backup og meta

ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់?

ធ្លាប់ឮអត់ថាគួរញ៉ាំស៊ុតតែផ្នែកពណ៌​សបាន​ហើយ ខ្លាចប៉ះពាល់សុខភាព​? តើពិត​អត់?

កន្លង​មក​​ធ្លាប់​មាន​មនុស្ស​ជាច្រើន​បាន​គិត​ខុស​​ៗគ្នាថា​ គួរ​ញ៉ាំស៊ុត​តែផ្នែក​ពណ៌ស ឬក៏គួរញ៉ាំស៊ុត​ទាំង​ពណ៌ស និង​លឿង​។ អ្នកខ្លះ​ថា​គួរ​តែ​ញ៉ាំ​ផ្នែក​ពណ៌​ស​បាន​ហើយ​ព្រោះវាសម្បូរ​ដោយ​ប្រូតេអ៊ីន និង​អ្នក​ខ្លះ​ទៀត​ថា​គួរ​ញ៉ាំ​ទាំងអស់​តែ​ម្ដង​ព្រោះ​វា​មាន​ចម្រុះ​ដោយ​ប្រូតេអ៊ីន ខ្លាញ់ល្អ និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត។​

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​មែន ការ​ជជែកគ្នា​ថា​មួយ​ណា​ល្អ​ជាង​ក៏​នៅ​តែមិន​ទាន់​ដាច់​ស្រេច។ បើ​អ៊ីចឹង​ យើងគួរ​ដឹង​ទាំង​អស់គ្នា​ថា​មួយ​ណាល្អជាង ឬ​ក៏​គួរ​ញ៉ាំទាំង​អស់តែ​ម្ដង។​

បរិមាណកាឡូរី

បើ​យើង​និយាយ​ពី​កាឡូរីវិញ ស៊ុតស្ងោរ​ផ្នែក​ពណ៌ស​ទម្ងន់​១០០ក្រាម មាន​កាឡូរី​ត្រឹម​៥២កាឡូរី តែ​បើ​និយាយ​ពី​ស៊ុត​ទាំងមូល​ក្នុង​ទម្ងន់​ដូច​គ្នា គឺមាន​កាឡូរី​ដល់ទៅ​១៥៥កាឡូរី។ ដូច​នេះ​ បើ​គ្នា​យើង​ណា​ពិចារ​ណា​លើ​បរិមាណកាឡូរី ការ​ជ្រើសរើស​ស៊ុត​ផ្នែកពណ៌​ស ជារឿង​ល្អ​ប្រសើរ​។

អត្ថបទពាក់ព័ន្ធ៖

ចុះ​បើញ៉ាំ​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ប៉ះពាល់​សុខ​ភាព​អត់?

ជា​ការ​ពិត​ណាស់ មិន​ប៉ះពាល់​សុខភាព​នោះ​ទេ។ ម្យ៉ាង​ទៀត​ក៏​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ដែរ ការ​ញ៉ាំស៊ុត​ទាំង​មូល​គឺ​ប្រាដក​ជា​ផ្ដល់​ផល​ល្អ​ដល់​សុខ​ភាព​ជាង​ញ៉ាំ​ស៊ុត​តែ​ផ្នែក​ពណ៌​ស​ហើយ។ ការសិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ John Hopkins បាន​ឲ្យ​ដឹង​ថា​​ គ្រប់​គ្នា​អាច​ញ៉ាំ​ស៊ុត​បាន​រហូត​ដល់​ទៅ​៣ ឬ៤គ្រាប់ក្នុង​មួយ​សប្ដាហ៍ ហើយ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬមាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ក៏​អាច​ញ៉ាំ​ស៊ុត​បាន​ដូច​គ្នា។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​បញ្ហា​រឿង​កូលេស្តេរ៉ូល​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ពេល​ញ៉ាំ​ស៊ុត។

ជា​ការ​ពិត​ការ​ញ៉ាំ​ស៊ុត​ទាំង​ពណ៌លឿង និង​ពណ៌ស សុទ្ធ​តែអាច​​មាន​ផល​ប៉ះពាល់​ដូច​គ្នាពេល​និយាយ​ដល់​ការ​បង្កើត​សាច់​ដុំ។ បន្ថែម​ពី​នេះ​ការ​ធ្វើ​សំយោគ​ប្រូតេអ៊ីន​បាន​ត្រឹម​ត្រូវ​គឺ​មាន​សារៈសំខាន់​សម្រាប់​អ្នក​ហាត់​ប្រាណ​យក​សាច់​ដុំ ដោយ​ថា​ផ្នែក​ពណ៌​លឿង​នៃស៊ុត​ជួយ​បង្កើន​ដំណើរការ​សំយោគ​ប្រូតេអ៊ីន ដែល​ជួយ​ដល់​ការ​ជួសជុល​សាច់ដុំ។

ជា​ធម្ម​តា​រាង​កាយ​របស់​យើង​ក៏​ត្រូវ​ការ​ខ្លាញ់​ដូច​គ្នា ​ហើយ​ការ​ញ៉ាំ​ខ្លាញ់​មាន​ក្នុង​​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត ក៏បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ូល​មិន​ល្អ។ ដូច​នេះ​ហើយ ការ​ញ៉ាំ​ស៊ុត​ទាំង​ផ្នែក​ពណ៌ស និង​ពណ៌​លឿង​មិន​មាន​អ្វី​មិន​​ល្អ​នោះ​ទេ។ មួយ​វិញ​ទៀត​ ការ​ញ៉ាំស៊ុត​ទាំង​មូល​នេះ​ក៏​មាន​ប្រយោជន៍​ដល់​ខួរ​ក្បាល​ទៀត​ផង។ ផ្នែកពណ៌​លឿង​នៃស៊ុត​មាន​សារធាតិ​ចិញ្ចឹម​​ម្យ៉ាង​ហៅថាcholine​ ដែល​ជូយដល់​ការលូត​លាស់​របស់​កោសិកា និង​ការ​ធ្វើ​មេតាប៉ូលិស។ ម្យ៉ាង​ទៀត​វា​ក៏​បាន​ជួយ​ដល់​ទំនាក់​ទំនង​ល្អ​រវាង​កោសិកាណឺរ៉ូន​របស់​ខួរក្បាល និង​ជួយ​ឲ្យ​ខួរក្បាល​មាន​ភាព​រហ័ស​រហួន

អ៊ី​ចឹង​ហើយ​ បើ​យើង​ញ៉ាំ​តែ​ផ្នែកពណ៌​ស​នៃស៊ុត គឺបានទទួលតែ​ប្រូតេអ៊ីន ខណៈ​ដែល​ស៊ុត​ទាំង​មូល​មាន​សារធាតិ​ចិញ្ចឹម​ជា​ច្រើន​ផ្សេង​ទៀត។ ដូចនេះ​ មិន​បាច់​គិត​ច្រើន​ពេក​ទេ យើងអាច​ញ៉ាំស៊ុត​សម្រាប់​អាហារ​ពេល​ព្រឹក និង​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ថាម​ពល​ទៀត​ផង។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthshots.com/healthy-eating/nutrition/egg-whites-versus-whole-egg-whats-healthier-lets-find-out/

កំណែ​ប្រែបច្ចុប្បន្ន

14/09/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ស៊ុតល្អម៉េចខ្លះចំពោះស្រីៗមានផ្ទៃពោះ? អាចញ៉ាំស៊ុតស្ទើរឆ្អិនបានអត់?

អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម ញ៉ាំ​ស៊ុត​បានឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម