backup og meta

អាហារ ១២ មុខ​នេះ ​ជួយបណ្តេញជាតិ​ពុលពី​ថ្លើម​បាន​ល្អ​

អាហារ ១២ មុខ​នេះ ​ជួយបណ្តេញជាតិ​ពុលពី​ថ្លើម​បាន​ល្អ​

យើង​តែង​និយាយ​ថា ឆ្លៀត​ពេល​ហាត់​ប្រាណ​ខ្លះ​បណ្ដេញ​ជាតិ​ពុល ចុះ​សួរ​ថា​ជាតិ​ពុល​ក្នុង​ខ្លួន​អស់​ហ្នឹង​បាន​ពី​ណា? គឺ​បាន​ពី​ចំណីចំណុក​ញ៉ាំ​ពេញៗ​មាត់ ហើយ​ឆ្ងាញ់​រាល់​ថ្ងៃ​ហ្នឹង​ឯង។ អាហារ​ល្អៗ​សម្រាប់​ជួយ​លាង​សម្អាត​ជាតិ​ពុល​ពី​ថ្លើម ក៏​សម្បូរ​មិន​ខ្វះ​ដែរ។ ជាង​ ១០ ​មុខ​ខាង​ក្រោម​នេះ មាន​ធាតុ​បន្ថែម​បន្ទុក​ឲ្យ​ថ្លើម​បំបែក និង​កម្ចាត់​ជាតិ​ពុល​នានា រួម​ទាំង​ខ្លាញ់បែប​ធម្មជាតិៗ។ អាច​សាក​មើល​ និង​អង្កេតលើ​សុខភាព​ប្រចាំ​ថ្ងៃ​បាន បើ​បាន​ញ៉ាំ​​ជាប្រចាំ។

១- ខ្ទឹមស

មាន​នាទី​ជំរុញ​សកម្មភាព​អង់ស៊ីម​​​ថ្លើម​ដើម្បី​ទៅ​បណ្ដេញ​ និង​កម្ចាត់​ជាតិ​ពុល។ ​វា​ក៏​មាន​សារធាតុ អាលីស៊ីន (allicin) និងសេលេញ៉ូម ដែល​ជា​សារធាតុ​ធម្មជាតិ​ដែល​អាច​បង្កើន​ការ​សម្អាត​ថ្លើម​ទៀត​ផង។

២- ឆៃថាវក្រហម និងការ៉ុត

សម្បូរ​សារធាតុ flavonoid និង beta-carotene ដែល​ជួយ​ជំរុញ ​និង​បង្កើន​មុខងារ​ថ្លើម។

៣- ស្ពៃ និងផ្កាខាត់ណា

Glucosinolate អាច​ជួយ​ឲ្យ​ថ្លើម​ផលិត​អង់ស៊ីម​មួយ​ចំនួន​ដែល​ទៅ​កម្ចាត់​សារធាតុ​ធ្វើឲ្យ​កើត​ជំងឺ​មហារីក ​និង​ជាតិ​ពុល​ផ្សេង​ទៀត​ចេញ​ពី​រាង​កាយ​យើង​បាន។ សារ​ធាតុ​នេះ​សម្បូរក្នុង​ផ្កា​ខាត់​ណា និង​ស្ពៃ​ប្រូខូលី (ផ្កា​ខាត់ណា​បៃតង)។

៤- ស្ពៃក្តោប

មិន​ខុស​ពី​ផ្កា​ខាត់​ណា និងផ្កា​ខាត់ណា​បៃតងដែរ ស្ពៃ​​ក្ដោប​នឹង​ទៅ​ភ្ញោច​ឲ្យ​ថ្លើម​ផលិត​អង់ស៊ីម​សម្រាប់​បន្សាប​ជាតិ​ពុល ដែល​នឹង​ជំរុញ​ដល់​ការ​កម្ចាត់​ជាតិ​ពុល។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

៥- រមៀត

ថ្លើម​យើង​ចូល​ចិត្ត​រមៀត​ណាស់។ ដោយ​សារ​វា​បង្កើន​ការ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ក្នុង​ឈាម​ ដោយ​ជំរុញ​ឲ្យ​អង់ស៊ីម​កម្ចាត់​ជាតិ​ពុល​កាន់​តែ​សកម្ម។ ទោះ​បី​ជា​វា​មាន​រសជាតិ​ហឹរ​ពិបាក​ញ៉ាំ​បន្តិច​មែន តែ​យើង​អាច​ជ្រើស​យក​ពពួក​អាហារ​បំប៉ន​ដែល​មាន​រមៀត​បាន​ដែរ។

៦- បន្លែបៃតង

បន្លែ​ស្លឹក​ពណ៌​បៃតង​ត្រូវ​​គេ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ក្នុង​ការ​សម្អាត ​និង​កម្ចាត់​ជាតិ​ពុល។ ពណ៌​បៃតង​នៃ​បន្លែ​នេះ​ បាន​មក​ដោយ​សារ​សារធាតុ​ក្លរ៉ូភីល​ដែល​អាច​ជួយ​កម្ចាត់​ចោល​សារធាតុ​ពុល​ក្នុង​ខ្លួន​យើង​ដែល​បាន​មក​ពី​បរិយាកាស។ ក្រៅ​ពី​នេះ​ វា​ក៏​អាច​បន្សាប​សារធាតុ​លោហៈ និង​សារធាតុ​គីមី​ផ្សេងៗ​ផង​ដែរ។

៧- ផ្លែប៊ើរ

ផ្លែ​នេះ​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម glutathione ដែល​មាន​នាទី​ជួយ​កម្ចាត់​ចោល​សារធាតុ​ពុល។

៨- ប៉ោម

ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​សារធាតុ pectin និង​សារធាតុ​ជាច្រើន​ទៀត​ដែល​ជួយ​សម្អាត ​និង​កម្ចាត់​ចោល​សារធាតុ​ពុល​ក្នុង​ពោះ​វៀន​យើង។ ដោយ​ហេតុ​នេះ​ហើយ វា​ជួយ​បន្ធូរ​បន្ទុក​របស់​ថ្លើម ហើយ​អាច​ឲ្យថ្លើម​កម្ចាត់​ជាតិ​ពុល​ផ្សេងៗ​បាន​យ៉ាង​ល្អ​ទៀត​ផង។

ផ្លែប៉ោម
ផ្លែប៉ោម

៩- ក្រូច 

ពពួក​ផ្លែ​ក្រូច​ ដូច​ជា ក្រូចថ្លុង ក្រូចឆ្មារ ក្រូច​ពោធិ៍សាត់ និង​ក្រូច​ផ្សេងៗ​ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​និង​វីតាមីន​ C។ ដោយ​ហេតុ​នេះ​ហើយ ​វា​ជួយ​ថ្លើម​សម្អាត​សារធាតុ​ពុល​មួយ​ចំនួន​ធំ​ចេញ​ពី​រាង​កាយ។ ត្រឹម​ទឹក​ក្រូច​ច្របាច់​ស្រស់​ៗ​មួយ​កែវ អាច​ជួយ​ផលិត​អង់ស៊ីម​កម្ចាត់​ជាតិ​ពុល​យ៉ាង​ច្រើន​ រួម​ទាំង​សារធាតុ​នាំ​ឲ្យ​កើត​មហារីក​ទៀត​ផង។

១០- ប្រេងអូលីវ

ផ្លែ​អូលីវ គ្រាប់ flaxseed គឺ​អាច​ចម្រាញ់​យក​ប្រេង​សរីរាង្គ​បាន។ ប្រេង​ប្រភេទ​នេះ​គឺ​មាន​ប្រយោជន៍​សម្រាប់​រាងកាយ​យើង​ណាស់ ព្រោះ​វា​អាច​ចាប់​យក​សារធាតុ​ពុល​ជម្រាប​ខ្លាញ់​បាន។ នេះ​មាន​ន័យ​ថា ​វា​ចែក​រំលែក​មុខងារ​ចាប់​យក​ជាតិ​ពុល​ជាមួយ​ថ្លើម។

១១- គ្រាប់ Walnuts

ធញ្ញជាតិ​ប្រភេទ​នេះ សម្បូរ​ទៅ​អាស៊ីត​អាមីណេ អាជីនីន ដែល​អាច​ជួយ​បន្សាយ​អាម៉ូញ៉ាក់។ ក៏​មាន​សារធាតុ ​glutathione ​និង​អូមេហ្កា៣ នៅ​ក្នុង​គ្រាប់ ​walnuts​ ដែរ។

អត្ថបទគួរអាន៖

១២- តែបៃតង

ជា​ភេសជ្ជៈ​ដែល​ល្អ​សម្រាប់​ថ្លើម​ ដោយ​សារសម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (catechins)។ គេ​ជឿ​ថា​ វា​ជួយ​ដល់​មុខងារ​ថ្លើម​យ៉ាង​ធំធេង និង​មាន​ប្រយោជន៍​យ៉ាង​ច្រើន។ តែ​សូម​ចាំ​ថា ​គឺ​តែ​បៃ​តង​ស្រស់​មិន​មែន​ជា​សារធាតុ​ចម្រាញ់​ពី​តែ​បៃ​តង​ទេ។ ក៏​មាន​ការ​សិក្សា​ខ្លះ​និយាយ​ថា ​ពពួក​សារធាតុ​ចម្រាញ់​ពី​តែ​បៃតង​អាច​ធ្វើ​ឲ្យ​ផល​អាក្រក់​ដល់​ថ្លើម​ទៅ​វិញ​ផង​ដែរ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

14 Foods That Cleanse the Liver. https://www.globalhealingcenter.com/natural-health/liver-cleanse-foods/.

BEST FOODS TO CLEANSE YOUR LIVER, https://www.kimshealth.org/trivandrum/blog/best-foods-cleanse-your-liver/

A Healthy Diet, a Healthier Liver, a Healthier You, https://liverfoundation.org/for-patients/about-the-liver/health-wellness/nutrition/

កំណែ​ប្រែបច្ចុប្បន្ន

10/05/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ខកខានញ៉ាំអាហារពេលព្រឹកក៏អាចបង្កឲ្យឈឺពោះបានដែរ

របបអាហារសម្រាប់អ្នកធ្វើការវេនយប់គួរញ៉ាំដើម្បីសុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ May 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម