backup og meta

ទាំងនេះសុទ្ធតែអាហារ និង​ភេសជ្ជៈជួយសុខភាព តែបើញ៉ាំច្រើនពេកបែរជាមិនល្អទៅវិញ

ទាំងនេះសុទ្ធតែអាហារ និង​ភេសជ្ជៈជួយសុខភាព តែបើញ៉ាំច្រើនពេកបែរជាមិនល្អទៅវិញ

អាហារ​ជា​ច្រើន​ប្រភេទជួយឲ្យ​មាន​សុខភាព​ល្អ​ដែល​អាហារ​ទាំង​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អាហារ​សុខភាព។ នេះហើយ​ធ្វើ​ឲ្យ​មនុស្ស​បង្កើន​ការ​ញ៉ាំ​អាហារ​សុខភាព​ទាំង​នេះ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​មិន​បាន​ដឹង​ថា​ការញ៉ាំ​អាហារ​សុខភាព​ហួស​កំណត់​អាច​មាន​ផល​ប៉ះពាល់an>ផ្សេងៗទៅវិញ។ ​អាហារសុខភាព​ប្រាំ​បី​មុខ​ល្អ​ចំពោះ​សុខភាព​តែក៏មិនគួរញ៉ាំ​ហួស​កំណត់ដែរ។​

. ការ៉ុត

ការ៉ុត​សំបូរ​ទៅ​ដោយ​សារធាតុ Beta-carotene ដែល​រាងកាយ​នឹង​បំប្លែង​ទៅ​ជា​វីតាមីន A។ ការ​លើស​វីតាមីន A គឺ​មិន​អាច​កើត​មាន​ទេ​ព្រោះ​រាងកាយ​នឹង​បំប្លែង​សារធាតុ beta-caroteneនេះ​ឲ្យ​ទៅ​ជា​វីតាមីន Aដែល​រាងកាយ​ត្រូវការ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​លើស​សារធាតុ beta-carotene អាច​បង្ក​ឲ្យ​មាន Carotenemia ដែលធ្វើ​ឲ្យស្បែក​ឡើង​លឿង ប៉ុន្តែ​ស្បែក​នឹង​ត្រលប់​មក​ធម្មតា​វិញ​នៅ​ពេល​សារធាតុ carotene នេះ​ត្រូវ​បាន​បំប្លែង និង​មិន​មាន​គ្រោះថ្នាក់​អ្វីទេ។

អត្ថបទពាក់ព័ន្ធ៖ ការ៉ុត មាន​ចំណុច​ល្អ ៨ ដែល​យើង​អត់​ដឹង

. តែ Kombucha

តែនេះ​ជា​តែ​របស់​ជនជាតិ​ចិន​ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្កើន​បាក់តេរី​ក្នុង​ពោះវៀន។ ប៉ុន្តែ​ការ​ផឹក​តែ​នេះ​ច្រើន​អាច​ធ្វើ​ឲ្យ​ហើម​ពោះ ឬ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។

. ទឹក

​ការ​ផឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មាន​អតុល្យភាព​នៃ​អេឡិចត្រូលីត​ដោយ​សារកម្រិត​សូដ្យូម​ចុះ​ទាប​នៅ​ពេល​ដែល​តម្រងនោម​មិន​អាច​បំប្លែង​បាន​ត​ទៅ​ទៀត។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​ប្រមូល​ផ្តុំ​ទឹក​ច្រើន​នៅ​ក្នុង​ខួរក្បាល​អាច​ធ្វើ​ឲ្យ​ខួរក្បាល​ហើម​ និង​កើន​សម្ពាធ។ ទោះបី​ជា​ករណី​ទាំង​ពីរ​នេះ​កម្រ​នឹង​កើត​មាន​ក៏ដោយ ប៉ុន្តែ​គេ​ច្រើន​ឃើញ​កើត​មាន​នៅ​លើ​កីឡាករ​ដែល​ត្រូវ​ការ​បំពេញ​ជាតិ​ទឹក​ក្រោយ​ពី​ហ្វឹក​ហាត់​រយៈពេល​យូរ ឬ​មនុស្ស​មាន​បញ្ហា​តម្រងនោម។

អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់

. ផ្លែប៊ឺរ

ផ្លែប៊ឺរ​មាន​ផ្ទុក​ជាតិ​សរសៃ និង​វីតាមីន​ជាច្រើន និងអាច​ជួយ​បញ្ចុះ​ខ្លាញ់​អាក្រក់ រួមទាំង​រក្សា​កោសិកា​ដោយ​សារ monosaturated fats។ ផ្លែ​ប៊ឺរ​មួយ​ផ្ទុក​កាឡូរីរហូតដល់​២៤០កាឡូរី​ដែល​ស្មើនឹង​១០២០%​នៃ​កម្រិត​កាឡូរី​ត្រូវការ​ប្រចាំថ្ងៃ និង​ការញ៉ាំ​កាឡូរី​ច្រើន​អាច​ធ្វើ​ឲ្យ​សរសៃ​អាកទែរ​កក​ស្ទះ។ ដូចនេះ គួរ​ញ៉ាំ​ផ្លែ​ប៊ឺរ​តែ​ពាក់កណ្ដាល ឬ​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ។

. ឆៃថាវ​ក្រហម (Beetroot)

ឆៃថាវ​ក្រហម​ជា​ប្រភព​វីតាមីន និងរ៉ែ​ផ្សេងៗ។ មើម​នេះ​ក៏​មាន​ផ្ទុកអុកស៊ីតនីទ្រិច (Nitric Oxide) ដែល​រាងកាយ​នឹង​បំប្លែង​ទៅ​ជា​នីដ្រាត (Nitrates)។ នីដ្រាត​អាច​ជួយ​បញ្ចុះ​សម្ពាធឈាម និង​ត្រូវ​បំប្លែង​បន្ត​ទៅ​ជា​សារធាតុ​​​ Nitrosamine ដែល​មាន​ក្នុង​សាច់ និង​អាច​បង្ក​ទៅ​ជា​ជំងឺ​ផ្សេងៗ។ ដោយ​ហេតុ​នេះហើយ គួរ​ចៀស​វាង​ការ​ញ៉ាំ​មើម​ឆៃថាវ​ក្រហម​ជាមួយ​នឹង​ប្រភេទ​សាច់​ក្រហម​មាន​សាច់​គោ សាច់​ជ្រូក សាច់​ចៀម​ក្នុង​កម្រិត​ច្រើន។

. សារាយ​សមុទ្រ

សារាយ​សមុទ្រ​ជា​ផលិតផល​មិន​មែន​មក​ពី​សត្វ​ និង​សំបូរ​ទៅ​ដោយ​វីតាមីន B12ដែល​អាច​ជំនួស​ការញ៉ាំ​សាច់​បាន​សម្រាប់​អ្នក​តម​សាច់។ សារាយ​សមុទ្រ​ក៏​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ដោយ​សារ​តែ​សារធាតុ​អ៊ីយ៉ូត និង​ជាតិសរសៃ។ ប៉ុន្តែ​ការញ៉ាំ​សារធាតុ​អ៊ីយ៉ូត​ច្រើន​អាច​ប្រឈម​នឹង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត និង​ឡើង​ទម្ងន់​ទៀតផង។

. សណ្តែកសៀង និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​សៀង

សណ្ដែក​សៀង​​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជាច្រើន​រួមទាំង​វីតាមីន B ជាតិសរសៃ​ ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ប្រូតេអ៊ីន។ សណ្តែក​សៀង​គឺ​ជា​អាហារ​ដែល​មាន​អាស៊ីត​អាមីណូ​ចាំបាច់​ដែល​រាងកាយ​ត្រូវ​ការ និង​មិន​អាច​ផលិត​បាន។ សណ្តែកសៀង​អាច​រំខាន​ដល់​ការ​ប្រើប្រាស់​ថ្នាំ​អ័រម៉ូន​សម្រាប់​ព្យាបាល​ជំងឺ​ខ្សោយមុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​ (Hypothyroidism)​ទៅ​លើ​អ្នក​ជំងឺ​ភេទស្រី។ ទោះបី​ការ​សិក្សា​ផ្សេងៗ​មិន​ទាន់​បញ្ជាក់​ច្បាស់​ក៏​ដោយ គួរ​មាន​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។

. គ្រាប់ជីរ

ទោះ​បី​ជា​គ្រាប់ជីរ​ជា​អាហារ​សុខភាព​ដោយសារ​តែ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ក៏ដោយ នៅ​មិន​មាន​ភស្តុតាង​ដែល​បាន​រកឃើញ​ថា​គ្រាប់ជីរ​មាន​ប្រយោជន៍​ដល់សុខភាព​ជាពិសេសដល់អ្នកមាន​ជំងឺ​បេះដូង។ អាស៊ីត​ខ្លាញ់​អូមេហ្គា ៣​ នៅ​ក្នុងគ្រាប់ជីរ ពិបាក​ស្រូបយក​ជាង​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ក្នុង​ត្រី​សាលម៉ុន ដូចនេះ​គួរ​ញ៉ាំ​គ្រាប់ជីរ​ប្រហែល​១០០ក្រាម​បាន​ហើយ​ក្នុង​មួយ​ថ្ងៃ​។ គ្រាប់ជីរ​១០០​ក្រាម​មាន​ផ្ទុក​កាឡូរី​ប្រហែល​៥០០កាឡូរី។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/8-healthy-foods-we-shouldnt-overdose-on-796150/

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម