណ្ណោះ ស្នៀតពោតក៏ផ្ទុកទៅដោយសារធាតុ carotenoids សំខាន់ៗ ដែលមានអត្ថប្រយោជន៍ជួយទ្រទ្រង់សុខភាពភ្នែក។ សមាសធាតុទាំងនេះ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយទៅតាមវ័យ ក៏ដូចជាបញ្ចៀសជំងឺភ្នែកផ្សេងទៀត។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង