សាស្ត្រាចារ្យ Ollie Jay មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Sydney របស់អូស្ត្រាលី បានរកឃើញថា ក្នុងស្ថានភាពក្តៅខ្លាំង កង្ហារអាចបង្កើនសីតុណ្ហភាពរាងកាយ និងចង្វាក់បេះដូង។ នេះមានន័យថា បេះដូងត្រូវធ្វើការបន្ថែមទៀត ដើម្បីរក្សាសម្ពាធឈាម ដោយសារពេលក្តៅ ឈាមបានជ្រាបទៅក្នុងស្បែក ដើម្បីជួយឲ្យត្រជាក់ ហើយបេះដូង ត្រូវលោតច្រើនដង/នាទី។
ដើម្បីកាន់តែច្បាស់ សាស្ត្រាចារ្យ Ollie Jay និងក្រុមការងារ បានធ្វើការសិក្សាមួយ លើបុរស ១២នាក់ ដោយឲ្យពួកគេ ស្ថិតក្រោមការប្រើប្រាស់កង្ហាររយៈពេល ២ម៉ោង។ បុរសទាំង ១២នាក់ ប្រើកង្ហារក្នុងស្ថានភាពក្តៅ ហើយស្ងួត និងក្តៅ ហើយសើម។ លទ្ធផល រកឃើញថា ការប្រើកង្ហារនៅក្នុងស្ថានភាពក្តៅ ហើយសើម កង្ហារជួយបន្ថយសីតុណ្ហភាពក្នុងខ្លួន និងចង្វាក់បេះដូង។ ចំណែកក្នុងស្ថានភាពក្តៅ ហើយស្ងួត កង្ហារបានបង្កើនសីតុណ្ហភាពក្នុងខ្លួន និងចង្វាក់បេះដូង និងធ្វើឲ្យអ្នកចូលរួមក្នុងការសិក្សា មានអារម្មណ៍កាន់តែក្តៅថែមទៀត។
អត្ថបទគួរអាន៖