អម្ពិលទឹកមានសាច់ពណ៌ស សម្បកពណ៌បៃតង និងមានរសជាតិចត់តិចតួច តែពេលទុំនឹងប្រែជាពណ៌ក្រហមទាំងសាច់ទាំងសម្បក ហើយមានរសជាតិផ្អែម។ តើអម្ពិលទឹកមានសារធាតុចិញ្ចឹមអ្វីខ្លះ ហើយផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?
១. ជួយពោះវៀន
អម្ពិលទឹកមានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និង flavonoids ដែលអាចជួយលាងសម្អាតជាតិពុលនៅក្នុងពោះវៀន និងក្រពះ ដែលអាចជួយការពារយើងពីជំងឺរាក។
២. ជួយស្បែក
ត្រអកធ្វើឱ្យស្បែកយើងស្ងួត រមាស់ រលាក ប្រេះ ឬរបក។ សារធាតុ Saponins សារធាតុប្រឆាំងអុកស៊ីតកម្ម (Alkaloid, Flavonoid និង Tannin ជាដើម)នៅក្នុងផ្លែអម្ពិលទឹក អាចជួយប្រឆាំងបាក់តេរី និងមេរោគផ្សិតដែលធ្វើឱ្យយើងកើតត្រអក។ ជាងនេះទៅទៀត វីតាមីន C នៅក្នុងអម្ពិលទឹកអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលជួយឱ្យស្បែកយើងមានសុខភាពល្អ និងភ្លឺថ្លា។
២. ជួយសុខភាពឆ្អឹង និងសាច់ដុំ
អម្ពិលទឹកមានផ្ទុកកាល់ស្យូម និងផូស្វ័រដែលជាសារធាតុរ៉ែជួយធ្វើឱ្យឆ្អឹងយើងរឹងមុំា។ ជាងនេះទៅទៀត ការញុំាអម្ពិលទឹកអាចជួយសម្រួលសាច់ដុំ និងកាត់បន្ថយការចុករួយសាច់ដុំ ព្រោះអម្ពិលទឹកមានផ្ទុកប្រូតេអ៊ីនដែលជួយរក្សាម៉ាសសាច់ដុំ និងធ្វើឱ្យសាច់ដុំមានសុខភាពល្អ។ ។
៣. ជួយកាត់បន្ថយភាពតានតឹង និងថប់បារម្ភ
សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Alkaloid, Flavonoid និង Tannin ជួយធ្វើឱ្យយើងមានអារម្មណ៍ល្អ បន្ធូរភាពតានតឹង និងថប់បារម្ភ។ សារធាតុនេះក៏ជួយពង្រឹងមុខងារខួរក្បាល និងការចងចាំរបស់យើងដែរ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤. ជួយគ្រប់គ្រងទម្ងន់
អម្ពិលទឹកមានផ្ទុកវីតាមីន C ជាតិសរសៃ និង saponins ដែលអាចជួយគ្រប់គ្រងទម្ងន់របស់យើង។ តាមការសិក្សាបានឱ្យដឹងថា សារធាតុ saponins អាចជួយឱ្យយើងចុះទម្ងន់។
៥. ជួយប្រព័ន្ធភាពស៊ាំ
អម្ពិលទឹកមានផ្ទុកវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយជំរុញកោសិកាឈាមសក្នុងការប្រយុទ្ធប្រឆាំងនឹងបាក់តេរី ឬវីរុស។
៦. ជួយសុខភាពមាត់ធ្មេញ
អម្ពិលទឹកសម្បូរទៅដោយកាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រដែលជាសារធាតុរ៉ែជួយពង្រឹងឆ្អឹង និងកាចាធ្មេញ។ ម្យ៉ាងទៀត អម្ពិលទឹកមានសារធាតុប្រឆាំងអតិសុខុមប្រាណ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយព្យាបាលដំបៅមាត់ និងការពារយើងពីការឡើងដំបៅមាត់ ។
៧. ជំនួយបេះដូង
វីតាមីន C នៅក្នុងអម្ពិលទឹកអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ និងជួយបង្កើនកម្រិតកូឡេស្តេរ៉ូលល្អ។ លើសពីនេះទៅទៀត អម្ពិលទឹកសម្បូរទៅដោយប៉ូតាស្យូមដែលអាចជួយគ្រប់គ្រងចង្វាក់បេះដូង និងជំរុញបេះដូងឱ្យច្របាច់ឈាមដើម្បីចែកចាយទៅពេញរាងកាយ។ ប៉ូតាស្យូមក៏ជួយកាត់បន្ថយសម្ពាធឈាមដែលជួយការពារយើងពីជំងឺសរសៃឈាមបេះដូង។
អម្ពិលទឹកមានសារធាតុចិញ្ចឹមល្អៗជួយដល់រាងកាយយើង តែក៏មិនត្រូវញុំាច្រើនដែរ ព្រោះនាំឱ្យមានបញ្ហារំលាយអាហារ និងធ្វើឱ្យមុខងារតម្រងនោមធ្លាក់ចុះ។ ជាពិសេសម៉ាក់ៗពពោះ និងម៉ាក់ៗកំពុងបំបៅដោះកូនគួរចៀសវាងញុំា។
អានបន្ថែម៖
- តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព
- របបអាហារសំខាន់ៗ សម្រាប់មនុស្សវ័យចំណាស់ បង្ការជំងឺផ្សេងៗ
- ដំណើបខ្មៅជួយរក្សាទម្ងន់ និងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព
- គ្រាប់ឈូកមានប្រយោជន៍លើសពី ១០យ៉ាង សម្រាប់ស្រ្តីពពោះ និងកូន
- ហេតុផល ៩យ៉ាង ម៉ាក់ៗគួរញ៉ាំផ្លែទន្លាប់ពេលពពោះ
[embed-health-tool-bmr]