ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិកបានរាយការណ៍ថាវ៉ាក់សាំងប្រឆាំងវីរុស COVID-19 ដំបូងគេរបស់ខ្លួន អាចជួយប្រព័ន្ធភាពស៊ាំមនុស្សឲ្យប្រឆាំងវីរុសកូវីដ១៩បាន។
សារព័ត៌មCNN ចុះផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា នេះថា ក្រុមហ៊ុន Moderna បានចាប់ផ្ដើមតេស្ដវ៉ាក់សាំងនេះលើកដំបូងទៅលើមនុស្សដែលមានឈ្មោះថា mRNA-1273។ វ៉ាក់សាំងនេះគឺមានផ្នែកតូចមួយនៃហ្សេនរបស់វីរុសកូរ៉ូណា។ វ៉ាក់សាំងនេះមិនបង្កការឆ្លង ឬរោគសញ្ញាទៅលើអ្នកចាក់ទេ ប៉ុន្តែអាចភ្ញោចឲ្យប្រព័ន្ធភាពស៊ាំឲ្យប្រឆាំងនឹងវីរុសបាន។
ការធ្វើតេស្ដលើវ៉ាក់សាំងនេះមានមនុស្សចូលរួម៤៥នាក់ដោយបែងចែកជាបីក្រុម។ ក្រុមទី១គឺទទួលបានវ៉ាក់សាំងក្នុងកម្រិតតិច។ ក្រុមទី២ទទួលបានកម្រិតមធ្យម និងក្រុមទី៣ទទួលបានកម្រិតច្រើន ប៉ុន្តែក្រុមទី៣ដែលទទួលបានវ៉ាក់សាំងក្នុងកម្រិតច្រើនមានទទួលរងផលប៉ះពាល់មួយចំនួន។
ក្រុមហ៊ុន Moderna បានលើកឡើងថាទោះបីអ្នកទទួលបានកម្រិតវ៉ាក់សាំងតិចក៏មានអង់ទីករស្មើនឹងអ្នកជំងឺដែលជាពី COVID-19ដែរ។ សម្រាប់ក្រុមទី២វិញគឺមានអង់ទីករច្រើនជាងអ្នកជំងឺជាសះស្បើយពី COVID-19។
អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុនបានធ្វើតេស្ដរកអង់ទីករនៅលើអ្នកស្ម័គ្រចិត្ត៨នាក់ដំបូងដែលបានចាក់វ៉ាក់សាំង និងឃើញថាអ្នកទាំងនោះមានអង់ទីករ ហើយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំក៏មានលក្ខណៈស្រដៀងនឹងអ្នកឆ្លងវីរុសដែរ។
ការធ្វើតេស្ដនេះគឺស្ថិតនៅក្នុងដំណាក់កាលទី១នៅឡើយ ដែលជាការតេស្ដមើលពីសុវត្ថិភាពរបស់វ៉ាក់សាំង។ ប៉ុន្តែការពិសោធន៍លើសត្វកណ្តុរបានបង្ហាញថាវ៉ាក់សាំងនេះអាចការពារមិនឲ្យវីរុសបំបែកខ្លួននៅក្នុងសួតបាន។ ទិន្នន័យពីការសិក្សានេះបញ្ជាក់ថាវ៉ាក់សាំង mRNA-1273 មានសក្ដានុពលក្នុងការពារជំងឺ COVID-19។
ក្រុមហ៊ុន Moderna ក៏បានសង្ឃឹមអាចនឹងចាប់ផ្ដើមការតេស្ដមានទំហំជាងនេះនៅខែកក្កដានេះ និងអាចពិនិត្យទៅលើការផលិតវ៉ាក់សាំងនេះក្នុងបរិមាណច្រើន។
អត្ថបទពាក់ព័ន្ធ៖
- អ្នកស្រាវជ្រាវរកឃើញមូលហេតុប្រុសៗឆ្លងវីរុស COVID-19 ច្រើន និងងាយស្លាប់ជាងស្រីៗ
- កូរ៉េខាងត្បូង៖ ការរកឃើញករណីលាប់ជាថ្មីនៃ COVID-19 អាចមកពីបញ្ហាឧបករណ៍តេស្ត
- វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើម តែមានច្រើនជាងនេះទៅទៀត
- ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមានប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19
- វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើម តែមានច្រើនជាងនេះទៅទៀត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]