backup og meta

អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង

អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង

គ្នា​យើង ចង់​ថែ​រាង រក្សា​ទម្ងន់ សម្រេចចិត្ត​មិនញ៉ាំអាហារពេលព្រឹក ឬ​គ្នាយើង​រវល់​ខ្លាំង​ញ៉ាំ​មិន​ទៀត​ទាត់ ប្រយ័ត្ន​ខ្លួន​ទៅ គួរ​កែទម្លាប់ឡើងវិញ ព្រោះការសិក្សា​មួយ ទើបចេញផ្សាយ​ដើមសប្ដាហ៍​នេះ បញ្ជាក់​ថា មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក ពាក់ព័ន្ធហានិភ័យស្លាប់​ដោយ​សារ​ជំងឺ​សសៃឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។

ករណី​សិក្សា​ថ្មី​នេះ ចេញផ្សាយ​លើ​ព្រឹត្តិប័ត្រ របស់​សាកលវិទ្យាអាមេរិក​ ផ្នែក​ជំងឺបេះដូង កាលពី​ថ្ងៃ​ទី ២២ ខែ​មេសា ២០១៩។ លោកសាស្ត្រាចារ្យ Wei Bao ​មក​ពី​​សាកលវិទ្យាល័យ Lowa របស់​អាមេរិក បញ្ជាក់​ថា ក្រៅពីកត្តា​​អាយុ ភេទ ពូជសាសន៍ ស្ថានភាព​សេដ្ឋកិច្ច របប​អាហារ ទម្លាប់រស់នៅ ទម្ងន់ និង​ស្ថានភាព​ជំងឺ ការសិក្សាថែម​​រកឃើញ​ថា គ្នា​យើង​មិន​ញ៉ាំ​អាហារពេលព្រឹក មានហានិភ័យ កើតជំងឺ​សរសៃ​ឈាមបេះដូង ៨៧% ខ្ពស់ជាង​អ្នកញ៉ាំ​អាហារពេល​ព្រឹក​រាល់​ថ្ងៃ។

ការសិក្សា​នេះ ធ្វើឡើង​ដោយប្រើប្រាស់​ទិន្នន័យស្ទង់មតិ​ពលរដ្ឋ​អាមេរិក ពី​ឆ្នាំ ១៩៨៨-១៩៩៤ អាយុចាប់ពី ៤០-៧៥​ ឆ្នាំ ដោយ​សរុប​ចំនួន ៦.៥៥០​នាក់។

អ្នកសិក្សា ក៏​បាន​ធ្វើ​ការ​ពិនិត្យ​ស៊ីជម្រៅបន្ថែម​ទៀត ពាក់​ព័ន្ធថាតើ​មនុស្ស​ម្នាក់​ញ៉ាំអាហារ​ពេលព្រឹក​ញឹកញាប់​ប៉ុនណា? ក៏​ដូច​ជា​អត្រាស្លាប់ ដោយ​សារ​​​ជំងឺ​សរសៃឈាម​បេះដូង។ ជាលទ្ធ​ផល បង្ហាញ​ថា ធម្មតា​អ្នក​មិន​ញ៉ាំ​អាហារពេលព្រឹកមាន ៥,១% អ្នកកម្រ​ញ៉ាំ​អាហារពេលព្រឹក មាន ១០,៩% ​ញ៉ាំ​​មិន​ទៀង​ទាត់មាន ២៥% និង​អ្នកញ៉ាំអាហារ​ពេលព្រឹក​រាល់ថ្ងៃមាន ៥៩%។

សាស្ត្រាចារ្យ Wei Bao ​លើក​ឡើង​ថា អាហារ​ពេល​ព្រឹក​ ត្រូវ​គេជឿថាជា​របប​អាហារប្រចាំ​ថ្ងៃ​​សំខាន់​បំផុតសម្រាប់យើង បើ​ទោះ​ជា​មិន​មាន​ភស្តុតាង​បញ្ជាក់​ច្បាស់​ក៏​ដោយ។ លោក​ថា ការសិក្សា​នេះ គឺដើម្បី​គាំទ្រ​ទៅ​ដល់​គុណ​ប្រយោជន៍​របស់​អាហារ​ពេល​ព្រឹក អាច​កត្តា​បន្ថយ​កត្តា​ប្រឈម​ជំងឺ​ជាច្រើន​ដូច​ជា បញ្ហា​តម្រងនោម ទឹកនោម​ផ្អែម និងពពួកជំងឺ​ខ្លាញ់​ជាច្រើន ដែល​សុទ្ធ​សឹង​ជាភ្នាក់​ងារ​បង្ក​ទៅ​ជា ជំងឺ​សរសៃឈាម​បេះដូង

អត់ញ៉ាំអាហារពេលព្រឹក ប្រយ័ត្ន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង

យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​អង្គ​ការ​សុខ​ភាពពិភពលោក គិត​ត្រឹម​ឆ្នាំ ២០១៦ អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​សរសៃឈាម​បេះ​ដូងជុំវិញ​ពិភពលោក គឺ​មាន​ដល់ទៅ ១៥,២ លាននាក់។

អត្ថបទពាក់ព័ន្ធ៖

ការសិក្សា រកឃើញ​ថា បើធៀប​ជាមួយ​អ្នកញ៉ាំ​អាហារពេលព្រឹក​រាល់​ថ្ងៃ អ្នកមិនញ៉ាំ​អាហារ​ពេលព្រឹក មាន​ហានិភ័យ​ខ្ពស់​ស្លាប់ដោយ​ជំងឺបេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាមខួរក្បាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/04/22/health/skipping-breakfast-cardiovascular-death-study/index.html

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម