អំពិលទុំ មិនត្រឹមតែជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងការចម្អិនម្ហូបអាហារ ដូចជាសម្លម្ជូរប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចប្រើប្រាស់ក្នុងការថែទាំស្បែក ឬធ្វើជាភេសជ្ជៈបានផងដែរ។ ពិតណាស់ ទឹកអំពិលទុំ ក្រៅពីមានរសជាតិជូរអែមឆ្ងាញ់ហើយ ភេសជ្ជៈមួយប្រភេទនេះថែមទាំងមានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពថែមទៀតផង។
តើទឹកអំពិលទុំផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
១. សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ
ទឹកអំពិលទុំសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាវីតាមីនC ដែលជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ ស្បែកមានសុខភាពល្អ និងរបួសឆាប់ជាសះស្បើយ។ បន្ថែមពីនេះ អំពិលទុំក៏ផ្តល់នូវសារធាតុរ៉ែដ៏ល្អឯក ដូចជាប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២. សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម
ជាមួយគ្នានេះដែរ អំពិលទុំផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូចជា polyphenols និង flavonoids ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងរាងកាយយើង ហើយក៏អាចការពារការបំផ្លាញកោសិកា និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ រួមទាំងជំងឺមហារីក។
[embed-health-tool-bmi]
៣. ដោះស្រាយបញ្ហារំលាយអាហារ
អ្នកជំនាញបានឲ្យដឹងថា អំពិលទុំត្រូវបានប្រើប្រាស់ជាច្រើនសតវត្សរ៍មកហើយ សម្រាប់ដោះស្រាយបញ្ហារំលាយអាហារ ពីព្រោះវាមានផ្ទុកនូវជាតិសរសៃ និងថ្នាំបញ្ចុះលាមកបែបធម្មជាតិ ដែលជួយជំរុញឲ្យយើងបន្ទោបង់ទៀងទាត់ កាត់បន្ថយការទល់លាមក និងធ្វើឲ្យសុខភាពក្រពះពោះវៀនប្រសើរឡើង។
៤. សុខភាពបេះដូង
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកអំពិលទុំជាទៀងទាត់ អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពសរសៃឈាមបេះដូង ដោយជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលមិនល្អ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៥. សារធាតុប្រឆាំងនឹងការរលាក
ទឹកអំពិលទុំ មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការរលាកនៅក្នុងរាងកាយ ដែលស័ក្តិសមបំផុតសម្រាប់អ្នកជំងឺរលាកសន្លាក់ ឬរលាករ៉ាំរ៉ៃ។ បន្ថែមពីនេះ ភេសជ្ជៈមួយប្រភេទនេះ ក៏មានគុណប្រយោជន៍ចំពោះអ្នកដែលមានបញ្ហាគេងមិនលក់ដូចគ្នា។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង