backup og meta

សកម្មភាពងាយៗមានប្រយោជន៍​ដល់សុខភាព​​ កុំរំលងអី

សកម្មភាពងាយៗមានប្រយោជន៍​ដល់សុខភាព​​ កុំរំលងអី

ខ្ញុំ​រវល់​ណាស់​គ្មាន​ពេល​ទៅ​ហាត់ប្រាណ​ទេ​ហើយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៀត​ម៉្យាង​ទៀត​ខ្ញុំ​មាន​អារម្មណ៍​ញញើត​នឹង​អ្នក​ផ្សេង​ទៀត​ដែល​មាន​រាងកាយ​សមសួន​នៅទី​នោះ​

តើ​គ្នា​យើង​​ធ្លាប់​គិត​បែប​នេះ​ទេ​រាល់​ពេល​ដែល​គិត​ចង់​ទៅ​ក្លឹម​ហាត់​ប្រាណ? ហាត់​ប្រាណ​នៅ​ក្លឹប​​ជា​វិធី​ល្អ​មួយ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ និង​វិន័យ​នៃ​ការហាត់ប្រាណ​របស់​យើង។ តែ​ក៏​មាន​ជម្រើស​ជាច្រើន​ទៀត​ដែល​ចំណាយ​លុយ​មាន​ប្រសិទ្ធិភាព។ ខាងក្រោម​នេះ​Helloគ្រូពេទ្យ​សូម​ណែនាំ​អំពី​ទីកន្លែង​ហាត់ប្រាណ​ងាយៗ​និង​អត្ថប្រយោជន៍​មួយ​ចំនួន៖

ចំណាយពេលឈរអោយបានច្រើន

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​ឈរ​បាន​កាន់តែ​ច្រើន​ផ្ដល់​នូវ​អត្ថប្រយោជន៍​សុខភាព​ច្រើន​យ៉ាង។ ការសិក្សា​ដដែល​បង្ហាញ​ថា​អ្នក​ដែល​ចំណាយ​ពេល​ច្រើន​ឈរ​ និង​ធ្វើ​ចលនា​បាន​ឃើញ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​កូលេស្តេរ៉ូល​ធ្លាក់​ចុះ​ទាប។ មាន​អត្ថប្រយោជន៍​ផ្សេងទៀត​ចំពោះ​ការ​ដើរ​អំឡុង​ពេល​ថ្ងៃ​ជួយ​កាត់​បន្ថយ​សន្ទស្សន៍​រាងកាយ​ (BMI)និង​ទំហំ​ចង្កេះ។

គ្រាន់តែ​ធ្វើ​ការ​អនុវត្ត​សកម្មភាព​ខ្លីៗ​ដូចជា​ក្រោក​ឈរ​ឡើង​ ហើយ​អង្គុយ​តិច ​និង​ធ្វើ​ចលនា​ផ្លាស់ទី​ឲ្យ​បាន​ច្រើន​ថែម​ទៀត។​ ឧទាហរណ​ងាយៗ​ដូចជា​ករណី​យើង​ជ្រើស​យក​ការ​ឡើង​អាគារ​ខ្ពស់​ដោយ​ជណ្ដើរ​ជំនួស​អោយ​ជណ្ដើរយន្ត​ ក្រោក​ឈរ​ពេល​កំពុង​និយាយ​ទូរស័ព្ទ ​ឈរ​ពេល​ជួបជុំ​គ្នា​និង​ចត​រថយន្ត​នៅ​ចម្ងាយ២ទៅ​៣ម៉ែត្រ​ពី​ច្រក​ចូល​ដើម្បី​ឲ្យ​​មាន​ពេល​អាច​ដើរ​បាន។

ពេល​ក្តៅ​ខ្លាំង​ញើស​ហូរ​ចេញ​ពី​រាងកាយ​កាន់តែ​ច្រើន

ប្រភេទ​កីឡា​ដូចជា​ វាយ​កូន​ឃ្លី​លើ​តុ​ វាយ​សី​ បាល់​បោះ​ ហែល​ទឹក​ និង​ល្បែង​ផ្សេងៗ​ទៀត​សុទ្ធតែ​អាច​លេង​ជាមួយ​មិត្តភ័ក្ដិ​បាន។​ គ្នា​យើង​អាច​ជ្រើស​កីឡា​ផ្សេង​ទៀត​ដែល​សប្បាយ​ហើយ​ជួយ​ឲ្យ​​យើង​មាន​បំណិន​ក្នុង​សង្គម​ទៀត​ផង។

ការ​សិក្សា​ថ្មីៗ​បាន​រក​ឃើញ​ថា​ប្រភេទ​កីឡា​ឡើង​ផ្ទាំង​ថ្ម​ក្នុង​ផ្ទះ​អាច​ទាក់ទង​នឹង​ការ​ថយ​ចុះ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ការ​ថប់បារម្ភ។ វា​ក៏​អាច​ជួយ​កែ​លម្អ​ការ​ចងចាំ​ឲ្យ​​ប្រសើរ​ឡើង​អំឡុង​ពេល​កសាង​ខ្លួនឯង​ដោយ​ប្រសិទ្ធភាព។ ​ស្ថាប័ន​ចិចត្តសាស្រ្ត​មួយ​ចំនួន​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ប្រើ​វិធី​នេះ​ជួយ​ព្យាបាល​អ្នក​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ថប់បារម្ភ។

បង្កើតការហាត់ប្រាណ និងបោះជំរុំហាត់ប្រាណដោយខ្លួនឯង

រក​កន្លែង​ទីវាល​ឬ​សួនកុមារ​នៅ​ជិត​លំនៅឋាន​របស់​យើង​ដើម្បី​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​និង​ធ្វើ​ចលនា​ហក់​លោត​តិចៗ។ បង្កើត​ផ្លូវ​ក្នុង​ទីធ្លា​និង​អញ្ជើញ​មិត្តភ័ក្ដិ​មក​ចូលរួម​រត់​លែង​សប្បាយ​រីក​រាយ​ជាមួយ​គ្នា។ ការ​រត់​លែង​សប្បាយ​ផ្សារភ្ជាប់​ចលនា​សរសៃឈាម​បេះដូង​ឲ្យ​មាន​ដំណើរការ​ល្អ។

ដើរក្រោយបាយ

ដើរកម្សាន្តមើលអាគារខ្ពស់ៗតាមទីក្រុងឬតាមផ្សារទំនើប!

គ្នា​យើង​អាច​មាន​ជម្រើស​ជាច្រើន​ក្នុង​ការ​ដើរ​កម្សាន្ត​តាម​ទីក្រុង​ដូចជា​វិចិត្រសាល​សិល្បៈ​ សារមន្ទីរ​និង​ តំបន់​ប្រវត្តិសាស្ត្រ​ជាដើម។ ធ្វើ​ខ្លួន​ឲ្យ​​ទៅ​ជា​អ្នកទេសចរ​ម្នាក់​ក្នុង​ទីក្រុង​ជំនួស​ឲ្យ​ការ​ហាត់ប្រាណ។

គ្នា​យើង​ចូលចិត្ត​ទៅ​ផ្សារ​ជំនួស​វិញ​មែន​ទេ? ​កុំ​បារម្ភ​ តាម​ការ​ស្រាវជ្រាវ​ទៅលើ​មនុស្ស​វ័យ​ចំណាស់​បាន​រក​ឃើញ​ថា​មាន​ឥរិយាបថ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ព្រមទាំង​រាងកាយ​មាន​ភាព​សមសួន​ចំពោះ​អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​ដើរ​ផ្សារ។​ សូម​រីករាយ​ជាមួយ​នឹង​ទិដ្ឋភាព​និង​បរិយាកាស​ដ៏​ស្រស់​ស្អាត​ដើម្បី​ដើរ​កម្សាន្ត​។ ជាមួយ​នឹង​សំលៀកបំពាក់​និង​ស្បែកជើង​សមរម្យ​ តោះ​គ្នា​យើង​ចាំ​អី​ទៀត​​ ដើរ​ផ្សា​ទាំងអស់​គ្នា!!

អត្ថបទពាក់ព័ន្ធ៖ ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា

ធ្វើ​ដំណើរ​ឡើង​ភ្នំ

គ្នា​យើង​គួរ​ចំណាយ​ពេល​ឡើង​ភ្នំ​ជាមួយ​មិត្តភ័ក្ដិ​ ទុក​ជា​ការ​លំហែ​កម្សាន្ត​ផង​ហើយ​ក៏​ជា​សកម្មភាព​ហាត់ប្រាណ​មួយ​ផង​ដែរ។​ មាន​ភ្នំ​តូចៗ​មួយ​ចំនួន​សម្រាប់​ធ្វើ​សកម្មភាព​ជិះ​កង់​ឡើង​ភ្នំ​ជាមួយ​មិត្តភ័ក្ដិ​ប្រកប​ដោយ​អារម្មណ៍​ស្រស់ស្រាយ។​ បើ​គ្មាន​កង់​យើង​អាច​ជួល​ពី​កន្លែង​ផ្ដល់​សេវាកម្ម​នៅ​ក្បែរ​ទីនោះ។

រត់​តិច​ៗ​ជួយ​សម្រួល​ខ្យល់​ដង្ហើម​និង​ទំនាក់​ទំនង​មិត្តភក្តិ

ឧទ្យាន​សាធារណៈ​ជា​កន្លែង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​សកម្មភាព​រត់​តិចៗ​នៅ​ជុំវិញ​ដោយ​គ្រាន់​តែ​មាន​ស្បែក​ជើង​ប៉ា​តា​មួយ​គូរ​ជា​ការ​ស្រេច។ ​យើង​អាច​ ប្រើ​ឱកាស​នេះ​ជួប​ជជែក​ជាមួយ​មិត្តភ័ក្ដិ​នៅ​ពេល​កំពុង​រត់។ សូម​ប្រយ័ត្ន​ចំពោះ​​ការ​ដកដង្ហើម​ ដោយ​ចៀសវាង​ដក​ដង្ហើម​ត្រហេបត្រហប​។ មាន​ក្រុមហ៊ុន​ជាច្រើន​ជួយ​ធ្វើ​អោយ​ប្រាកដ​ថា​ការ​រត់​កម្សាន្ត​តិចៗ​កាន់តែ​ធ្វើ​អោយ​មាន​អត្ថន័យ។

អត្ថបទពាក់ព័ន្ធ៖

ប្រែ​ក្លាយ​ការងារ​ប្រចាំ​ថ្ងៃ​ទៅ​ជា​ការ​ហាត់​ប្រាណ

ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា​ការ​ធ្វើ​សកម្មភាព​រាងកាយ​បែប​ណា​ក៏ដោយ​ឲ្យ​បាន​មួយ​ថ្ងៃ​៣០ នាទី​ចំនួន​ថ្ងៃ/សប្ដាហ៍​អាច​បន្ថយ​ហានិភ័យ​ពី​ការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​បាន​ដល់២៨%ហើយ​បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​បេះដូង​ដល់​ទៅ​២០%។ លទ្ធផល​នេះ​រួមបញ្ចូល​ទាំង​ធ្វើ​ការងារ​ផ្ទះ​និង​ការងារ​ក្នុង​សួន​ដំណាំ។ ដូច្នេះ​ចូរ​ធ្វើ​ចលនា​ជុំវិញ​ផ្ទះ​អោយ​កាន់​តែ​ច្រើន​ហើយ​រីករាយ​នឹង​ការងារ​ប្រចាំថ្ងៃ​ដែល​យើង​កំពុង​ធ្វើ​ព្រោះ​វា​ផ្ដល់​សុខភាព​ដល់​យើង​ទាំងអស់​គ្នា។

មាន​វិធី​ជាច្រើន​ជួយ​ឱ្យ​យើង​រស់នៅ​មាន​សុខភាព​ល្អ​រាងកាយ​សមសួន​មិន​ធាត់​ពេក​មិន​ស្គម​ពេក ​ដោយ​គ្រាន់​តែ​ចាប់ផ្ដើម​ពី​អ្វី​មួយ​ដែល​យើង​អាច​ធ្វើ​បាន​ ដូចជា​ធ្វើ​កន្លែង​ហាត់ប្រាណ​សម្រាប់​មនុស្ស​ដែល​យើង​យក​ចិត្ត​ទុកដាក់​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​រីករាយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gallotta, M. C., Emerenziani, G. P., Monteiro, M. D., Iasevoli, L., Iazzoni, S., Baldari, C., & Guidetti, L. (2015). Psychophysical Benefits of Rock-Climbing Activity. Perceptual and Motor Skills, 121(3), 675-689

Luttenberger, K., Stelzer, E., Först, S., Schopper, M., Kornhuber, J., & Book, S. (2015). Indoor rock climbing (bouldering) as a new treatment for depression: study design of a waitlist-controlled randomized group pilot study and the first results. BMC Psychiatry, 15

Mazzoni, E. R., Purves, P. L., Southward, J., Rhodes, R. E., & Temple, V. A. (2009). Effect of Indoor Wall Climbing on Self-Efficacy And Self-Perceptions of Children With Special Needs. Adapted Physical Activity Quarterly, 26(3), 259-273

Nicol Culos Reed, S., Stephenson, L. , Doyle Baker, P.K. & Dickinson, J.A. (2005). Mall Walking as a Physical Activity Option: Results of a Pilot Project. Canadian Journal on Aging / La Revue canadienne du vieillissement 27(1):81-7

Owen, N., Healy, G.N., Matthews, C.E.& Dunstan, D.W. (2010). Too much sitting: the population health science sedentary behavior. Exerc. Sport Sci. Rev., Vol. 38, No. 3, pp. 105-113

Scott A. L. et. al (2017). The effect of physical activity on mortality and cardiovascular disease in 130 000 people from 17 high-income, middle-income, and low-income countries: the PURE study. The Lancet Articles; Volume 390, ISSUE 10113, P2643-2654

Steinberg, R. D. (2011). Mindfulness, psychological well-being, and rock climbing: An exploration of mindfulness in rock climbers and the potential for psychological benefit (unpublished doctoral dissertation). The Wright Institute, CA

កំណែ​ប្រែបច្ចុប្បន្ន

03/06/2021

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហាត់ប្រាណជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ CHIN Ven · កែ Jun 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម