មួយរយៈនេះ ទៅណាមកណា មានតែអ្នករអ៊ូរទាំរឿងក្តៅខ្លាំង ហើយបើដាច់ភ្លើងយប់ទៀត មិនបាច់ថ្លែងទេ ម្នាក់ៗព្រឹកឡើងក្រោកទៅធ្វើការ ភ្នែកឡើងរូង មុខឡើងស្លក់ មិនបាច់សួរក៏ដឹង ច្បាស់ជាគេងមិនគ្រប់ គេងមិនលក់ហើយ។ មិនមែនលេងសើចទេណា អាកាសធាតុក្តៅខ្លាំងបែបនេះ អាចប៉ះពាល់សុខភាពយើងបាន “Hello គ្រូពេទ្យ” នឹងប្រាប់ពីផលប៉ះពាល់ អ្នកណាខ្លះងាយរងគ្រោះ ក៏ដូចជាវិធីការពារឲ្យគ្នាយើងដឹង។
១- ផលប៉ះពាល់សុខភាពពីរលកកម្តៅ
– បេប៊ី និងក្មេងៗ៖
សម្រាប់បេប៊ី និងក្មេងៗ សុខភាពចុះខ្សោយលឿន និងពិបាកកត់សម្គាល់ ហេតុនេះពេលបេប៊ី និងក្មេងៗ បង្ហាញរោគសញ្ញាទាំងនេះ ម៉ាក់ប៉ា ចាំបាច់នាំកូនៗ ទៅជួបពេទ្យភ្លាម។
សម្រាប់មនុស្សពេញវ័យ បើរោគសញ្ញាកើតឡើង ក្នុងរយៈពេល ២ម៉ោង ចាំបាច់ត្រូវទៅពេទ្យ។

២- កត្ដាប្រឈមខ្លាំង
– នៅពេលមានខ្យល់តិចតួច ឬគ្មានខ្យល់ទាល់តែសោះ
– នៅពេលមានរលកកម្ដៅកើតឡើង ហើយរាងកាយមនុស្ស មិនអាចសម្របនឹងកម្ដៅ
– ទីក្រុង ជាកន្លែងមានសីតុណ្ហភាពខ្ពស់ជាងជនបទ
៣- ក្រុមមនុស្សងាយរងគ្រោះ
– បេប៊ី និងក្មេងៗ អាយុតិចជាង ៥ឆ្នាំ
– មនុស្សចាស់
– រស់នៅម្នាក់ឯង
– មានជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពផ្លូវចិត្ត
– ប្រើប្រាស់ថ្នាំញឿន ឬផឹកគ្រឿងស្រវឹង
– ធ្វើការនៅក្រោមកម្ដៅថ្ងៃ រយៈពេលយូរ
– ធ្វើការនៅមុខកម្ដៅភ្លើង
– គ្មានឧបករណ៍បញ្ចុះកម្ដៅ ឬម៉ាស៊ីនត្រជាក់

៤- វិធីការពារផលប៉ះពាល់ពីរលកកម្តៅ
– បេប៊ី និងក្មេងៗ៖
- រក្សាជាតិទឹកក្នុងខ្លួន ដោយឲ្យអូនៗ ញ៉ាំទឹក ១កែវ រៀងរាល់ ២០នាទី និងបំបៅដោះបេប៊ីឲ្យញឹកញ៉ាប់
- ជូតខ្លួនដោយកន្សែងត្រជាក់ឲ្យបានច្រើនដងក្នុងមួយថ្ងៃ
- ការពារពីកម្ដៅ ដូចជា ស្លៀកពាក់ស្រាលៗ ពាក់មួក កុំទុកក្មេងៗឲ្យនៅក្នុងបន្ទប់ ឬរថយន្តម្នាក់ឯង
- កម្រិតផលប៉ះពាល់កម្ដៅ ដូចជា កម្រិតការចេញទៅខាងក្រៅ និងកម្រិតសកម្មភាពរាងកាយ សម្រាប់ក្មេងៗ។