backup og meta

ទាំងនេះជាគុណប្រយោជន៍​ក្រមួន​ឃ្មុំ មិន​សូវ​មាន​អ្នក​ដឹង

ទាំងនេះជាគុណប្រយោជន៍​ក្រមួន​ឃ្មុំ មិន​សូវ​មាន​អ្នក​ដឹង

គ្នា​យើងភាគ​ច្រើន​ប្រាកដ​ជាដឹង​ច្បាស់ ទឹក​ឃ្មុំ គឺ​មាន​គុណ​ប្រយោជន៍​ខ្លាំងណាស់ អាច​ប្រើ​ភេសជ្ជៈ ជា​អាហារ​ដ៏មាន​ឱជារស ក៏​អាច​ប្រើ​ជាថ្នាំ​មាន​ប្រសិទ្ធភាព​ខ្ពស់ទៀត។ ប៉ុន្តែ​គ្នា​យើង​ខ្លះ ប្រហែល​មិន​ធ្លាប់​ដឹង ឬ​ស្គាល់​អ្វី​ជាក្រមួន​ឃ្មុំច្បាស់​នៅ​ឡើង ហើយ​បើ​ខ្លះ​ធ្លាប់​ស្គាល់​ក៏​មិន​ធ្លាប់​ដឹង​ពី​អាថ៌​កំបាំង​ដ៏អស្ចារ្យរបស់ក្រមួន​ឃ្មុំ​នៅ​ឡើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​គុណ​ប្រយោជន៍ដ៏អស្ចារ្យរបស់​ក្រមួន​ឃ្មុំ​ឲ្យ​គ្នា​យ់ើង​បាន​ដឹង​ពេល​នេះ​តែ​ម្តង។

១- មុខងារក្រមួនឃ្មុំ

ក្រមួន​ឃ្មុំ​ត្រូវបាន​បញ្ចេញ​ពី​ក្រពេញ​មួយ ​ស្ថិត​ក្នុង​ពោះ​ឃ្មុំ​វ័យ​ជំទង់​រាប់​រយ​ក្បាល។ ដោយឃ្មុំ​ទាំង​នោះ បាន​​កោស​ផ្ដាច់​ក្រមួន​ចេញ​ពី​ខ្លួន​ មក​ទំពា​​បញ្ចូល​ជាមួយ​ទឹកមាត់​រួច​លាយ​ជាមួយ​ និង​អង់ស៊ីម​ផ្សេង​ទៀត បន្ទាប់មក​បាន​ភ្ជាប់​ក្រមួន​ទៅ​នឹង​ផ្លិត​ឃ្មុំ​ ដែល​ជា​កន្លែង​ឃ្មុំ​​រស់នៅ​និង​រក្សាទុកលម្អងឃ្មុំ។ ​ក្រមួន​នេះ មាន​នាទី​​ជួយ​ការពារ​ទឹក​ឃ្មុំ​ និង​សំបុក​ពី​ការ​ឆ្លង​មេរោគ​ និង​ភាព​កខ្វក់។

២- អត្ថប្រយោជន៍ក្រមួនឃ្មុំ

ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​ការពារ​ស្បែកពី​បញ្ហាអាលែកហ្ស៊ី អាច​ជួយ​ធ្វើ​ឲ្យថ្នាំ​ជ្រាប​ចូល​យឺតៗ​ទៅ​ក្នុង​រាងកាយ​។ ​តាម​​ការ​សិក្សា នៃសាកលវិទ្យាល័យ ​North​ Carolina ​State ​ក្រមួន​ឃ្មុំ​បង្កើត​ជា​អ៊ីសូឡង់ដ៏ល្អ​មួយ​ ​មិន​អាច​ឲ្យ​ចរន្ត​អគ្គិសនី​ប្រភេទ​ខ្សោយ​​អាច​ឆ្លងកាត់​បានឡើយ។ ក្រៅពីនោះ​វា​អាច​ប្រឆាំង​រលាក​កម្រិត​ស្រាល ​និង​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣- ក្រមួនឃ្មុំជាថ្នាំមាន​ប្រសិទ្ធភាព

ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​រក្សា​សំណើម​លើ​ស្បែក ​និង​បបូរមាត់​មិន​ងាយ​ហើរ ហើយ​​ត្រូវ​យក​មក​ប្រើ​​ពន្លឿន​ការ​ព្យាបាល​ការ​ដាច់​រលាត់​តិចតួច​ និង​ស្បែក​ខូច​ផង​ដែរ។​ យោង​តាម​មជ្ឈមណ្ឌល​ សុខភាព​ធម្មជាតិ ​(Bastyr​ Center ​for ​Natural ​Health​) ពេល​ផ្សំ​ទឹក​ឃ្មុំ​​ ប្រេង​អូលីវ​ លាយ​ជាមួយ​ក្រមួន​ឃ្មុំ​ បង្កើត​បាន​ជាឡេ (​Lotion​) អាច​ជួយ​បន្ថយ​ជំងឺ​ត្រអក​ និង​ជំងឺ​របក​ស្បែក។

៤- អាលែកហ្ស៊ីជាមួយក្រមួនឃ្មុំ

យ៉ាង​ណា គ្នា​យើង​គួរ​ដឹង​ ក្រៅ​ពី​មាន​គុណ​ប្រយោជន៍​ អ្នក​ខ្លះ​ក៏​អាចរង​នូវ​ផល​ប៉ះពាល់ដោយ​សារ​ក្រមួន​ឃ្មុំ ​បណ្ដាលទៅ​ជា​អាលែកហ្ស៊ីដូចគ្នា ពិសេស​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ដំណើរការ​ រាង​កាយ​យើង​បង្កើត​ឱ្យ​មាន​ប្រតិកម្ម​ប្រឆាំងអាលែកហ្ស៊ី​ ដោយ​ផលិត​ អង់ទីគ័រ​ ដើម្បី​វាយ​បក​វិញ បង្ក​ឲ្យ​លេច​ចេញរោគសញ្ញា​ប្រតិកម្ម​អាលែហ្សី​ក្រមួន​ឃ្មុំ ស្រដៀង​នឹង​អាលែកហ្ស៊ីប្រព័ន្ធដង្កើម​ដូច​គ្នា ដោយ​រោគសញ្ញា​សំខាន់ៗ​មានដូចជា៖

– ស្ទះចរន្តខ្យល់ក្នុងច្រមុះ

-ហៀរ​សំបោរ

-កណ្ដាស់

-រមាស់​ហៀរ​ទឹក​ភ្នែក

-ក្អក

-ឈឺ​បំពង់​ក

-រោគសញ្ញា ​ដូចជា​កើត​ហឺត តឹង​ទ្រូង​​ ពិបាក​ដកដង្ហើម។

ហេតុនេះ ​គ្នា​យើង​បើ​ជួប​ប្រទះ​រោគសញ្ញា​ដូច​ខាងលើ​ សូម​ឈប់​ប្រើ​ផលិតផល​មាន​ជាតិ​ក្រមួនឃ្មុំ​ និងទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​ បើ​រោគសញ្ញា​ទាំង​នេះ​មិន​ថយ​ចុះ​ ព្រោះ​អាលែហ្សី​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​បាន។​ ​ប្រសិន​បើ​អាច​ សូម​ចៀសវាង​ប៉ះពាល់​ជាមួយ​​ឃ្មុំ​ ឬ​ប្រើ​ផលិតផល​ធ្វើ​ពី​ទឹក​ឃ្មុំ​ បើ​យើង​ងាយ​មាន​ប្រតិកម្ម​។

អត្ថបទគួរអាន៖

អាលែហ្សី​អាច​ព្យាបាល​ដោយ​ថ្នាំ​ Antihistamines និង​ថ្នាំ​ Decongestants ។ ថ្នាំ​ Antihistamines ជួយ​ទប់ស្កាត់​ការ​ផលិត​សារធាតុ​បណ្ដាលឲ្យមាន​ប្រតិកម្ម​ទៅ​ជា​អាលែកហ្ស៊ី ខណៈ​​ថ្នាំ Decongestants​ អាច​កាត់​បន្ថយ​ការ​កក​ស្ទះ ​និង​ការ​រលាក​ដែល​រារាំង​មិនឲ្យឈាម​ហូរ​ទៅ​ក្នុង​ប្រហោង​ឆ្អឹង។ បើ​មិន​អាច​ចៀសវាង​ប្រើ​ផលិតផល​ពី​ឃ្មុំ​បាន គួរ​ពិចារណា​ព្យាបាល​បង្កើត​ភាព​ស៊ាំ តាម​រយៈ​ការ​ចាក់​ថ្នាំ​អាលែកហ្ស៊ី អាច​ជួយ​បន្ថយស​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​​បន្តិច​ម្ដងៗ​ រហូត​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​កើត​មាន​ឡើង​ដើម្បី​ទប់ទល់​ជំងឺ​នេះ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Are the Health Benefits of Beeswax? http://www.livestrong.com/article/330768-what-are-the-health-benefits-of-beeswax/. Accessed June 9, 2017.

Allergy to Bee Pollen & Allergy to Beeswax. http://www.livestrong.com/article/271409-allergy-to-bee-pollen-allergy-to-beeswax/.  Accessed June 9, 2017.

កំណែ​ប្រែបច្ចុប្បន្ន

10/05/2022

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​អាច​ញ៉ាំទឹក​ឃ្មុំ​ជំនួស​ស្ករ​បាន​អត់?

ឃ្មុំទិច ក៏អាច​បង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីដែរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ May 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម