backup og meta

អាហារទាំង​នេះ​ឆ្ងាញ់​ហើយ ​ល្អសម្រាប់​អ្នក​​លើស​ឈាម​ទៀត

អាហារទាំង​នេះ​ឆ្ងាញ់​ហើយ ​ល្អសម្រាប់​អ្នក​​លើស​ឈាម​ទៀត

អត្ថបទ​មុនៗ “Hello គ្រូពេទ្យ’ ធ្លាប់​លើក​ឡើង​ច្រើន​ពាក់​ព័ន្ធ​ជំងឺ​លើស​ឈាម ដោយ​ជំងឺ​នេះ មិន​មែនកើត​តែលើ​​មនុស្ស​ចាស់​ទេ ក្មេងៗ​ម្ភៃប្លាយ​ក៏​អាចកើត​ដូច​គ្នា។ ហេតុ​នេះ គ្នា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​សុខភាពឲ្យ​បាន​ល្អ។ អត្ថបទ​នេះ នឹង​ណែនាំ​គ្នា​យើង​ពី​ប្រភេទ​អាហារ​ពិសេសៗ អាច​ជួយ​ឲ្យ​គ្នា​យើង​មានជំងឺ​លើស​ឈាម ថែរក្សា​សុខភាពឲ្យ​បាន​​ល្អ​​។

១- បន្លែ​ស្លឹក​បៃតង

ជាតិ​ប៉ូតាស្យូម គឺ​មាន​សមត្ថភាព​ជួយ​តម្រង​នោម អាច​បញ្ចេញ​ជា​សូដ្យូមតាម​ទឹក​នោមបានល្អ ជា​មូលហេតុ​ជួយ​ឲ្យ​សម្ពាធ​ឈាម​​​ធ្លាក់​ចុះ ខណៈ​បន្លៃ​ស្លឹក​បៃ​តង គឺ​សម្បូរ​ជាតិ​ប៉ូតាស្យូមណាស់។

យ៉ាង​ណា​ត្រូវ​ចាំ​ថា បន្លែ​កំប៉ុង ជា​ធម្មតា​ត្រូវ​គេ​បន្ថែម​ជាតិ​សូដ្យូមដើម្បី​រក្សា​គុណភាព និង​ភាព​ស្រស់ ដែល​កាន់​តែ​ប៉ះពាល់​ដល់​គ្នា​យើង​កំពុង​លើស​ឈាម​ស្រាប់។ ប៉ុន្តែ​ចំពោះ​បន្លែ​ក្លាស្សេ គឺ​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ ដូច​គ្នា​ទៅ​នឹង​បន្លែ​ស្រស់​ដែរ ហើយ​ងាយ​ស្រួល​ទុក​ដាក់​សម្រាប់​ចម្អិន​ម្ហូប​យូរ​ថ្ងៃ​ទៀត​ផង។ ដើម្បី​ជួយ​ឲ្យ​អាហារ​កាន់​តែ​ឆ្ងាញ់ គ្នា​យើង​អាច​រៀប​ចំ​បន្លែ​បៃ​តង ជាមួយ​ពពួក​អាហារ​ផ្សេង​ទៀត ដូច​ជា​ចេក ទឹក​គ្រាប់ធញ្ញជាតិ (ទឹកសណ្តែក) និង​ទឹក​បន្លែ​បៃ​តង​តែ​ម្តង។

អត្ថបទពាក់ព័ន្ធ៖

២- ពពួក​ផ្លែ​បឺរី

ពពួក​ផ្លែ​បឺរី ពិសេស​ប្លូបឺរី សម្បូរ​ទៅ​ដោយ​សារជាតិចម្រុះ​ពី​ធម្មតជាតិ​​ដែល​ធម្មតា​ហៅថា flavonoids។ ការ​សិក្សា​មួយ​រកឃើញ​ថា ញ៉ាំ​​សារជាតិ​ចម្រុះ​ពី​ធម្មជាតិ​ទាំង​នេះ គឺ​អាច​ជួយ​ការពារ​ជំងឺ​លើស​ឈាម​បាន ជួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ។

ប្លូបឺរី រ៉េបបឺរី និង​ស្ត្របឺរី ជា​ផ្លែ​ឈើ​ដែល​ងាយ​ស្រួល​បញ្ចូល​ក្នុង​របបអាហារ​បំផុត អាច​ញ៉ាំ​ជាមួយ​អាហារ​ធញ្ញជាតិចម្រុះ (Cereal) ញ៉ាំ​ពេល​ព្រឹក​ក៏​បាន ឬ​អាច​បង្កក​ធ្វើ​ជា​បង្អែម​អាច​ញ៉ាំ​ភ្លាមៗ និង​ជួយ​ឲ្យ​សុខភាព​ល្អ។

៣- ឆៃថាវក្រហម (Red beets)

ពពួក​ឆៃថាវ សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ​អុកស៊ីតនីទ្រិក ដែល​មាន​សមត្ថភាព​ជួយ​បើក​សរសៃ​ឈាម​ឲ្យ​បាន​ធំ បញ្ចុះ​សម្ពាធ​ឈាម។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ជាតិ​នីដ្រាត ក្នុង​ទឹក​ឆៃថាវ​ក្រហម​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​លើ​អ្នក​ជំងឺ​លើស​ឈាម ត្រឹម​រយៈ​​ពេល​២៤ម៉ោង​ប៉ុណ្ណោះ។

៤- ទឹក​ដោះ​គោ​គ្មាន​ជាតិ​ក្រែម និង​យ៉ាអួរ

ទឹក​ដោះ​គោ​គ្មាន​ជាតិ​ក្រែម ជា​ប្រភព​ដ៏​សម្បូរ​នៃ​ជាតិ​កាល់​ស្យូម ហើយ​គ្មាន​ជាតិ​ខ្លាញ់​នោះ​ឡើយ ដែល​សំខាន់​ទាំង​សម្រាប់​ប្រើប្រាស់​ក្នុង​របបអាហារ និង​បញ្ចុះ​សម្ពាធ​ឈាម។ នៅ​មាន​ជម្រើស​ផ្សេង​ទៀត ដោយ​គ្នា​យើង​លើស​ឈាម តែ​មិន​ចូល​ចិត្ត​ទឹក​ដោះ​គោ អាច​ញ៉ាំ​យ៉ាអួរ​ជំនួស​បាន។

យោង​តាម​សមាគម​ជំងឺ​បេះដូង​អាមេរិក ស្រីៗ​ញ៉ាំ​យ៉ាអួ ចាប់​ពី ៥ដង​ក្នុង​មួយ​សប្តាហ៍ឡើង​ទៅ គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​លើស​​ឈាម​បាន​ដល់​ទៅ ២០%។ យ៉ាង​ណា នៅ​ពេល​ទៅ​ទិញ​យ៉ាអួ ត្រូវ​ប្រាកដ​ថា យ៉ាអ៊ួ​មាន​ជាតិ​ស្ករ​តិច គឺ​កាន់​តែ​ល្អ​សម្រាប់​សុខភាព​​យើង​។

Oatmeal ជាប្រភព​នៃ​អាហារ​កាកសរសៃ គ្មាន​ជាតិ​ខ្លាញ់ និង​ជាតិ​សូដ្យូម​ទៀត ដែល​សុទ្ធ​សឹង​អាច​ជួយ​រក្សា​សម្ពាធ​ឈាម​បាន​ល្អ។ ញ៉ាំអាហារ Oatmeal នៅ​ពេល​ព្រឹក ជា​វិធី​រៀប​ចំរបបអាហារ​ល្អ​បំផុត​សម្រាប់​យើង។ យ៉ាង​ណា ញ៉ាំ Oatmeal នៅ​ពេល​យប់ គឺ​ពេញ​និយម​ខ្លាំង ដូច​គ្នាទៅ​នឹង​ញ៉ាំ​ពេល​ព្រឹក​ដែរ។

៦- ចេក

ដូច​លើក​ឡើង​ខាង​ដើម ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប៉ូតាស្យូម គឺល្អ​ជាង​ញ៉ាំ​អាហារ​បំប៉ន​ទៅ​ទៀត។ ហាន់​ចេក​ជា​ចំណិតៗ លាយ​ជាមួយ​ធញ្ញជាតិ Cereal ឬ Oatmeal កាន់​តែ​ជួយ​រាងកាយ​ទទួល​បាន​ជាតិ​ប៉ូតាស្យូម​ច្រើន​មួយ​កម្រិត​ទៀត។ ចំពោះ​អាហារ​ពេល​ព្រឹក អាច​​​ញ៉ាំ​ចេក​មួយ​ផ្លែ ជាមួយ​ស៊ុត​ស្ងោរ​មួយ​គ្រាប់ មិន​ត្រឹម​តែ​ល្អ​ទេ ថែម​ទាំង​ចំណេញ​ពេល​ទៅ​ធ្វើ​ការ​ថែម​ទៀត។

៧- ពពួក​ត្រី​សម្បូរ​អាស៊ីដ​អូមេហ្គា ៣

ត្រី ជា​អាហារ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គ្មាន​ជាតិ​ខ្លាញ់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ត្រី​សាបាក់ និង​ត្រី​សាល់ម៉ុន ដែល​សុទ្ធ​សឹង​ជា​ត្រី​សម្បូរទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ល្អ កាត់បន្ថយ​ការ​រលាក និង​កាត់​បន្ថយ​កម្រិត​ខ្លាញ់ទ្រីគ្លីស៊ីរីត (triglycerides)។ លើស​ពី​នេះ ត្រី Trout (ស្រដៀង​ត្រីព្រួល) ក៏​ជា​ប្រភព​នៃ​វីតាមីន D ខណៈ​លើក​លោក​នេះ កម្រ​នឹង​មាន​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន D ខ្លាំងណាស់ ស្រប​ពេល​អ័រម៉ូន​ដែល​បំប្លែង​ពី​វីតាមីន D មាន​នាទី​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​​បាន​​ល្អ​។

ញ៉ាំបន្លែ

៨- គ្រាប់​ធញ្ញជាតិ

គ្រាប់​ធញ្ញជាតិ​គ្មាន​ជាតិ​អំបិល គឺ​សម្បូរ​ជាតិ​ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​សារធាតុរ៉ែ​ផ្សេង​ទៀត ដែល​​ត្រូវ​​គេ​​ជឿ​ថា អាច​កាត់​បន្ថយ​​​សម្ពាធ​​ឈាម​​​បាន​។

៩- ខ្ទឹមស និង​ពពួកជីរ

ការ​វាយ​តម្លៃ​មួយ​ពី​ស្ថាប័នTrusted Source នៅ​អាមេរិក បាន​កត់​សម្គាល់​ឃើញ​ថា ខ្ទឹម​ស អាច​កាត់​បន្ថយ​សម្ពាធ​ឈាម បង្កើនកម្រិត​សារធាតុ​អុកស៊ីនីទ្រិក​ក្នុង​រាងកាយ ដោយ​សារធាតុ​នេះ ជួយ​ឲ្យ​សរសៃ​ឈាម​រីក​បានល្អ ធ្វើឲ្យ​សរសៃ​ឈាមអាក់ទែ​រីក​ធំ ជា​មូលហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ។

១០- សូកូឡា​ខ្មៅ

ការ​សិក្សា​មួយ​ធ្វើ​ឡើង​អំឡុង​ឆ្នាំ ២០១៥ រកឃើញថា ញ៉ាំ​សូកូឡា​ខ្មៅ មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង (CVD)។ ការ​សិក្សា​លើក​ឡើង​ថា ញ៉ាំ​សូកូឡា​ខ្មៅ ១០០ ក្រាម/ថ្ងៃ ជួយ​ឲ្យ​ហានិភ័យ​ជំងឺ​សរសៃ​ឈាម​បេះដូង​កាន់​តែ​ទាប។

១១- ប្រេង​អូលីវ

ប្រេង​អូលីវ ត្រូវ​ចាត់​ទុក​ជា​ខ្លាញ់​ល្អ​សម្រាប់សុខភាព ព្រោះ​វា​ផ្ទុក​សារធាតុ Polyphenols ដែល​ជា​សារធាតុ​ប្រយុទ្ធ​នឹង​ការ​រលាក ដែល​ជា​មូលហេតុ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម។

១២- ផ្លែ​ទទឹម

ទទឹម ជា​ផ្លែ​ឈើ​ល្អ​សម្រាប់​សុខភាព អាច​ញ៉ាំ​ភ្លាមៗ ឬ​ចម្រាញ់​ជា​ទឹក​ទទឹម​ស្រស់។ ការ​សិក្សា​មួយ​ផ្តោត​ទៅ​លើ​ការ​ផឹក​ទឹក​ផ្លែទទឹម​ស្រស់ មួយ​ពែង​ក្នុង​មួយ​ថ្ងៃ ៤សប្តាហ៍​ជាប់​គ្នា ជួយ​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​ចុះ​មួយ​រយៈ​ខ្លី​បាន។

ផឹក​ទឹក​ផ្លែ​ទទឹម​ស្រស់​នៅ​ពេល​ព្រឹក មិនត្រឹម​តែ​ឆ្ងាញ់​ទេ ថែម​ជួយ​ឲ្យ​សុខភាព​ល្អ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា មិន​ត្រូវ​ថែម​ស្ករ​ក្នុង​ទឹកទទឹម​ដែល​យើង​ផឹកឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​ចំពោះ​សុខភាព​យើង​ទៅ​វិញ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

13 Foods That Are Good for High Blood Pressure

កំណែ​ប្រែបច្ចុប្បន្ន

06/09/2021

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

ផ្លែឈើទាំង​នេះគួរញ៉ាំប្រចាំថ្ងៃ​ ដើម្បីសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម