ក្រោយពេលហាត់ប្រាណ គួរញ៉ាំអីល្អសម្រាប់រាងកាយ?
ការហាត់ប្រាណធ្វើឲ្យរាងកាយថយចុះកម្លាំង ថយចុះជាតិទឹក និងរងសម្ពាធខ្លាំងទៅលើសាច់ដុំក្នុងរាងកាយ។ ជាក់ស្ដែងណាស់អ្វីដែលអ្នកហាត់ប្រាណគួរញាំជាចាំបាច់ក្រោយពេលហាត់ប្រាណនោះគឺ ពពួកអាហារដែលសម្បូរទៅដោយ សារធាតុប្រូតេអ៊ីន ជាតិទឹក និង ប្រភេទអាហារដែលផ្ទុកសារធាតុកាបូនអ៊ីដ្រាត។ សារធាតុចិញ្ចឹមទាំងនោះត្រូវបានគេរកឃើញមាននៅក្នុងប្រភេទអាហារដូចជា៖ អង្ករសំរូប និង សាច់ទ្រូងមាន់គ្មានស្បែក៖ ជាទូទៅអង្ករសំរូបអាចនឹងពិបាកស្វែងរកបន្ដិច ប៉ុន្ដែចំពោះសាច់ទ្រូងមាន់ដែលគ្មានស្បែកទំនងមិនពិបាកស្វែងរកនោះទេ។ អាហារទាំងនេះមានសារធាតុ ប្រូតេអ៊ីនខ្ពស់ណាស់ អ្នកហាត់កីឡាជាច្រើនអាចដឹងច្បាស់ ពីអត្ថប្រយោជន៍របស់វា។ បរិមាណសាច់មាន់១០០ក្រាម ផ្ទុកប្រូតេអ៊ីន៣០ក្រាម និង ១៦៥ ការឡូរី ហើយ ៨០%នៃកាឡូរីកើតចេញពីប្រូតេអ៊ីន និង ២០%កើតចេញពីខ្លាញ់។ ស៊ុត៖ អាហារមួយចានកាន់តែងាយស្រួលរកថែមទៀត ក្នុងនោះស៊ុត យើងក៏អាចបន្ថែមជាមួយ បន្លែ ឬដំឡូងជ្វាប្រសិនជាអ្នកចូលចិត្ដ។ បរិមាណស៊ុត ១០០ក្រាម មានផ្ទុកប្រូតេអ៊ីន ១៥ក្រាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប៊ឺសណ្តែកដី៖ រូបមន្ដផ្សំភាគច្រើនធ្វើញ៉ាំជាមួយនឹងនំសាំងវិចដែលពេញនិយមសម្រាប់អ្នកហាត់កីឡា ពិសេសទៀតនោះ វាមានភាពងាយស្រួល រហ័ស និង មានប្រយោជន៍ដល់សុខភាពទៀតផង។ បន្ថែមពីនោះក៏នៅមាន នំបុ័ង បូកនឹង គ្រាប់ធញ្ញជាតិទាំងមូល គឺកាន់តែប្រសើរមួយកម្រិតទៀតបន្ទាប់ពីការហាត់ប្រាណអស់កម្លាំង។ ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិ តែក៏ជារូបមន្ដភេសជ្ជៈសុខភាព […]