backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្រើកង្ហារពេលក្តៅខ្លាំង អាចប៉ះពាល់ដល់ចង្វាក់បេះដូង និងកាន់តែក្តៅលើសដើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 03

ប្រើកង្ហារពេលក្តៅខ្លាំង អាចប៉ះពាល់ដល់ចង្វាក់បេះដូង និងកាន់តែក្តៅលើសដើម

អាកាសធាតុក្តៅ ប្រើ​កង្ហារ ដើម្បី​បន្ថយ​ភាព​ស្អុះស្អាប់ បង្កើន​បរិយាកាស និង​ខ្យល់​ត្រជាក់​ អាច​ជា​ទម្លាប់​ទៅ​ហើយ ប៉ុន្ដែ​ក្នុង​ស្ថានភាព​ខ្លះ ដូចជា ពេល​អាកាសធាតុ​ក្តៅខ្លាំង ហើយ​គ្មាន​សំណើម​នោះ  មធ្យោបាយនេះ​​ធ្វើ​ឲ្យយើង​កាន់តែ​ក្តៅជាងមុន ​ចង្វាក់បេះដូងលោត​កាន់​តែ​ញាប់ ឯ​​ឡើងសីតុណ្ហភាព​ក្នុង​ខ្លួនក៏​កាន់​តែ​ឡើង​(កាន់តែក្ដៅ)។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

គួរឲ្យ​ចាប់អារម្មណ៍ ដែល​មនុស្ស​នៅ​ក្នុង​ស្ថានភាព​ក្តៅ ហើយ​សើម ទទួល​អត្ថប្រយោជន៍​ពី​កង្ហារ ចំណែក​ក្នុង​ស្ថានភាព​ក្តៅ ហើយ​ស្ងួត កង្ហារ​រុញកម្តៅ​ថែមទៀត ទៅកាន់​អ្នកប្រើទៅវិញ។ នេះ​បើ​តាម​ការ​អះអាង និង​បញ្ជាក់​ពី​​ វេជ្ជបណ្ឌិត Matthew Levy នៅសាលាវេជ្ជសាស្ត្រ Johns Hopkins School of Medicine។

ប្រើកង្ហារ

ប្រើកង្ហារសាស្ត្រាចារ្យ Ollie Jay មកពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ Sydney របស់​អូស្ត្រាលី បាន​រកឃើញ​ថា ក្នុង​ស្ថានភាព​ក្តៅខ្លាំង កង្ហារ​អាច​បង្កើន​សីតុណ្ហភាព​រាងកាយ និង​ចង្វាក់បេះដូង។ នេះមានន័យ​ថា បេះដូង​ត្រូវធ្វើការ​បន្ថែម​ទៀត ដើម្បី​រក្សា​សម្ពាធឈាម ដោយសារ​ពេលក្តៅ ឈាម​បាន​ជ្រាប​ទៅ​ក្នុង​ស្បែក ដើម្បី​ជួយ​ឲ្យ​ត្រជាក់ ហើយបេះដូង ត្រូវលោតច្រើន​ដង/នាទី។

ដើម្បី​កាន់តែ​ច្បាស់ សាស្ត្រាចារ្យ Ollie Jay និង​ក្រុមការងារ បាន​ធ្វើការ​សិក្សា​មួយ លើ​បុរស ១២​នាក់ ដោយ​ឲ្យ​ពួកគេ ស្ថិតក្រោម​ការប្រើប្រាស់​កង្ហារ​រយៈពេល ២​ម៉ោង។ បុរសទាំង ១២​នាក់ ប្រើកង្ហារ​ក្នុង​ស្ថានភាព​ក្តៅ ហើយ​ស្ងួត និង​ក្តៅ ហើយ​សើម។ លទ្ធផល រកឃើញ​ថា ការប្រើ​កង្ហារ​នៅ​ក្នុង​ស្ថានភាព​ក្តៅ ហើយ​សើម កង្ហារ​ជួយ​បន្ថយ​សីតុណ្ហភាព​ក្នុង​ខ្លួន និង​ចង្វាក់បេះដូង។ ចំណែក​ក្នុង​ស្ថានភាព​ក្តៅ ហើយ​ស្ងួត កង្ហារ​បាន​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន និង​ចង្វាក់បេះដូង និង​ធ្វើឲ្យ​អ្នកចូលរួម​ក្នុង​ការសិក្សា មាន​អារម្មណ៍​កាន់តែ​ក្តៅថែម​ទៀត។

អត្ថបទគួរអាន៖

  • វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង
  • វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
  • វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
  • វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
  • ​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា
  • វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 03

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម