មនុស្សស្រី ពេលកាន់តែចាស់ទៅ ចំណង់ផ្លូវភេទក៏កាន់តែធ្លាក់ចុះខ្លាំង ដែលនេះមិនមែនដោយសារត្រឹមតែកត្ដាជីវសាស្ត្រប៉ុណ្ណោះទេ វាក៏បណ្ដាលមកពីកត្ដាចិត្តសាស្ត្រផងដែរ។
ការសិក្សារកឃើញថា កត្ដាដែលធ្វើឲ្យចំណង់ផ្លូវភេទស្រីៗពេលចាស់ទៅ កាន់តែតិច ដោយសារការកង្វល់លើរូបរាងកាយ ទំនុកចិត្ត ស្ត្រេស ការផ្លាស់ប្ដូរអារម្មណ៍ និងបញ្ហាទំនាក់ទំនង។ ការសិក្សាពីមុនរកឃើញថា កត្ដាជីវសាស្ត្រ បានកាត់បន្ថយសកម្មភាពផ្លូវភេទរបស់ស្រីៗ ដូចជាបញ្ហាអំឡុងពេលមករដូវ (Hot Flashes) ស្ងួតទ្វារមាស និងការឈឺចាប់ពេលមករដូវ (Painful Intercourse)។
សម្រាប់ការសិក្សាថ្មីនេះ បានធ្វើឡើងលើស្ត្រីក្រោយអស់រដូវ ជិត ៤.៥០០នាក់ ដោយពាក់កណ្ដាលនៃស្រ្តីចូលរួមក្នុងការសិក្សានេះ ពីមុនមានសកម្មភាពផ្លូវភេទសកម្ម បន្ទាប់មកបានធ្លាក់ចុះជាបន្ដបន្ទាប់។
មូលហេតុសំខាន់នៃការធ្លាក់ចុះសកម្មភាពផ្លូវភេទរបស់ស្រ្តី ដោយសារស្ថានភាពសុខភាពរបស់ដៃគូ មុខងារផ្លូវភេទរបស់ដៃគូមិនដំណើរការ បញ្ហាសុខភាពរបស់ស្រ្តី និងរោគសញ្ញាអំឡុងពេលមករដូវ។
ចំណែកមូលហេតុរួមច្រើនបំផុត នៃការថមថយសកម្មភាពផ្លូវភេទរបស់ស្រ្តី ដោយសារបញ្ហាទំនាក់ទំនង ការរៀបចំ និងការយល់ឃើញចំពោះអាយុ។ ក្នុងការសិក្សា មានស្ត្រីតែ ៣%ប៉ុណ្ណោះ ឆ្លើយថា មានបទពិសោធន៍សកម្មភាពផ្លូវភេទវិជ្ជមាន និង ៦% ប្រើថ្នាំ ដើម្បីជួយដោះស្រាយបញ្ហាផ្លូវភេទ។
អត្ថបទពាក់ព័ន្ធ៖
- មានបញ្ហាផ្លូវភេទ ប្រើអាហារបំប៉នជួយបានអត់?
- អាហារបង្កើនអារម្មណ៍ផ្លូវភេទ មនុស្សភាគច្រើនមានជំនឿខ្លាំង
វេជ្ជបណ្ឌិត Stephanie Faubion ប្រធានសមាគម North American Menopause Society លើកឡើងថា បញ្ហាសុខភាពផ្លូវភេទ ជារឿងធម្មតាក្នុងចំណោមស្រ្តី ពេលពួកគេចាស់ទៅ ហើយកត្ដាដៃគូដើរតួនាទីសំខាន់ ក្នុងភាពរីករាយ និងសកម្មភាពផ្លូវភេទរបស់ស្រ្តី។ វេជ្ជបណ្ឌិតរូបនេះ បន្តថា បញ្ហាពេលមករដូវ ក៏ប៉ះពាល់ដល់មុខងារផ្លូវភេទដែរ តែស្រ្តីខ្លះ ស្វែងរកការព្យាបាល ដើម្បីដោះស្រាយបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]