អាហារមួយចំនួនដែលល្អសម្រាប់សុខភាព ដោយសារសម្បូរសារធាតុចិញ្ចឹម និងជាតិរ៉ែផ្សេងៗសម្រាប់ការពារ និងចិញ្ចឹមរាងកាយ ហើយអាហារប្រភេទនេះគួរមានក្នុងរបបអាហារយើង។ ប៉ុន្តែ យើងក៏គួរស្វែងយល់ពី អាហារល្អៗមួយចំនួននោះ នឹងបង្កជាបញ្ហាផងដែរ បើសិនជាយើងញ៉ាំក្នុងបរិមាណច្រើនពេក។
១. ការ៉ុត
មើមការ៉ុត សំបូរដោយសមាសធាតុ Beta-Carotene ជាសមាសធាតុពណ៌ទឹកក្រូច ជួយឱ្យរាងកាយទទួលបានវីតាមីន A។ តែយ៉ាងណា ការ៉ុតនឹងបង្កជាបញ្ហាឱ្យស្បែកអ្នកឡើងព័ណ៌លឿង ប្រសិនបើសមាសធាតុ Beta-Carotene នេះច្រើនពេកក្នុងរាងកាយ។
២. ផ្លែបឺរ
ផ្លែប៊ើរ ឬ Avocado មានសារធាតុកាកសរសៃ (Fiber) ក៏ដូចជាវីតាមីនជាច្រើន ដែលល្អចំពោះសុខភាព។ បន្ថែមពីនោះវាក៏មានអាស៊ីដខ្លាញ់ល្អ Monounsaturated ជួយរក្សា និងទ្រទ្រង់កោសិកាផ្សេងៗក្នុងរាងកាយ។ យ៉ាងណាមិញ ក្នុងផ្លែបឺរមួយ មានប្រមាណ ២៤០កាល់ឡូរី ដែលប្រហែល នឹង១០ -២០% នៃចំនួនកាល់ឡូរី ដែលរាងកាយគួរទទួលបានក្នុង១ថ្ងៃ ដូចនេះ ការទទួលទានផ្លែបឺរច្រើន នឹងបង្កបញ្ហាផងដែរ គឺការស្ទះសរសៃឈាមក្រហម ដោយសារសារធាតុកាល់ឡូរីនេះ។
![]()
អត្ថបទពាក់ព័ន្ធ៖
៣. សារាយសមុទ្រ
ពពួកសារាយ សមុទ្រ ជាផលិតផលធម្មជាតិមួយដ៏ល្អ ដែលផ្ទុកទៅដោយវីតាមីន B12 ល្អសម្រាប់អ្នកមិនតមសាច់។ បន្ថែមពីនោះសារាយសមុទ្រក៏មាន ជាតិអ៊ីយ៉ូដ និងសារធាតុសរសៃ (Fiber) ជំនួយដល់រាងកាយ។ ប៉ុន្តែ គួរដឹងថា កម្រិតជាតិអ៊ីយ៉ូដច្រើនក្នុងរាងកាយ នឹងធ្វើឱ្យក្រពេញទីរ៉ូអ៊ីត (ក្រពេញស្ថិតនៅក) មានបញ្ហា ធ្វើឱ្យកើនទម្ងន់ ហើយពិសេសជាងនេះទៀត សារាយសមុទ្រក៏សំបូរជាតិដែកច្រើន នឹងបង្កជាបញ្ហារលាកស្បែក និងបញ្ហាថ្លើម។
អត្ថបទពាក់ព័ន្ធ៖
- ក្តៅខ្លាំងអ៊ីចឹង បើស្រលាញ់ស្បែក ត្រូវដឹងវីតាមីនសំខាន់ៗទាំងនេះ
- វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល
៤. ផលិតផលពីសណ្តែកសៀង
ទឹកសណ្តែក តៅហ៊ូ ពពុះសណ្តែក សុទ្ធសឹងផ្សំធ្វើពីសណ្តែកសៀង ដែលសំបូរវីតាមីន B កាកសរសៃ (Fiber) ម៉ាញ៉េស្យូម និងប្រូតេអ៊ីនទៅដល់រាងកាយ។ ប៉ុន្តែគួរគប្បីដឹងថា សារធាតុនៅក្នុងសណ្តែកសៀងទាំងនោះ អាចបង្អាក់ប្រសិទ្ធភាព ថ្នាំពេទ្យមួយចំនួននៅពេលយើងប្រើថ្នាំទាំងនោះដើម្បីព្យាបាលជំងឺ នេះគឺដោយសារ តែមានប្រតិកម្មទៅរំខានដល់អ័រម៉ូនមួយចំនួនក្នុងរាងកាយ៕
[embed-health-tool-bmr]




















