ការសិក្សាមួយទើបចេញផ្សាយក្នុងខែកញ្ញានេះបានបង្ហាញថាអង្ករសមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម នេះមានន័យថាអ្នកញ៉ាំបាយច្រើនក្នុងមួយថ្ងៃៗគឺមានហានិភ័យកើតជំងឺទឹកនោមផ្អែម។
ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ McMaster របស់កាណាដា និងវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខភាពចំនួនពីរផ្សេងទៀត បានសិក្សាទៅលើអ្នកចូលរួមចំនួន១៣ម៉ឺននាក់ ដោយអ្នកចូលរួមមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ក្នុងរយៈពេល១០ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- អាកាសធាតុក្ដៅញ៉ាំអាហារហឹរមានប្រយោជន៍ដល់រាងកាយ
- បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន
- ទឹកដូង និងផ្លែឈើប៉ុន្មានមុខនេះស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹកបានយ៉ាងងាយ
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
- ឧស្សាហ៍ងងុយខ្លាំងក្រោយបាយថ្ងៃត្រង់ អាចសាកដោះស្រាយតាមតិចនិកទាំងនេះបាន
ការសិក្សានេះបានរកឃើញថាអ្នកញ៉ាំបាយ (អង្ករស)ច្រើនជាង៤៥០ក្រាមក្នុងមួយថ្ងៃ គឺប្រឈមមុខកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ អ្នកចូលរូមចំនួន៦ ០០០នាក់ ដែលពេលដំបូងមិនមានជំងឺទឹកនោមផ្អែមនោះ បានវិវត្តទៅជាកើតជំងឺនេះ ដោយសារតែបរិមាណបាយដែលពួកគាត់បានញ៉ាំ។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ជាតិកាបូអ៊ីដ្រាតនៅក្នុងអង្ករសគឺមានសន្ទស្សន៍ជាតិស្ករខ្ពស់ ដែលបានរួមចំណែកធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងរបបអាហារកើនឡើងដែរ។ ការសិក្សានេះបានរកឃើញទៀតថាអង្ករស មិនត្រឹមតែមានទំនាក់ទំនងនឹងហានិភ័យជំងឺទឺកនោមផ្អែមទេ តែក៏ធ្វើឲ្យយើងប្រឈមនឹងបញ្ហា metabolic syndrome (បណ្ដុំនៃកត្តាប្រឈមធ្វើឲ្យកើតជំងឺបេះដូង) រួមមានដូចជាការកើនឡើង triglyceride(ខ្លាញ់អាក្រក់ក្នុងសរសៃឈាម) និងការធ្លាក់ចុះនៃខ្លាញ់ល្អ។
បើតាមក្រុមអ្នកស្រាវជ្រាវយើងគួរញ៉ាំបាយក្នុងបរិមាណសមល្មម និងជាមួយបន្លែ ឬសាឡាដឲ្យបានច្រើនដែរ ដើម្បីបំពេញជាតិសសៃរ និងប្រូតេអ៊ីនដែលរាងកាយត្រូវការ។
[embed-health-tool-bmi]