គ្រឿងការី ដែលមានប្រភពកំណើតពី ប្រទេសឥណ្ឌា គឺជាគ្រឿងម្ហូប ដែលផ្សំពី បណ្តុំគ្រឿងទេសជាច្រើនចូលគ្នា រួមទាំងរុក្ខជាតិក្រអូបទៀតផង។ ដោយសារ គ្រឿងផ្សំ ច្រើនមុខនេះ ធ្វើឱ្យគ្រឿងធ្វើម្ហូបនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ដែលក្នុងនោះ អត្ថបទស្រាវជ្រាវសុខភាពជាច្រើន បានលើកឡើងដូចជា៖
១. សមាសធាតុប្រឆាំងនឹងដំណើរហើមរលាក
គ្រឿងការី ដែលមានទាំង រមៀត ម្រេច ម្សៅរុក្ខជាតិក្រអូប ផ្ទុកទៅដោយសមាសធាតុ ដែលទៅជំរុញប្រូតេអ៊ីនប្រឆាំងជំងឺនៅក្នុងរាងកាយពិសេសសមាសធាតុ Interluekin-6 និង Factor-alpha និងសារធាតុជាច្រើនទៀត ដែលអាចប្រឆាំងនឹង ការរលាកសន្លាក់ និងការហើមផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
- ពេលកូនខ្ចីសាច់ឡើងសស្អាត និងម៉ដ្តរលោង បើម៉ាក់ៗអាចធ្វើរឿងទាំងនេះ
- ពន្លៃ រុក្ខជាតិឱសថជួយទាំងសម្រស់ និងសុខភាព
- រមៀតល្អខ្លាំង សូម្បីអង់គ្លេសក៏យកទៅប្រើព្យាបាលសន្លាក់ និងសាច់ដុំ
២. ជួយសុខភាពបេះដូង
ម្សៅការី ដែលមានទៅដោយគ្រឿងទេសផ្សេងៗផ្សំចម្អិនទៅក្នុងម្ហូប នឹងជួយទៅដល់បេះដូង ដោយសារការជំរុញឱ្យចលនាឈាមរត់ស្រួល និងសម្រួលទៅដល់សរសៃឈាមដែលនេះបានជួយបន្ថយនូវហានិភ័យ និងបញ្ហាផ្សេងៗទៅលើបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- ញ៉ាំត្រសក់មួយផ្លែរាល់ថ្ងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់រាងកាយ
- វីតាមីន C ជួយកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗជាច្រើនមុខ
- ក្រូចថ្លុងជួយច្រើនដល់សុខភាព សំខាន់អាចប្រឆាំងកោសិកាមហារីកបានទៀត
៣. រួមចំណែកប្រឆាំងមហារីក
ផ្អែកតាមការសិក្សាជាច្រើន អ្នកវិទ្យាសាស្រ្តបានលើកឡើងថា រុក្ខជាតិមួយចំនួនអាចរួមចំណែក ប្រឆាំងនឹងកោសិកាមហារីក ហើយរុក្ខជាតិទាំងនោះ ភាគច្រើន គឺមាននៅក្នុងគ្រឿងផ្សំការីផងដែរ ដូចជា រមៀតជាដើម ដែលជាឱសថ មានសារធាតុល្អច្រើនមុខ ដែលរួមចំណែកប្រឆាំងនឹងមហារីកក្រពេញប្រូស្តាត ពោះវៀនធំ និងមហារីកខួរក្បាលទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើនដល់សុខភាព
- ពោតបារាំង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព
- ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន
៤. បង្ការការខូចខាតកោសិកា
សារធាតុនៅក្នុងគ្រឿងទេស នៃការី សំបូរដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម (Antioxidants) ដែលជួយបង្ការនូវកោសិកាមិនឱ្យខូចបាត់បង់។ សារធាតុប្រឆាំងអ៊ុកស៊ីតកម្ម មាននាទីសំខាន់ ប្រឆាំងតបត ទៅនឹងម៉ូលេគុលរ៉ាឌីកាល់សេរី (រ៉ាឌីកាល់សេរីក្នុងរាងកាយច្រើន បង្កឱ្យមានបញ្ហា ខួរក្បាល បេះដូង និងមហារីក)។
ក្រៅតែពីផលប្រយោជន៍ខាងលើនេះ លទ្ធផលស្រាវជ្រាវជាច្រើនក៏បានបង្ហាញថា គ្រឿងការីមានសមាសធាតុមានប្រយោជន៍ជាច្រើនទៀត ដែលជួយដល់ សុខភាពខួរក្បាល ព្រមទាំងប្រព័ន្ធរំលាយអាហារផងដែរ៕
[embed-health-tool-bmr]