backup og meta

ដឹង​អត់? ផ្លែ​ល្ពៅមាន​អត្ថ​ប្រយោជន៍ខ្លាំង​ចំពោះ​បេះដូង ភ្នែក និងស្បែក

ដឹង​អត់? ផ្លែ​ល្ពៅមាន​អត្ថ​ប្រយោជន៍ខ្លាំង​ចំពោះ​បេះដូង ភ្នែក និងស្បែក

ល្ពៅ​ គឺ​ជា​បន្លែ​មួយ​ប្រភេទ ដែលមាន​អត្ថ​ប្រយោជន៍​ជាពិសេស​ចំពោះ​សុខភាព​។ ផ្លែល្ពៅ​ សម្បូរ​​ដោយ​សារធាតុ​ចិញ្ចឹមជាច្រើន ​ដូចជា​ពពួក​វីតាមីន និង​រ៉ែ​ផ្សេងៗ​មាន​ដូចជាវីតាមីន A វីតាមីន C វីតាមីន E riboflavin ប៉ូតាស្យូម ស្ពាន់ manganese thiamin វីតាមីន B6 folate អាស៊ីត​pantothenic niacin ជាតិដែក ម៉ាញ៉េស្យូម និង​ផូស្វ័រ។

ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​ច្រើន​ និង​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ beta-carotene។ សារធាតុ beta-carotene គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​នៅ​ក្នុង​បន្លែ​ពណ៌​ទឹកក្រូច ហើយ​រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ទៅ​ជា​វីតាមីន A

ជំងឺបេះដូង

ញ៉ាំ​ល្ពៅ​គឺ​ល្អ​សម្រាប់​បេះដូង​ព្រោះ​ជាតិសរសៃ ប៉ូតាស្យូម និង​វីតាមីន C ក្នុង​ល្ពៅ​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង។ ការសិក្សា​ទៅ​លើ​មនុស្ស​២ ៧២២​នាក់​បាន​រកឃើញ​ថា​ការ​ទទួល​បាន​ប៉ូតាស្យូម​គ្រប់គ្រាន់​គឺ​សំខាន់​ដូច​ជា​ការ​បន្ថយ​ការ​ញ៉ាំ​សូដ្យូម​ក្នុង​ការ​ព្យាបាល​សម្ពាធ​ឈាម​ខ្ពស់។ សម្ពាធឈាម​ខ្ពស់​គឺ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង។

វិទ្យាស្ថាន​ជាតិ​សុខាភិបាល​នៅ​ Maryland បាន​លើក​ឡើង​ថា​ការ​ញ៉ាំ​ប៉ូតាស្យូម​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។​

ជំងឺ​មហារីក

ការសិក្សា​ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​របប​អាហារ​ដែល​សំបូរ​ដោយ​ beta-carotene និង​ការ​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត។ ការសិក្សា​២០១៤​ក៏​បាន​បង្ហាញ​ថា​សារធាតុ beta-carotene ពន្យឺត​ការ​លូតលាស់​នៃ​មហារីក​ពោះវៀនធំ​ផង​ដែរ។

ផ្លែល្ពៅ

ជំងឺ​ទឹកនោមផ្អែម

ការ​បញ្ចូល​ផ្លែ​ល្ពៅ​ទៅ​ក្នុង​របប​អាហារ​អាច​ជួយ​គ្រប់គ្រង​ស្ថានភាព​ទឹកនោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ការសិក្សា​ឆ្នាំ​២០១៩​បាន​បង្ហាញ​ពី​ការ​រួម​បញ្ចូល​នៃ​សមាសធាតុ​រុក្ខជាតិ​ពីរ​ ដែល​ក្នុង​នោះ​មួយ​គឺ​សារធាតុ polysaccharides ក្នុង​ផ្លែ​ល្ពៅ​បាន​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ក្នុង​សត្វ​កណ្តុរ។ ទោះបីជា​ការសិក្សា​នេះ​មិន​បាន​សិក្សា​ទៅ​លើ​មនុស្ស​ ប៉ុន្តែ​ក៏​អាច​បង្ហាញ​ពី​សក្ដានុពល​ក្នុង​ការ​រឹតត្បិត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ដែរ។

បញ្ហា​ភ្នែក​ដោយ​កត្តា​អាយុ

ផ្លែ​ល្ពៅ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដូចជា​វីតាមីន C  E និង​beta-carotene ដែល​ជួយ​ទ្រទ្រង់​សុខភាព​ភ្នែក និង​បង្ការ​ការ​ខូចខាត​នៅ​ពេល​ចាស់​ទៅ។ លទ្ធផល​ការ​សិក្សា​ឆ្នាំ​២០១៩​ធ្វើ​ឡើង​ដោយ​ National Eye Institute បាន​បង្ហាញ​ថា​ការ​ទទួល​បាន​វីតាមីន C  E និង​beta-carotene​ក្នុង​កម្រិត​ខ្ពស់​អាច​កាត់បន្ថយ​ហានិភ័យ​បញ្ហា​ភ្នែក​ដោយ​កត្តា​អាយុ (age-related macular degeneration)

អត្ថបទពាក់ព័ន្ធ៖

សុខភាព​ស្បែក

ដោយសារ​ផ្លែ​ល្ពៅ​សំបូរ​ដោយ​សារធាតុ beta-carotene ​រាងកាយអាច​បំលែង​ទៅ​ជា​វីតាមីន A​។ ការសិក្សា​បាន​រកឃើញ​ថា​សារធាតុ beta-carotene អាច​ដើរ​តួ​ជា​របាំង​ការពារ​កម្ដៅថ្ងៃ។ ផ្លែ​ល្ពៅ​ក៏​សំបូរ​ដោយ​វីតាមីន C ដែល​សំខាន់​សម្រាប់​ស្បែក​ ព្រោះ​រាងកាយ​ត្រូវការ​វីតាមីន​នេះ​ដើម្បី​ផលិត​ខូឡាជេន។ ខូឡាជេន​​ជា​ប្រូតេអ៊ីន​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ។

អត្ថបទ​ពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/279610#nutrition

https://www.healthline.com/nutrition/pumpkin#section8

កំណែ​ប្រែបច្ចុប្បន្ន

13/12/2023

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Dec 13, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម