សុខភាពពិតជារឿងសំខាន់ ហើយសុខភាពល្អ មួយផ្នែកធំភាគច្រើនបានមកពីការផ្តល់គុណភាពទៅលើរបបអាហារល្អប្រចាំថ្ងៃ ជាក់ស្តែងការស្រាវជ្រាវថ្មី នៅសហរដ្ឋអាមេរិក រកឃើញថា គ្រាន់តែបន្ថយជាតិកាបូនអ៊ីដ្រាត ក្នុងអាហារបន្តិច នោះជួយឲ្យជៀសពីហានិភ័យជំងឺមួយចំនួនបានប្រសើរ។
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ រដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ទៅលើអ្នកស្ម័គ្រចិត្ត ១៦នាក់ ដោយតាមដានមើលពីរបបអាហាររបស់ពួកគេរយៈពេល១ខែ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលបរិភោគអាហារដែលមានជាតិកាបូនអ៊ីដ្រាតច្រើន (២៣៤ក្រាម) ចំណែកអ្នកស្ម័គ្រចិត្តផ្សេងទៀត បរិភោគអាហារដែលមានជាតិកាបូនអ៊ីដ្រាតតិច (២៣៤ ក្រាម)។
លទ្ធផលបានបង្ហាញថា អ្នកដែលមានរបបអាហារមានជាតិកាបូនអ៊ីដ្រាតតិច ស្រាប់តែមានសុខភាពល្អប្រសើរ (ទោះបីពួកគេមានរាងធាត់ក៏ដោយ) ជាតិកូឡេស្តេរ៉ូសក៏ថយចុះ (មានតុល្យភាព) និងបន្ថយភាពធាត់ផងដែរ ហើយជាពិសេសជួយឲ្យអាំងស៊ុយលីនក្នុងខ្លួនអាចគ្រប់គ្រងជាតិស្ករបានយ៉ាងល្អ ហើយលទ្ធផលនេះផ្ទុយពីអ្នកដែលញ៉ាំអាហារសំបូរជាតិកាបូនអ៊ីដ្រាតច្រើន។
សម្រាប់អ្នកដែលបានឲ្យរបបអាហារសំបូរជាតិកាបូនអ៊ីដ្រាតច្រើន ស្រាប់តែមានបញ្ហាឡើងទម្ងន់ មានចង្កេះធំ ជាតិខ្លាញ់ធាត់ក្នុងខ្លួន សម្ពាធឈាមឡើងខ្ពស់ខុសធម្មតា ហើយមានបញ្ហាហើមរលាកទៀតផង។
ដូចដែលបានឃើញដូចនេះ លោកវេជ្ជបណ្ឌិត និងសាស្រ្តាចារ្យ Jeff Volek ជាអ្នកគ្រប់គ្រងការស្រាវជ្រាវខាងលើ បាននិយាយថា៖ ” ពិតជាគ្មានការសង្ស័យទេថា អ្នកដែលមានរបបជាតិកាបូនអ៊ីដ្រាតតិច ពិតជាអាចគ្រប់គ្រងហានិភ័យនៃ ជំងឺទឹកនោមផ្អែមប្រភេទ២ បានយ៉ាងល្អ។ ដូចនេះយើងអាចឃើញច្បាស់ហើយ អំពីគុណភាព និងបរិមាណចំណីអាហារសម្រាប់សុខភាព”។
[embed-health-tool-bmi]
គួរកត់សម្គាល់ថា អាហារដែលមានសំបូរជាតិកាបូនអ៊ីដ្រាត មានសំបូរនៅក្នុងអាហារផ្សំពីគ្រាប់ធញ្ញជាតិដូចជា នំប៉័ង ដំឡូងបារាំង គ្រាប់ធញ្ញជាតិ អាហារដែលមានជាតិស្ករ នំស្រួយ នំផ្អែម និងស្រាបៀរ ជាដើម៕
អត្ថបទគួរអាន៖