backup og meta

ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 12, 2020

    ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ

    អាកាស​ធាតុ​ចាប់ផ្ដើម​ក្ដៅបណ្ដើរៗ​ហើយ ដូចនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ឲ្យ​ដឹង​ថា រដូវ​នេះ​ពិតជា​ត្រូវ​ថែទាំ​សុខភាព​ឲ្យ​ល្អ ព្រោះ​បើ​ក្ដៅ​ខ្លាំង​អាច​បណ្ដាលឲ្យ​យើង​សន្លប់​បាន។

    លោក​បន្ត​ទៀត​ថា ករណី​សន្លប់​មកពី​មេឃ​ក្ដៅ​នេះ​អាច​មាន​ច្រើន​ទៀត​ផង ដោយសារ​ប្រជាជន​មាន​សុខភាព​ខ្សោយ​ច្រើន ជាពិសេស​ស្ត្រី​តែម្ដង។ ព្រោះតែការ​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ ផឹក​ទឹក​តិច អាហារ​មិន​សម្បូរ​ជីវជាតិ ឬ​ពពួក​អាហារ​ដែល​រឹតតែ​ផ្ដល់​កម្ដៅ​ដល់​រាងកាយ ​ដូចជា អាហារ​ហឹរ ក្ដៅ។

    អាកាសធាតុ​ក្ដៅ​កាត់​បន្ថយ​ជាតិ​ស្ករ ជាតិ​ទឹក​ច្រើន ដូចនេះ​នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ងាយ​សន្លប់ ហើយ​បូក​រួម​យើង​គិត ធ្វើ​សកម្មភាពផ្សេង​ៗ​ច្រើន ឬ​សូម្បីតែដកដង្ហើម​ក៏​ប្រើ​ថាមពល​ជាតិ​ស្ករ​ដែរ។ ប្រសិនបើ​យើង​ខ្សោយ​សម្ពាធ​ឈាម​ធ្លាក់​នៅ​ត្រឹម ៨០ mmhg ទៅ ៩០ mmhg អាច​ងាយ​ដួល​សន្លប់​ណាស់។

    ដូច្នេះ​ហើយ​​ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​បន្ថែម​ការ​ផឹក​ទឹក និង​ញ៉ាំ​អាហារ​ផ្អែម​ៗ​បន្ថែម​ ហើយ​ជាតិ​ផ្អែម​ដែល​ល្អ គឺ​ជាតិ​ផ្អែម​ធម្មជាតិ មិនមែន​សំយោគនោះ យើងត្រូវញ៉ាំទឹកអំពៅ ទឹកត្នោត ទឹកដូង ទឹក​ផ្លែឈើស្រស់​ ជាដើម។ មួយ​វិញ​ទៀត កុំ​នៅ​ក្រោម​កម្ដៅ​ក្ដៅ​យូរ​ពេក ហើយ​ព្យាយាម​ឧស្សាហ៍​ងូត​ទឹក​ឲ្យ​បាន​ញឹកញាប់ ដើម្បី​កាត់បន្ថយ​កម្ដៅ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម