គ្រឿងការី ផ្តល់ប្រយោជន៍សំខាន់ៗច្រើនយ៉ាងដល់សុខភាព
គ្រឿងការី ដែលមានប្រភពកំណើតពី ប្រទេសឥណ្ឌា គឺជាគ្រឿងម្ហូប ដែលផ្សំពី បណ្តុំគ្រឿងទេសជាច្រើនចូលគ្នា រួមទាំងរុក្ខជាតិក្រអូបទៀតផង។ ដោយសារ គ្រឿងផ្សំ ច្រើនមុខនេះ ធ្វើឱ្យគ្រឿងធ្វើម្ហូបនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ដែលក្នុងនោះ អត្ថបទស្រាវជ្រាវសុខភាពជាច្រើន បានលើកឡើងដូចជា៖

១. សមាសធាតុប្រឆាំងនឹងដំណើរហើមរលាក
គ្រឿងការី ដែលមានទាំង រមៀត ម្រេច ម្សៅរុក្ខជាតិក្រអូប ផ្ទុកទៅដោយសមាសធាតុ ដែលទៅជំរុញប្រូតេអ៊ីនប្រឆាំងជំងឺនៅក្នុងរាងកាយពិសេសសមាសធាតុ Interluekin-6 និង Factor-alpha និងសារធាតុជាច្រើនទៀត ដែលអាចប្រឆាំងនឹង ការរលាកសន្លាក់ និងការហើមផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
២. ជួយសុខភាពបេះដូង
ម្សៅការី ដែលមានទៅដោយគ្រឿងទេសផ្សេងៗផ្សំចម្អិនទៅក្នុងម្ហូប នឹងជួយទៅដល់បេះដូង ដោយសារការជំរុញឱ្យចលនាឈាមរត់ស្រួល និងសម្រួលទៅដល់សរសៃឈាមដែលនេះបានជួយបន្ថយនូវហានិភ័យ និងបញ្ហាផ្សេងៗទៅលើបេះដូង។
អត្ថបទពាក់ព័ន្ធ៖
៣. រួមចំណែកប្រឆាំងមហារីក
ផ្អែកតាមការសិក្សាជាច្រើន អ្នកវិទ្យាសាស្រ្តបានលើកឡើងថា រុក្ខជាតិមួយចំនួនអាចរួមចំណែក ប្រឆាំងនឹងកោសិកាមហារីក ហើយរុក្ខជាតិទាំងនោះ ភាគច្រើន គឺមាននៅក្នុងគ្រឿងផ្សំការីផងដែរ ដូចជា រមៀតជាដើម ដែលជាឱសថ មានសារធាតុល្អច្រើនមុខ ដែលរួមចំណែកប្រឆាំងនឹងមហារីកក្រពេញប្រូស្តាត ពោះវៀនធំ និងមហារីកខួរក្បាលទៀតផង។
អត្ថបទពាក់ព័ន្ធ៖
៤. បង្ការការខូចខាតកោសិកា
សារធាតុនៅក្នុងគ្រឿងទេស នៃការី សំបូរដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម (Antioxidants) ដែលជួយបង្ការនូវកោសិកាមិនឱ្យខូចបាត់បង់។ សារធាតុប្រឆាំងអ៊ុកស៊ីតកម្ម មាននាទីសំខាន់ ប្រឆាំងតបត ទៅនឹងម៉ូលេគុលរ៉ាឌីកាល់សេរី (រ៉ាឌីកាល់សេរីក្នុងរាងកាយច្រើន បង្កឱ្យមានបញ្ហា ខួរក្បាល បេះដូង និងមហារីក)។
ក្រៅតែពីផលប្រយោជន៍ខាងលើនេះ លទ្ធផលស្រាវជ្រាវជាច្រើនក៏បានបង្ហាញថា គ្រឿងការីមានសមាសធាតុមានប្រយោជន៍ជាច្រើនទៀត ដែលជួយដល់ សុខភាពខួរក្បាល ព្រមទាំងប្រព័ន្ធរំលាយអាហារផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕