backup og meta

ញ៉ាំទុរេនហើយ មិនគួរញ៉ាំអាហារប្រភេទនេះតាមក្រោយទេ!

ញ៉ាំទុរេនហើយ មិនគួរញ៉ាំអាហារប្រភេទនេះតាមក្រោយទេ!

គ្នា​យើង​ភាគ​ច្រើន​ច្បាស់​ជា​ចូល​ចិត្ត​ញ៉ាំ​ផ្លែទុរេន​ហើយ មិន​ថាញ៉ាំទុរេនសុទ្ធ ឬញ៉ាំ​ជា​បង្អែម​ទេ។ ទាក់​ទង​នឹង​ការញ៉ាំ​ទុរេន​នេះ មាន​ការ​និយាយ​តៗ​គ្នា អាហារ​មួយ​ចំនួន​មិនគួរ​ញ៉ាំ​ជាមួយ​ទុរេន ឬ​ញ៉ាំក្រោយ​ពេល​ញ៉ាំ​ទុរេន ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​រហូតអាច​ស្លាប់​បាន។

ចំពោះ​រឿង​អាហារ​ដែល​មិន​គួរ​ញ៉ាំ​ភា្លម បន្ទាប់​ពី​ញ៉ាំទុរេន លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ញ៉ាំ​ទុរេន​ហើយ​ភ្លាម​មិន​គួរ​ញ៉ាំ​អាហារ ២​ប្រភេទ​នេះ​តាម​ក្រោយ​ភ្លាមៗទេ គឺ អាហារ​មាន​ជាតិ​ហ្គាស និង​អាហារ​មាន​ជាតិ​ផ្អែម។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​២ប្រភេទនេះ​ភា្លម ក្រោយ​ញ៉ាំ​ទុរេន អាច​បណ្តាល​ឲ្យ៖

អាហារ​មាន​ជាតិ​ហ្គាស

– ឈឺពោះ

– ឆ្អល់ពោះ

– ហើមពោះ

– រាក

– ក្អួត

​ហើយ​បើ​ញ៉ាំ អាហារ​មាន​ជាតិ​ស្ករ ថែម​ទៀត អាច​បណ្តាល​ឲ្យ រងាក់រងើក ដោយ​សារ​លើស​ជាតិ​ស្ករ។

ចំណែក ការ​ដែល​លើក​ឡើង​ថា ផឹក​កូកា ឬ​ស្រា បន្ទាប់​ពី​ញ៉ាំ​ទុរេន បណ្តាល​ឲ្យ​ស្លាប់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ទៀត​ថា​ទេ​ថា ស្រា​ញ៉ាំ​ជាមួយ​ទុរេន អាច​បណ្តាល​ឲ្យពិបាក​រំលាយ ក្រហាយ​ទ្រូង ឬ​ពេល​ខ្លះ​បណ្តាល​ឲ្យ​ស្លាប់ តែវា​គ្មាន​ភស្តុតាង​ណា​យក​មក​បញ្ជាក់​បាន​នៅ​ឡើយ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម