backup og meta

ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត

ការរត់​ហាត់ប្រាណ​ផ្ដល់អត្ថប្រយោជន៍ច្រើន​យ៉ាង​ដល់​សុខភាព​ផ្លូវ​ចិត្ត

ការរត់ហាត់​ប្រាណ​ត្រូវបានគេចាត់ទុកថាជាលំហាត់ចង្វាក់បេះដូងដែលល្អជាងគេបំផុត។ រត់ហាត់​ប្រាណបានធ្វើការពង្រឹងចលនាបេះដូង និង ប្រព័ន្ធសសៃឈាមក្រហមរបស់យើង ក្នុងអំឡុងពេលដុតកំទេចខ្លាញ់ និង ធ្វើឲ្យ​រាងកាយយើង​មាំមួន។ លើសពីនេះទៅទៀតក្រៅពីប្រយោជន៍ផ្នែករាងកាយហើយ ការរត់ហាត់​ប្រាណ​អាចផ្តល់ជាអត្ថប្រយោជន៍ទៅដល់ផ្នែកស្មារតីយើងផងដែរ។

១- ការរត់អាចជួយកម្ចាត់ការថប់បារម្ភ

អំឡុងពេលរត់ហាត់​ប្រាណ រាងកាយយើងនឹងបង្កើតអ័រម៉ូនឈ្មោះថា អង់ដូហ្វីន (Endorphins) ដែលមានលទ្ធភាពប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ អង់ដូហ្វីន បង្រ្កាបការផលិតអ័រម៉ូនស្ត្រេសដូចជា អាដ្រេណាលីន (Adrenaline) និងខតធីសល (Cortisol) ដែលនឹងកាត់បន្ថយស្ត្រេសនិងការធ្លាក់ទឹកចិត្តបាន។ ការរត់ហាតប្រាណមិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ តែវាថែមទាំងអាចទប់ស្កាត់មិនឲ្យ​យើង​ងាយរងនូវភាពតានតឹងនៅពេលខាងមុខទៀតផង។ អ្នកដែលធ្លាប់រងទុក្ខដោយជំងឺភ័យស្លន់ស្លោប្រាកដជានឹងទទួលបាននូវប្រយោជន៍អំពីការរត់ហាយ់​ប្រាណនេះជាមិនខាន។

២- ការរត់ហាត់ប្រាណ​ជួយឲ្យ​ដំណេកប្រសើរជាងមុន

ជំងឺធ្លាក់ទឹកចិត្តជាធម្មតាកើតឡើងពីការគេងមិនគ្រប់គ្រាន់ហើយកាន់តែធ្វើឲ្យស្ថានភាពរបស់យើងពិបាកឡើងៗ។ ការរត់ហាត់ប្រាណអាចជួយយើង​មានការអភិវឌ្ឍគុណភាពដំណេក។ កម្រិតនៃការសម្រាករបស់យើងក្នុងពេលគេង គឺមានទំនាក់ទំនងគ្នាជាមួយកម្រិតការបញ្ចេញកម្លាំងរាងកាយរបស់យើងតាំងពីពេលថ្ងៃមក។ យើងប្រហែលជាធ្លាប់បានចាប់អារម្មណ៍ហើយថា ប្រសិនយើងបានធ្វើសកម្មភាពនៅពេលថ្ងៃកាន់តែច្រើនកាលណា នោះយើងនឹងទទួលបានដំណេកកាន់តែប្រសើឡើងតាមដូច្នោះដែរ។ តែទោះជាយ៉ាងណាក៏ដោយយើងមិនគួររត់ហាត់ប្រាណមុនពេលចូលគេងនោះឡើយ។ ជាការល្អបំផុតយើង​គួតែរត់នៅពេលព្រឹក ឬពេលក្បាលល្ងាចជាពេលដែលទទួលបាននូវប្រសិទ្ធភាពបំផុត។យើងគួតែចាប់ផ្តើមកំណត់គោលដៅរត់ត្រឹមតែ ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ហើយម្តងត្រឹមតែ ៣០ នាទីគឺគ្រាប់គ្រាន់ហើយ។

អត្ថបទពាក់ព័ន្ធតិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ

៣- ការរត់ជួយឲ្យយើង​នៅតែមោះមុត

ខួរក្បាលរបស់យើងនឹងចាប់ផ្តើមអន់ថយទៅៗតាមអាយុកាលរបស់យើង។ វាប្រាកដជាដល់ដំណាក់កាលមួយដែលយើងមិនអាចគិតបានលឿនដូចអ្វីដែលយើងអាចធ្វើបាន ហើយការចង់ចាំរបស់យើងនឹងចាប់ផ្តើមបាត់បង់ដែរ។ ការរត់ហាត់ប្រាណមិនអាចបញ្ឈប់ពេលវេលា ឬត្រឡប់អាយុរបស់យើង​បានទេ តែវាពិតជាអាចជួយខាងផ្នែកបញ្ញារបស់យើង​ដោយបង្កើនលំហូនៃឈាមចូលទៅក្នុងខួរក្បាល និងបង្កើនកម្ពស់នៃចលនាលំហូរឈាមទាំងអស់ទៀតផង។ អ្នកដែលរត់បានទៀងទាត់ តែងតែពូកែធ្វើការវិនិច្ឆ័យ មានគំនិតមោះមុត និងមានការយកចិត្តទុកដាក់កាន់តែយូរអង្វែងជាងនៅពេលដែលពួកគេចាស់ទៅ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានសកម្មភាពកាលពេលពួកគេកំពុងពេញវ័យ។

អត្ថបទពាក់ព័ន្ធឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

៤- ការរត់ធ្វើអោយមានចំណង់ខាងអាហារ

ការខ្សោយនូវចំណង់អាហារជះឥទ្ធិពលខ្លាំងណាស់ដល់អ័រម៉ូនរបស់យើង ហើយបង្កឲ្យយើងមានជំងឺតានតឹង(strees) និង ធ្លាក់ទឹកចិត្តទៀតផង។ ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ពឹងផ្អែកលើរបបអាហារដែលមានផាសុខភាព។ ការរត់ហាត់ប្រាណមានសមត្ថភាពជួយរំញោចអ័រម៉ូនពីរប្រភេទគឺ គ្រែលលីន (Ghrelin) និង ភិបថាយ YY (Peptide YY) ដែលជាប្រភេទអ័រម៉ូនដែលធ្វើឲ្យឃ្លាន។ ហើយវាជាអ្នកបង្ហាញលទ្ធផលថាខ្លួនប្រាណរបស់យើងកំពុងត្រូវកាចំណីអាហារដើម្បីបំពេញកាឡូរីដែលបានបាត់បង់នៅពេលដែលអ្នករត់ហាត់ប្រាណ។ យើងគួរតែប្រយ័ត្នឲ្យមែនទែនអំពីទម្លាប់ទទួលទានអាហាររបស់យើង។ បើទោះបីជាយើងបានរត់ហាតប្រាណក៏ដោយក៏គួរតែទទួលទានអាហារដែលមានតុល្យភាពដែរ។

បើយើងមានអារម្មណ៍មិនល្អ ឬមានបញ្ហ ដំណេក ឬអាហារ យើងប្រហែលជាត្រូវសាកល្បងរត់ហាត់ប្រាណហើយ។ យើងប្រាកដជាភ្ញាក់ផ្អើល ហើយរីករាយជាងមុន ព្រមទាំងមានអារម្មណ៍ថាសុខភាពបានប្រសើរឡើងបន្ទាប់ពីរត់ហាតប្រាណទៀងទាត់ក្នុងរយះពេល២ ទៅ៣សប្តាហ៍ប៉ុណ្ណោះ។

ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។​ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ​ឫព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Mental Health Benefits Of Running. http://womensrunninguk.co.uk/health/mental-health-benefits-running/ Assessed October 2, 2016

Does Exercise Increase the Appetite? http://www.livestrong.com/article/244704-does-exercise-increase-the-appetite/ Assessed October 2, 2016

How Exercise Can Help You Sleep Better. http://www.fitness.com/articles/156/how_exercise_can_help_you_sleep_better.php Assessed October 2, 2016

កំណែ​ប្រែបច្ចុប្បន្ន

14/07/2020

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jul 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម