backup og meta

ពោតបារាំង ផ្ដល់​​អត្ថប្រយោជន៍ច្រើន​ដល់​សុខភាព​

ពោតបារាំង ផ្ដល់​​អត្ថប្រយោជន៍ច្រើន​ដល់​សុខភាព​

គ្នា​យើងពិតជាបាន​ដឹង​ហើយថាពោតបារាំង (Okra) អាច​យកមកធ្វើជាអាហារប្រចាំថ្ងៃបាន​ ប៉ុន្តែក៏មាន​អ្នក​ខ្លះចាត់ទុក​ជា​ប្រភេទផ្លែឈើដែរ​។ ពោតបារាំងមានពីរពណ៌គឺពណ៌បៃតង និងពណ៌ក្រហម​ដែលប្តូរមកពណ៌បៃតងក្រោយពេលចម្អិន។ មួយ​វិញទៀត​គ្នា​យើង​ក៏ទំនងជាបាន​ដឹងដែរថា​ពោតបារាំងសម្បូរ​សារធាតុចិញ្ចឹមដែលបានអត្ថ​ប្រយោជន៍ច្រើនសម្រាប់សុខភាព

សំបូរសារធាតុចិញ្ចឹមan>

ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖

  • កាឡូរី៖ ៣៣កាឡូរី

  • កាប៊ូអ៊ីដ្រាត៖ ៧ក្រាម

  • ប្រូតេអ៊ីន៖ ២ក្រាម

  • ជាតិខ្លាញ់៖ ០ក្រាម

  • KH”>ជាតិសរសៃ៖ ៣ក្រាម

  • ម៉ាញ៉េស្យូម៖ ១៤% ក្នុងមួយពេល

  • អាស៊ីតហ្វូលិក (Folate)៖ ១៥%ក្នុងមួយពេល

  • វីតាមីន A៖ ១៤% ក្នុងមួយពេល

  • វីតាមីន C៖ ២៦%ក្នុងមួយពេល

  • វីតាមីន color: #000000;”>K៖ ២៦%ក្នុងមួយពេល

  • វីតាមីន B6៖ ១៤%ក្នុងមួយពេល។

ក្រៅពី​អ្វីដែលបាន​រៀប​រាប់ខាងលើ​ពោតបារាំងគឺជាប្រភពដ៏ល្អនៃវីតាមីន C និង K1។ វីតាមីន C មានមុខងារជួយដល់ប្រព័ន្ធភាព​ស៊ាំ​ រីឯវីតាមីន K1 អាចជួយក្នុងការធ្វើកំណកឈាម។ មួយវិញទៀត ចំណុចពិសេសរបស់ផ្លែពោតបារាំង​នេះគឺមានប្រូតេអ៊ីន និងជាតិសរសៃដែលផ្លែឈើ និងបន្លែមួយចំនួនមិនមាន។

អត្ថបទគួរអាន៖

ពោតបារាំង​ផ្ទុកនូវសារធាតុប្រឆាំងអ៊ីកស៊ីតកម្ម (Antioxidants)

ពោតបារាំង​មាននូវសារធាតុប្រឆាំងអ៊ុកស៊ីតកម្មដែលមានផលល្អសម្រាប់សុខភាពរបស់​យើង​គ្រប់​គ្នា​។ សារធាតុប្រឆាំង​អ៊ុកស៊ីតកម្មចម្បងនៅក្នុងពោតបារាំងនេះគឺ Polyphenols រួមទាំង Flavonoids និងIsoquercetin ក៏ដូចជាវីតា​មីន A និងCដែរ។ ការសិក្សាបានបង្ហាញថា អាហារដែលមានជាតិ Polyphenols​ ខ្ពស់ជាអាហារល្អសម្រាប់​សុខភាពខួរក្បាល និងបេះដូង រួមទាំងការប្រឆាំងនឹងការរលាក។

កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ជំងឺបេះដូងបង្កឡើងដោយជាតិកូលេស្តេរ៉ូលខ្ពស់ ហើយពោតបារាំងមានសារធាតុម្យ៉ាងហៅ​ថា mucilage ដែលអាចកម្ចាត់កូលេស្តេរ៉ូលអំឡុងពេលរំលាយអាហារឲ្យ​ចេញ​មកតាមការបន្ទោរបង់។ ម៉្យាងទៀត សារធាតុ Polyphenols អាចជួយប្រឆាំងនឹងការរលាក និងការពារបេះដូងរបស់យើងទៀត​ផង។ ដូចនេះពោតបារាំងជាអាហារល្អសម្រាប់សុខភាពបេះដូង។ 

ពោតបារាំង​អាចប្រឆាំងជំងឺមហារីក

ផ្លែពោតបារាំងក៏មាន​មានសារធាតុ Lectin ដែលអាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក។ តាម​ការពិសោធន៍ទៅលើសត្វកណ្តុរបានបង្ហាញថាសារធាតុនេះអាចបង្ការការលូតលាស់របស់កោសិកា​មហារីករហូតដល់ទៅ៦៣%

កាត់បន្ថយជាតិស្ករក្នុងឈាម

បើ​និយាយពីកម្រិតជាតិស្ករ គ្នាយើងខ្លះទំនងជាមាន​កង្វល់ ដោយសារកម្រិតជាតិស្ករក្នុងឈាមពិតជាសំខាន់សម្រាប់សុខភាពណាស់។ កាលណាកម្រិតជាតិស្ករ​ខ្ពស់អាចបណ្តាលឲ្យមានជំងឺបម្រុងទឹកនោមផ្អែម (Prediabetes) និងទឹកនោមផ្អែមប្រភេទទី២។ ការពិសោធន៏លើកណ្តុរបានឲ្យដឹងថា ផ្លែនេះអាចទប់ស្កាត់ការឡើងនៃជាតិស្ករក្នុងឈាម ប៉ុន្តែការ​ស្រាវជ្រាវខ្លះបានលើកឡើងថាអាចនឹងមានភាពរំខានដល់ថ្នាំសម្រាប់ទឹកនោមផ្អែមដែលគេប្រើទូទៅ។ ដូចនេះ​គ្នា​យើង​ដែល​បារម្ភបី​ការ​ឡើងជាតិស្ករ​អាច​សាក​ទទួលទាន​ផ្លែពោតបារាំងនេះបាន ដោយថាអាចកាត់​​បន្ថយ​ជាតិស្ករ​ក្នុង​ឈាម​បាន។

មានប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ

ពោតបារាំងមានផ្ទុកអាស៊ីតហ្វូលិក (វីតាមីន B9) ដែលមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ ព្រោះអាចជួយ​កាត់បន្ថយនូវហានិភ័យនៃការខូចប្រព័ន្ធបង្កើតសរសៃប្រសាទរបស់ទារកក្នុងផ្ទៃ។ ស្រ្តីមានផ្ទៃពោះ​ត្រូវ​បានណែនាំ​ឲ្យ​ទទួលទាន​អាស៊ីតហ្វូលិក ៤០០មីក្រូក្រាមជារៀងរាល់ថ្ងៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/okra-health-benefits

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម