រាងកាយឈឺចុកចាប់ ស្រៀវស្រាញស្បែក អាចជាសញ្ញាទូទៅមួយរបស់ជំងឺផ្ដាសាយធំ។ ប៉ុន្តែ បើយើងឈឺចុកចាប់ពេញរាងកាយ ដោយមិនមានអាការៈក្ដៅខ្លួនទេនោះ អាការៈឈឺចាប់រាងកាយអាចបណ្ដាលមកពីហេតុផលសាមញ្ញៗ ខ្លះជាទម្លាប់អាក្រក់របស់យើង។
រាងកាយឈឺចុកចាប់ ស្រៀវស្រាញស្បែក អាចជាសញ្ញាទូទៅមួយរបស់ជំងឺផ្ដាសាយធំ។ ប៉ុន្តែ បើយើងឈឺចុកចាប់ពេញរាងកាយ ដោយមិនមានអាការៈក្ដៅខ្លួនទេនោះ អាការៈឈឺចាប់រាងកាយអាចបណ្ដាលមកពីហេតុផលសាមញ្ញៗ ខ្លះជាទម្លាប់អាក្រក់របស់យើង។

១.ស្រ្តេស៖ បញ្ហាស្ត្រេសអាចបណ្ដាលឲ្យយើងមានអារម្មណ៍ថាឈឺខ្លួន ពិសេសត្រង់ក ខ្នង ស្មា ពោះ និងជើង។ ការឈឺខ្លួនដោយសារស្ត្រេស ខុសពីការឈឺខ្លួនបង្កឡើងដោយជំងឺ ដែលការឈឺខ្លួនដោយជំងឺកើតឡើងសព្វរាងកាយ ឈឺពិបាកទ្រាំរយៈពេលខ្លី។
២. គេងមិនគ្រប់គ្រាន់៖ ការគេងចាំបាច់ដល់រាងកាយ ដើម្បីផលិតកោសិកាថ្មី និងជួសជុលកោសិកាចាស់ៗឡើងវិញ។ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់ផលិតភាពកោសិកា ជាហេតុបណ្ដាលឲ្យយើងមានអារម្មណ៍ឈឺឆ្អឹងឆ្អែង និងអស់កម្លាំង។
៣. ជំងឺអស់កម្លាំងរ៉ាំរ៉ៃ៖ ការឈឺចុកចាប់កើតមានជាទូទៅចំពោះបុគ្គលដែលមានអាការៈអស់កម្លាំងរ៉ាំរ៉ៃ។ ជំងឺអស់កម្លាំងរ៉ាំរ៉ៃ ធ្វើឲ្យយើងហត់ ខ្សោយអស់កម្លាំង និងងងុយគេង រំខានដល់ការរស់នៅប្រចាំរបស់យើង។
៤. ខ្វះជាតិទឹក៖ ការខ្វះជាតិទឹក កាត់បន្ថយសមត្ថភាពរាងកាយ ដើម្បីកម្ចាត់គីមីបង្កការរលាកចេញពីជាលិកាក្នុងរាងកាយ បណ្ដាលឲ្យឈឺចុកចាប់ និងស្រៀវស្រាញ។
៥. ខ្វះសារធាតុចិញ្ចឹម៖ កង្វះជាតិអាហារូបត្ថម្ភមួយចំនួនក៏អាចបណ្ដាលឲ្យរាងកាយឈឺចុកចាប់បានដែរ ពិសេសកង្វះវីតាមីន D ប៉ូតាស្យូម កាល់ស្យូម និងជាតិដែក។
ប្រសិនបើរាងកាយយើងមានភាពឈឺចុកចាប់ ឬស្រៀវស្រាញខ្លាំងពិបាកទ្រាំ លើសពី២-៣ថ្ងៃ និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ នោះយើងគួរតែទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យរកហេតុផលឲ្យបានច្បាស់។
![]()
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.insider.com/body-aches-no-fever
My muscles feel sore, weak and tired. Should I see a doctor?
https://www.prevention.com/health/a22586222/body-aches-causes/
កំណែប្រែបច្ចុប្បន្ន
24/06/2021
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ