backup og meta

ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ

ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ

បុរស​វ័យ ៥៧ឆ្នាំម្នាក់ មាន​ជំងឺ​​ប្រែប្រួល​កម្ដៅ​បេះដូង​ដែលទាមទារ​ការព្យាបាល ហើយ​​ការវះកាត់​ផ្លាស់ប្ដូរ​​ដាក់​បេះដូង​ជ្រូក​ជា​ជម្រើស​តែ​មួយ​គត់​នាពេល​បច្ចុប្បន្ន។ ជា​លទ្ធផល​ដ៏​អំណរ ក្រោយ​ការ​វះកាត់​ ៣ថ្ងៃ ស្ថានភាព​សុខភាព​បុរស​​អាមេរិក​ខាងលើ​មិនមាន​បញ្ហា ប៉ុន្តែ​ស្ថិត​ក្នុង​ការ​តាមដានក្នុង​កម្រិត​ខ្ពស់​បំផុត ដែលទើបប្រកាស​មុន​នេះ​ប៉ុន្មានម៉ោង។

ផ្ដល់​បទសម្ភាសន៍​មុន​វះកាត់​បុរស​ចំណាស់ David Bennett ប្រាប់​CNN ថា “នេះ​ជា​ជម្រើស​ចុងក្រោយ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មិនទាន់ចង់ស្លាប់ទេ … អ៊ីចឹង​មាន​តែ​ប្រថុយ​ធ្វើ ឬ​សុខចិត្តដេក​ស្លាប់…”។

ទោះ​ជា​ការ​វះកាត់​ទទួល​បាន​ជោគជ័យ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុមគ្រូពេទ្យ​នៅ​បន្ត​យក​ចិត្ត​ទុកដាក់​តាមដាន​សុខភាព​របស់​ បុរស​ដំបូង​បង្អស់​លើ​លោក​ក្នុង​ការ​ផ្លាស់ប្ដូរ​អវយវៈ​របស់​ជ្រូក​ច្រើន​សប្ដាហ៍​ទៀត លើ​បញ្ហា “ប្រព័ន្ធភាពស៊ាំ” ឬ​”បញ្ហា​ដែល​អាច​កើត​មាន​ផ្សេងទៀត” ពីព្រោះ​ថា​ដំណើរការ​នៃ​ការ​វះកាត់​នេះ មិនមែន​ដាក់​បេះដូងជ្រូក​ចូលរាងកាយ​ជំនួសឆៅៗទេ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិសោធន៍​និង​បាន​ដក​ហ្សែន​មួយចំនួន​ពី​បេះដូង​ជ្រូក​ចេញ ដើម្បី​បន្ស៊ាំ​ឲ្យ​ស្គាល់ហ្សែន​ក្នុង​​រាងកាយ​មនុស្ស​ដើម្បី​ដំណើរការ​បាន។

រង្វាស់សុខភាព BMR គណនាពីបរិមាណកាឡូរីដែលត្រូវញ៉ាំក្នុងមួយថ្ងៃៗ

លាយឡំ​នឹង​លទ្ធផល​វិជ្ជមាន យ៉ាងណា​មិញ​លោកសាស្ត្រាចារ្យ​ជីវសាស្ត្រ Art Caplan ប្រចាំ​សាកលវិទ្យាល័យ​ញីវយ៉ក​បាន​សម្ដែង​ក្ដីសាទរ​ក្នុង​ដំណើរការ​វះកាត់​របស់ Bennett “យើង​មិន​ទាន់​ធានា​ថា គាត់​មិន​អាច​ស្លាប់​ពី​ការ​វះកាត់​នេះ​នៅឡើយ​ទេ ម្យ៉ាង​សុខភាព​រាងកាយ​របស់​គាត់​អាច​ថា​ម៉ាំមួន​ល្អ​ច្រើន​ខែ​មុន​វះកាត់។ ដូច្នេះ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​លឿន​ពេក​ថា ការ​វះកាត់​នេះ​ជោគជ័យ​ទាំង​ស្រុង​បាន​នៅ​ឡើយ​ទេ”។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ២០២១​កន្លង​ទៅ ការ​វះកាត់សាកល្បង​ប្ដូរ​ក្រលៀន​ជ្រូក​នៅ​ញីវយ៉ក​ដូចគ្នា ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ក្ដីសង្ឃឹមខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អវៈយវៈ​ជ្រូក​មិន​ថា ក្រលៀន បេះដូង និង​ផ្នែក​ផ្សេង​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​ការ​បរិច្ចាគ ឬ​គ្រឿង​បន្លាស់​រាងកាយ​មនុស្ស​ទៅ​មនុស្ស​មិន​មែន​ជា​រឿង​បើកចំហ ឬ​ជា​រឿង​ខុសច្បាប់(អាច​ជួញដូរ)។

តួលេខ​ពី​រដ្ឋបាលសុខាភិបាល​​អាមេរិក​ផ្នែក​បរិច្ចាគ​អវៈយវៈ​បាន​ចង្អុល​បង្ហាញ​ថា អ្នក​ជំងឺ​ហោចណាស់ ១៧នាក់​ស្លាប់​រាល់​ថ្ងៃ ពី​ក្នុង​ចំណោម​បណ្ដា​អ្នក​ជំងឺ​១០៦ ៦៥៧នាក់ ​ដែល​ដេក​រង់ចាំ​អវៈយវៈ​ផ្លាស់ប្ដូរ​ពី​ការ​បរិច្ចាគ។

ចាំមើល៍​ថា​តើ​ស្ថានភាព​សុខភាព​របស់​ David Bennett ​អាច​វិវត្តន៍​ទៅ​ធម្មតា (ជាសះស្បើយ) ​ពី​ជំងឺ​បេះដូង ឬ​អាច​មាន​បញ្ហា​ណាមួយ​កើត​ឡើង​អំឡុង​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ។ នេះ​អាច​ជា​ដំណឹង​ល្អសម្រាប់អ្នកជំងឺ​ជុំវិញ​ពិភពលោក​ដែលទាមទារ​ការ​វះកាត់​ប្ដូរ​ផ្នែក​ណាមួយ​ជាចាំបាច់ ដើម្បី​សុខភាព​ត្រឡប់​ទៅ​ល្អ​ប្រក្រតីវិញជាធម្មតាបាន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

In a medical first, a man with terminal heart disease gets a transplant of genetically modified pig heart

https://edition.cnn.com/2022/01/10/health/genetically-modified-pig-heart-transplant/index.html

https://www.washingtonpost.com/science/2022/01/11/pig-heart-transplant-genetically-modified/

 

កំណែ​ប្រែបច្ចុប្បន្ន

11/01/2022

អត្ថបទ​ដោយ ជីព ចិត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វះកាត់សម្រាលកូនប៉ុន្មានថ្ងៃ ទើបមុខរបួសជាសះស្បើយ?

គ្រូពេទ្យជំនាញថា វះកាត់បង្រួមប្រដាប់ភេទទាល់តែស្ត្រីស្ថិតក្នុងស្ថានភាពទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ជីព ចិត្ត · កែ Jan 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម