backup og meta

អាហារបំប៉ន និង​វីតាមីន មានប្រសិទ្ធភាពជួយ​បណ្ដុះពុកមាត់ប្រុសៗបានមែនឬ?

អាហារបំប៉ន និង​វីតាមីន មានប្រសិទ្ធភាពជួយ​បណ្ដុះពុកមាត់ប្រុសៗបានមែនឬ?

សព្វ​ថ្ងៃនេះ​មិន​មែន​តែ​ស្រីៗទេ ដែល​បារម្ភពី​សម្ផស្ស និង​រូប​រាង​របស់​ខ្លួន​ខ្លាំង​នោះ ប្រុសៗក៏មិនខុសគ្នា​ដែរ។​ បច្ចុប្បន្ន​ប្រុសៗជាច្រើន​កំពុង​និយម​នាំគ្នា​ទុកពុកមាត់ឲ្យ​ក្រាស់ និង​មាន​ការ​តុបតែង​ពុកមាត់នោះទៀត​ផង​ ហើយ​ការ​ប្រើវីតាមីន និង​អាហារបំប៉នសម្រាប់​បណ្ដុះ​ពុកមាត់​ក៏កំពុង​ពេញ​និយម​ផង​ដែរ។​

ប្រុសៗយើង​ពិតជា​ជឿ​ថា​ផលិត​ផល​វីតាមីន និង​អាហារបំប៉ន​ទាំងនេះពិតជាមាន​ប្រ​យោជន៍មែនទេ? អត្ថបទខាងក្រោម​នេះគឺជា​អ្វីដែល​ប្រុសៗយើង​គួរដឹង។

១- ថ្នាំបំប៉នពិតជាអាចជួយឲ្យដុះពុកមាត់មែនអត់

អាហារ​បំប៉ន និង​ក្រែម​ភាគ​ច្រើន​ដែល​ដាក់លក់​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃនេះ​បាន​ផ្សព្វ​ផ្សាយ​ពី​គុណ​សម្បត្តិ​នៃ​ការ​ធ្វើ​ឲ្យ​ពុក​មាត់​ដុះ​ក្រាស់ និង​ដុះ​បាន​ច្រើន។ តាម​ពិត​ទៅ​គឺគ្មាន​ថ្នាំ​បំប៉ន​ណា​ដែល​អាច​ធ្វើ​ឲ្យ​បុរស​ដែល​គ្មាន​ពុក​មាត់​សោះ​ប្រែ​ជា​ដុះ​មក​ក្រាស់​ក្រោយ​ពេល​ប្រើ​សារជាតិ​ទាំង​នោះ​ឡើយ។ វីតាមីន និង​សារ​ធាតុ​រ៉ែ​ដែល​មាន​នៅ​ក្នុង​ថ្នាំ​គ្រាន់​តែ​អាច​ឲ្យ​យើងដែល​មាន​ពុក​មាត់​ស្រាប់នោះ​​ដុះ​មក​ច្រើន​ជាង​មុន​តែ​ប៉ុណ្ណោះ។ ឯ​មូល​ហេតុ​ទូទៅ​ដែល​ប្រុសៗ​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​ដុះ​ពុក​មាត់​អាច​​មក​ពី​កត្តា​ហ្សែន បញ្ហា​ស្បែក និង​កម្រិតអ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​ខ្លួន​ទាប។

ក្នុង​ករណី​ដែល​បណ្ដាល​មក​ពី​កត្តា​ហ្សែន ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​គឺ​មិន​អាច​ជួយ​បាន​ឡើយ តែ​ប្រសិន​ជា​មក​ពី​កង្វះ​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន​ នោះ​ផលិតផល​បំប៉ន​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​ដុះ​ពុក​មាត់​របស់យើង​បាន​​។

អត្ថបទគួរអាន៖ វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ

២- អ្វីដែលគួរមើលទៅលើថ្នាំបណ្តុះពុកមាត់

ប្រុសៗយើង​ដែលមាន​សុខភាព​ល្អ ហើយ​ប្រើ​ថ្នាំបំប៉នអាចជួយ​ឲ្យ​ពុកមាត់លូតលាស់​បាន​កាន់តែ​ល្អ អ៊ីចឹង​ហើយ​បានជាគេ​ថា​ការថែរក្សាសុខភាព​ខ្លួន​ឲ្យ​បាន​ល្អគឺជា​រឿង​សំខាន់។

បេតា ការ៉ាទីន (Beta–Carotene)៖ Betacarotene អាច​បំលែង​ទៅ​ជា​វីតាមីន​A​បាន​នៅ​ក្នុង​រាង​កាយយើង​។ សារ​ធាតុ​ចិញ្ចឹម​នេះ​គឺ​ជា​ថ្នាំ​ជំនួយ​ដល់​ក្រពេញ​សេបូម​ក្នុង​ស្បែក​ ដែល​មាន​នាទី​អាច​ការពារ​ស្បែក​ប្រឆាំង​នឹង​ភាព​ស្ងួត និង​អាច​ជួយ​ឲ្យ​ពុក​មាត់​របស់យើង​ដុះ​បាន​ល្អ។

វីតាមីន D វីតាមីន D ត្រូវ​បាន​ពី​ពន្លឺ​ថ្ងៃ ហើយ​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​លូត​លាស់​រោម​និង​ការពារ​ពី​ការ​ជ្រុះ​រោម​ផង​ដែរ ដូច្នេះ​ហើយ​​ពិត​ជា​ត្រូវ​ការ​ចាំបាច់​ណាស់សម្រាប់​ការ​លូតលាស់​ពុក​មាត់​ជា​ពិសេស​សម្រាប់អ្នក​ដែល​រស់​នៅ​តំបន់​ដែល​មិន​សូវនៅ​មាន​ពន្លឺ​ព្រះអាទិត្យ។

ប៊ីយូទីន (Biotin) ៖ អាស៊ីត​អាមីណូ​គឺ​ជា​កត្តា​សំខាន់​នៃ​ការ​បង្កើត​ប្រូតេអ៊ីន​ខណៈ​ពេល​ដែល​ប៊ីយូទីន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតាមីន​B7 មាន​នាទី​ជួយ​ជំរុញ​ដល់​ការ​ផលិត​អាស៊ីតអាមីណូ​នៅ​ក្នុង​ខ្លួន​អ្នក។ ការ​ញ៉ាំ​សារ​ជាតិ​ប៊ីទីន​គ្រប់​គ្រាន់​អាច​ជួយ​បង្កើន​ដល់​ការ​លូត​លាស់ និង​ធ្ចើ​ឲ្យ​ពុក​មាត់​​រឹង​មាំ​បាន។

អាស៊ីត​ហ្វូលិក៖ ជា​សារ​ធាតុ​ចិញ្ចឹម​ធ្វើ​ឲ្យ​ជាលិកា និង​កោសិកា​យើង​មាន​សុខ​ភាព​ល្អ វា​ក៏​ចាំបាច់​សម្រាប់​សុខ​ភាព​ពុក​មាត់​​ដែរ។

វីតាមីនB12 វីតាមីនB12 ឬ cobalamin គឺ​ជា​វីតាមីន​ចាំបាច់​សម្រាប់​សុខ​ភាព​សរសៃ​ប្រសាទ និង​កោសិកា​ឈាម​។ វីតាមីននេះ​រួម​ចំណែក​ដល់​ការ​ធ្វើ​មេតាប៉ូលីស និង​ធ្វើ​ឲ្យ​សក់​​រឹង​មាំ​បាន។

វីតាមីន​C រាង​កាយយើង​ត្រូវ​ការ​វីតាមីន​C ដើម្បី​ស្រូប​យក​នូវ​សារធាតុ​សរសៃ (collagen) និង​សំយោគ​ប្រូតេអ៊ីន។ ការ​ញ៉ាំ​វីតាមីន​C ​មាន​សារៈ​សំខាន់​សម្រាប់​ការ​លូត​លាស់​ពុក​មាត់​។

វីតាមីនE វីតាមីន​E ជួយ​លើក​កម្ពស់​សុខភាព​​គល់​សក់​ និង​ជួយ​ដល់​ការ​លូត​លាស់​ពុក​មាត់។

ស័ង្ក​សី ស័ង្កសី​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​រក្សា​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ឲ្យ​មាន​សុខ​ភាព​ល្អ​បាន។ កម្រិត​ទាប​នៃ​តេស្តូស្តេរ៉ូន​អាច​បង្ក​ជា​បញ្ហា​ដល់​ការ​លូត​លាស់​របស់​ពុក​មាត់​បាន ដូច្នេះ​ការ​ទទួល​ទាន​ស័ង្ក​សី​អាច​ជួយ​ដល់ប្រុសៗយើង​បាន។

នៅ​មាន​ធាតុ​ផ្សំ​ផ្សេង​ទៀត​សម្រាប់​​ការ​លូត​លាស់​ពុក​មាត់​រស់ប្រុសៗ​ដូច​ជា cysteine ស្ពាន់​ធ័រ​ដែល​មាន​ផ្ទុក​អាស៊ីដ​អាមីណូ និង shilajit ដែល​ជា​ថ្នាំ​បំប៉ន​ម្យ៉ាង។ ម្យ៉ាងទៀតយើងគួ​កុំភ្លេច​ទៅ​ពិគ្រោះ​ជាគ្រូពេទ្យជំនាញ​មុន​ពេល​ដែលយើង​សម្រេចចិត្ត​ប្រើ​ប្រាស់​ថ្នាំ​បំប៉ន​ណា​មួយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Growing A Beard Faster And Thicker: Do Beard Vitamins and Supplements Actually Work? http://libertygrooming.co/grow-beard-faster-thicker-beard-vitamins-supplements-work/. Accesed May 17, 2017.

How to Make Facial Hair Grow. http://www.healthline.com/health/how-to-make-facial-hair-grow#1. Accessed May 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម