មិនថា នៅស្រុកខ្មែរយើង ឬនៅបរទេសទេ ឱសថបុរាណ បានជួយព្យាបាលអ្នកជំងឺជាច្រើន មុនការរីកចម្រើនផ្នែកវេជ្ជសាស្ត្រដូចសព្វថ្ងៃនេះ។ តែនៅឥណ្ឌា ឱសថបុរាណ ហាក់នៅមានឥទ្ធិពលខ្លាំង នាតំបន់ខ្លះ ជាក់ស្ដែងនៅខែមិថុនានេះ ពលរដ្ឋឥណ្ឌារាប់ពាន់នាក់ បានលេបកូនត្រីទាំងរស់ ព្រោះជឿថា អាចព្យាបាលជំងឺហឺត និងផ្លូវដង្ហើម។
នៅដើមខែមិថុនានេះ អ្នកជំងឺហឺតរាប់ពាន់នាក់ ដែលមកពីគ្រប់ទិសទី នៃប្រទេសឥណ្ឌា បានប្រមូលផ្ដុំគ្នា នៅក្រុង Hyderabad នៃរដ្ឋ Talangana ដើម្បីទទួលការព្យាបាលជំងឺហឺត និងផ្លូវដង្ហើម ពីគ្រួសារ Bathini Goud ដែលមានរូបមន្តឱសថបុរាណតជំនាន់។ គ្រួសារ Bathini Goud បានយកកំបោរថ្នាំ លាបជាមួយកូនត្រីនៅរស់ ហើយញាត់បញ្ចូលទៅក្នុងមាត់របស់អ្នកជំងឺ ទាំងចាស់ ទាំងក្មេង ដែលជឿថា អាចព្យាបាលជំងឺហឺត។
កូនត្រី ដែលគ្រូឱសថបុរាណ ញាត់បញ្ចូលក្នុងមាត់អ្នកជំងឺ ជាប្រភេទកូនត្រីរ៉ស់ និងត្រីសាឌីន មានប្រវែង ប្រមាណ ៣សង់ទីម៉ែត្រ។ គួរបញ្ជាក់ថា គ្រួសារ Bathini Goud បានប្រើការព្យាបាលរបៀបនេះ លើអ្នកជំងឺហឺត និងផ្លូវដង្ហើម ជារៀងរាល់ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាប់ត្រូវជំងឺហឺតធ្វើទុកធ្ងន់ធ្ងរភ្លាមៗអត់? បើមាន នេះវិធីដោះស្រាយ
- កើតហឺត អាចប៉ះពាល់រឿងរួមភេទកម្រិតណា?
មធ្យោបាយព្យាបាលជំងឺហឺតរបៀបនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ១៨៤៥ ពោលមានរយៈពេល ១៧៤ឆ្នាំហើយ គិតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០១៩ នេះ ពិធីព្យាបាលអ្នកជំងឺទ្រង់ទ្រាយធំបែបនេះ មានការជួយរៀបចំពីអាជ្ញាធរក្នុងតំបន់ទៀត។ ជាមួយគ្នានេះ ក៏មានមន្ត្រីសុខាភិបាលក្នុងតំបន់ នៅប្រចាំការក្នុងទីតាំងព្យាបាលផងដែរ ដើម្បីជួយដល់អ្នកជំងឺ ក្នុងករណីចាំបាច់។
[embed-health-tool-bmi]