backup og meta

ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ

ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ

ផ្លែ​ល្ហុង ជា​ផ្លែឈើ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ មាន​តម្លៃ​សមរម្យ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​ទិញ​។ មិន​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​​ផ្តល់​នូវអត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ​យើង​ទៀត​ផង។ អត្ថបទ​នេះ​នឹង​បង្ហាញ​​អ្នកទាំងអស់គ្នា​ថា​ផ្លែ​ល្ហុង​អាច​ជួយ​អ្វី​បានខ្លះ​​ដល់​រាងកាយ​ពេល​ដែល​ញ៉ាំ​មួយ​សប្ដាហ៍​ម្ដង។

កាត់​បន្ថយ​កូលេស្តេរ៉ូល

e=”font-family: Khmer OS;”>ang=”km-KH”>ផ្លែ​ល្ហុង​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ូល។ បន្ថែម​ពី​នេះ​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​វីតាមីន​របស់​ផ្លែឈើ​នេះ​ក៏​អាច​បង្ការ​ជំងឺ​បេះដូង​បាន​ទៀត​ផង។

អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព

កំចាត់​ពពួក​បារ៉ាស៊ីត​

ពពួក​​បារ៉ាស៊ីត​អាច​បង្ក​ផល​ប៉ះពាល់​ដល់​រាងកាយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហានេះ​ប៉ុន្តែ​ផ្លែល្ហុង​អាច​ជួយ​កំចាត់​នូវ​ពពួក​បារ៉ាស៊ីត​នេះ​ចេញ​ពី​រាងកាយ​ដោយ​បំបែក​នូវ​ពង​របស់​ពពួក​បារ៉ាស៊ីត។

ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

ផ្លែល្ហុង​​សំបូរ​ទៅ​ដោយ​វីតាមីន A C និងE។ វីតាមីន​ទាំង​នេះ​សុទ្ធ​តែ​ជា​សារធាតុ​ចិញ្ចឹម​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ត្រូវ​ការ​។

កាត់​បន្ថយ​ការ​រលាក

ផ្លែ​ល្ហុង​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​ស្បែក​រលាក និង​បញ្ហា​ផ្សេង​ទៀត​មាន​ដូច​ជា ការ​រលាក​សន្លាក់(Arthritis) ការ​ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ជំងឺ​ប្រគ្រីវ និង​ជំងឺ​ហឺត។

អត្ថបទពាក់​ព័ន្ធឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ

ពន្យារ​ភាព​ចាស់

សារធាតុ​ចិញ្ចឹម​ក្នុង​ផ្លែ​ល្ហុង​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធ​តែ​អាច​ជួយ​ពន្យារ​ភាព​ចាស់ និង​ការពារ​ស្បែក​ពី​ពពួក​រ៉ាឌីកាល់​សេរី កម្ដៅថ្ងៃ និង​ស្នាម​ជ្រីវជ្រួញ។

អត្ថបទ​ពាក់​ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ

រក្សា​លំនឹង​សម្ពាធ​ឈាម

ជាតិ​ Carpaine មាន​នៅក្នុង​ផ្លែ​ល្ហុង​មាន​តួនាទី​ក្នុង​ការ​កាត់បន្ថយ​សម្ពាធ​ឈាម។

កាត់បន្ថយ​ស្ត្រេស​

តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Alabama បាន​លើក​ឡើង​ថា ​វីតាមីន C ​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​ដោយសារ​តែ​វីតាមីន​នេះ​ជួយ​រក្សា​លំនឹង​នៃ​អរម៉ូន​ស្ត្រេស ហើយ​ផ្លែល្ហុងមានផ្ទុក​វីតាមីន C​ នេះ​ឯង។

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/7-things-that-can-happen-to-your-body-if-you-eat-papaya-once-a-week-796085/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម